១. បរិមាណតិច នៃអាលុយមីញ៉ូមក្នុងអាហារ
អាលុយមីញ៉ូម ជាសារធាតុលោហធាតុ ភាគច្រើន ជាប់ជាមួយផូស្វ័រ និងស្ពាន់ធ័រ នៅក្នុងដី ថ្មី និងដីឥដ្ឋ។ សារធាតុនេះ ក៏មាននៅក្នុងខ្យល់ និងទឹកផងដែរ។ សម្រាប់អាហារវិញ វាស្ថិតនៅក្នុងផ្លែឈើ បន្លែ សាច់ ត្រី និងអាហារប៉ូវមួយចំនួនទៀត។ សមាសធាតុអាលុយមីញ៉ូមមួយចំនួនទៀត មាននៅក្នុងអាហារកែឆ្នៃ ដូចជាសមាសធាតុធ្វើឲ្យចូលចិត្ត ឬញឿន និងសមាសធាតុបង្កើតពណ៌ ជាដើម។
ជាទូទៅ បរិមាណអាលុយមីញ៉ូមតិចតួច ដែលយើងញ៉ាំរាល់ថ្ងៃ ត្រូវចាត់ទុកថា សុវត្ថិភាព។
២. បង្កើនបរិមាណអាលុយមីញ៉ូមក្នុងអាហារ
ភាគច្រើននៃសមាសធាតុអាលុយមីញ៉ូមក្នុងរាងកាយយើង គឺទទួលតាមរយៈការញ៉ាំអាហារ។ ទោះយ៉ាងណា ការសិក្សាបង្ហាញថា សន្លឹកអាលុយមីញ៉ូម ដែលប្រើខ្ចប់អាហារសម្រាប់រក្សាទុក ឬក្នុងការចម្អិន អាចជ្រាបចូលក្នុងអាហារ។ នេះមានន័យថា វាបង្កើនបរិមាណអាលុយមីញ៉ូមក្នុងអាហារ។