backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កំពូល​ផ្លែឈើ​​មួយ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 13, 2021

កំពូល​ផ្លែឈើ​​មួយ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​​​​​​​​​​​​​​​​​​​​​​​

​ផ្លែ​ទន្លាប់​គឺ​ជា​ប្រភេទ​ផ្លែឈើ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ​ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​យើង​។​ ជាក់​ស្ដែង​ វីតាមីន​C ​នៅ​ក្នុង​ផ្លែ​ទន្លាប់​អាច​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការពារ​យើង​ពី​ជំងឺ​បេះដូង​។

បន្ថែម​ពី​នេះ​ ផ្លែ​ទន្លាប់​ក៏​មាន​ជាតិ​សរសៃ​​រលាយ​ខ្ពស់​ ដែល​​ជួយ​ពន្យឺត​ការ​រំលាយ​កាបូអ៊ីដ្រាត​ ដោយ​ការពារ​ការ​​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​។​ ដូច្នេះ​ហើយ​​ គ្នា​យើង​គប្បី​ញ៉ាំ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ជា​ប្រចាំ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ទាំង​នេះ​។

១. សុខភាព​បេះដូង​

​​​ពិត​ណាស់​ ផ្លែ​ទន្លាប់​​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម និង​ជាតិ​រ៉ែ ដែល​មាន​គុណប្រយោជន៍​ប្រឆាំង​នឹង​ការ​ក្រិន​សរសៃ​ឈាម​​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​ដែរ​​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ទន្លាប់​ក៏​ជួយ​ដោះស្រាយ​បញ្ហា​កូលេស្តេរ៉ូល​ខ្ពស់​​បាន​ផង​ដែរ​។

២. សុខភាព​ភ្នែក​

​លើស​ពី​នេះ​ ផ្លែ​ទន្លាប់​អាច​ជួយ​ថែទាំ​សុខភាព​ភ្នែក​របស់​យើង​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ ​ផ្លែ​ទន្លាប់​មួយ​ផ្លែ​​មាន​ផ្ទុក​វីតាមីន​A ​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​តម្លៃ​​ប្រចាំ​ថ្ងៃ​ ដែល​មាន​សារសំខាន់​ចំពោះ​សុខភាព​ភ្នែក​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​សំបូរ​ទៅ​ដោយ​សារធាតុ​​Lutein ​ដែល​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ភ្នែក​ផ្សេង​ៗ​ផង​ដែរ​។

៣. ​ការពារ​​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ​

​​សំបក​​ផ្លែ​ទន្លាប់​​មាន​ផ្ទុក​​សារធាតុ​Flavenoids ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ព្រម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ប្រឆាំង​នឹង​ការ​កើត​ឡើង​នៃ​សារធាតុ​advanced glycation end products (AGEs) ដ៏​គ្រោះថ្នាក់ ហើយ​វា​កើត​ឡើង​នៅ​ពេល​ប្រូតេអ៊ីន​ ឬ​ជាតិ​ខ្លាញ់​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ស្ករ​ក្នុង​ឈាម​។​ សារធាតុ​នេះ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​​​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ផលវិបាក​សុខភាព​រយៈពេល​វែង​​ថែម​ទៀត​ផង​។

ផ្លែទន្លាប់២

៤. អាហារូបត្ថម្ភ​

​ផ្លែ​ទន្លាប់​ក៏​មាន​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​A និង​C ក៏​ដូចជា​ម៉ង់ហ្គាណែស ដែល​ជួយ​ឲ្យ​ឈាម​កក​។​ វា​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដទៃ​ទៀត​ ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ជំងឺ​មហារីក​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​ផង​ដែរ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម