៦. ផ្លែក្រូច
ផ្លែក្រូចសម្បូរដោយជាតិសរសៃ fructose និងវីតាមីន C។ ជាទូទៅ គេណែនាំឲ្យញ៉ាំផ្លែក្រូចសម្រាប់អ្នកមានជំងឺផ្ដាសាយ។
៧. នំប៉័ងអាំង
នំប៉័ងអាំងមានជាតិសរសៃ កាបូអ៊ីដ្រាត និងងាយស្រួលក្នុងការរំលាយដែលជាអាហារពេលព្រឹកដ៏ល្អនៅពេលយើងឈឺ។ នំប៉័ងអាំងគឺល្អសម្រាប់អ្នកពុលអាហារ រាករូស ចង្អោរ និងផ្ដាសាយ។
៨. Oatmeal
អាហារពេលព្រឹកដ៏ល្អមួយទៀតគឺ Oatmeal ព្រោះ Oatmeal ទន់ និងងាយរំលាយហើយមានជាតិសរសៃច្រើន។ ម៉្យាងទៀត អាហារនេះសម្បូរដោយកាបូអ៊ីដ្រាត complex ដែលធ្វើឲ្យយើងឆ្អែត និងជួយរាងកាយរបស់យើងក្នុងការជាសះស្បើយពីជំងឺដូចជាជំងឺផ្ដាសាយ និងជំងឺបង្កដោយបាក់តេរីជាដើម។
៩. តែបៃតង
មុស្សជាច្រើនផឹកតែបៃតងដើម្បីសម្រួលការឆ្លងមេរោគនៅបំពង់ក ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ និងបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជាទល់លាមក និងរាករូសជាដើម។ បន្ថែមពីនេះទៀត ក៏មានដែរការផឹកតែបៃតងដើម្បីបញ្ចុះសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម។ តែបៃតងមិនមានជាតិស្ករទេ ប៉ុន្តែសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ការរលាក បាក់តេរី និងផ្សិតជាដើម ហើយក៏អាចជួយបន្ថយស្ត្រេស និងជួយឲ្យគេងលក់ស្រួល។
១០. ក្រូចឆ្មារ
ក្រូចឆ្មារសម្បូរសារធាតុសម្លាប់មេរោគ ប្រឆាំងនឹងផ្សិត បាក់តេរី និងការរលាក ហើយក្រូចឆ្មារក៏ផ្ទុកជាតិរ៉ែ និងវីតាមីនច្រើនដែរ ជាពិសេសវីតាមីន C។ ក្រូចឆ្មារគឺជាគ្រឿងផ្សំដែលចាំបាច់នៅពេលយើងឆ្លងជំងឺផ្ដាសាយ ជំងឺបង្កដោយបាក់តេរី និងជំងឺរលាកបង្ហួរនោម។ បន្ថែមពីនេះទៀត ក្រូចឆ្មារក៏ជួយរក្សាលំនឹងសម្ពាធឈាម និងជួយដល់ការរំលាយអាហារ។