home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទាំងនេះជាអាហារសម្រន់ល្អៗ សម្រាប់អ្នកបារម្ភរឿងលើសកូលេស្តេរ៉ូល

ទាំងនេះជាអាហារសម្រន់ល្អៗ សម្រាប់អ្នកបារម្ភរឿងលើសកូលេស្តេរ៉ូល

គ្នាយើង​ដែល​មាន​កូលេស្តេរ៉ូល​ខ្ពស់​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​ជ្រើសរើស​អាហារ​សម្រន់​។ ប៉ុន្តែ​យើង​ក៏​អាច​ជ្រើសរើស​អាហារ​សម្រន់​ដែល​អាច​បញ្ចុះ​កូលេស្តេរ៉ូល​ដែរ។ អត្ថបទ​នេះ​នឹង​បញ្ហា​ញពី​អាហារ​សម្រន់​ដែល​អ្នក​មាន​កូលេស្តេរ៉ូល​ខ្ពស់​អាច​ញ៉ាំ​បាន និង​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូងដែរ។

. ពោតលីង

ពោត និង​ពោតលីង​គឺ​ជា​គ្រាប់ធញ្ញជាតិ (Whole grans) មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល។ ពោតលីង​ជា​អាហារសម្រន់​ដែល​មាន​កាឡូរី​តិច​ប្រសិនជា​យើង​ចម្អិន​ឲ្យ​បានត្រឹមត្រូវ និង​ញ៉ាំ​ក្នុង​កម្រិត​សមរម្យ។ យក​ល្អ​គួរ​ចៀសវាង​ការ​ប្រើប្រាស់​បឺរ និង​អំបិល និង​ងាក​មក​ប្រើ​ប្រេង​អូលីវ​ក្នុងការចម្អិនវិញ។

. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ​គឺជា​ជម្រើស​អាហារ​សម្រន់​ដ៏​ល្អ​នៅ​ពេល​យើង​ចង់​បញ្ចុះ​កូលេស្តេរ៉ូល។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ជំនួស​ខ្លាញ់​ឆ្អែត​ដែល​កក​នៅ​សរសៃ​អាកទែរ​ដោយ​ខ្លាញ់​ល្អ​ដែល​មាន​ក្នុង​គ្រាប់​អាល់ម៉ុង​មិន​ត្រឹមតែ​បញ្ចុះ​ខ្លាញ់​អាក្រក់ទេ នៅ​អាច​ការពារ​អុកស៊ីតកម្ម​របស់​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ដំណើរការ​កក​នៅ​ក្នុង​សរសៃ​អាកទែរដែរ។ រីឯ​គ្រាប់ walnut ក៏​ជា​ជម្រើស​ល្អ​មួយ​ដែរ។ គួរ​ចងចាំ​ដែរ​ថា​គ្រាប់ធញ្ញជាតិ​គឺ​មាន​កាឡូរី​ខ្ពស់ ដូចនេះ​គួរ​កំណត់ការញ៉ាំ ដោយញ៉ាំម្ដង​ចំពោះ​​គ្រាប់​អាល់ម៉ុងគឺត្រឹម​២៤​គ្រាប់ និង​គ្រាប់​ walnut ១៤​គ្រាប់។

. ដំឡូងបារាំង

យក​ល្អ​គ្នា​យើង​គួរ​ចៀសវាង​ញ៉ាំ​ដំឡូងបារាំង​ដែល​បំពង និង​មាន​អំបិលច្រើន​បើ​មានបញ្ហាលើស​កូលេស្តេរ៉ូល។ ដោយឡែកដំឡូងបារាំង​គឺ​មាន​កាឡូរី​តិច តែ​សំបូរ​ដោយ​ជាតិសរសៃ និង​ប៉ូតាស្យូមដែល​ជា​ជាតិ​រ៉ែ​ជួយ​រក្សា​សម្ពាធ​ឈាម។ ដូចនេះ​យក​ល្អ​យើង​គួរ​ចម្អិន​ដំឡូងបារាំង​នៅផ្ទះ​ដោយ​ខ្លួន​ឯង​ដោយ​ប្រើ​គ្រឿងផ្សំ​តិច និង​ប្រើ​ប្រេង​អូលីវ ហើយ​ជំនួស​ឲ្យ​ការ​បំពង​ យើង​អាច​យក​ដំឡូងបារាំង​ទៅដុត​វិញក៏បាន​។

. Oatmeal

Oatmeal មិន​មែន​សម្រាប់​តែ​អាហារ​ពេលព្រឹក​ទេ។ យើង​អាច​ញ៉ាំ​បាន​គ្រប់ពេល​ដើម្បី​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល។ Oatmeal​ មានជាតិសរសៃរលាយដែលរំលាយកូលេស្តេរ៉ូល និង​ជួយ​ផ្លាស់ទី​កូលេស្តេរ៉ូល​ចេញ​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ដោយ​​រាងកាយមិនបានស្រូបយក។ បន្ថែម​ពី​នេះ​ទៀត ជាតិ​សរសៃ​មាន​ទំនាក់​ទំនង​ជាមួយ​អាស៊ីត​ទឹក​ប្រមាត់​ក្នុង​ការ​ជំរុញ​ឲ្យ​ថ្លើម​បង្កើត​ទឹកប្រមាត់​បន្ថែម​ដែល​អាច​បញ្ចុះ​ខ្លាញ់​អាក្រក់បាន។

.ផ្លែឈើ

ប្រសិន​ជា​យើង​ចង់​ញ៉ាំ​របស់​ផ្អែម ងាក​មក​ញ៉ាំ​ផ្លែ​ឈើ​ជំនួស​វិញ។ ផ្លែឈើ​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​បាន។ ផ្លែ​ប៉ោម ស្ត្របឺរី ទំពាំងបាយជូរ និង​ពពួក​ផ្លែ​ក្រូច​សុទ្ធ​តែ​មាន​សារធាតុ​ pectin ដែល​ជា​ជាតិ​សរសៃ​មួយ​ប្រភេទ​អាច​បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់។ រីឯ​ក្រូចឃ្វិច​​ក៏​ជា​ជម្រើស​ល្អ​ដែរព្រោះ​មាន​ផ្ទុក​ប៉ូតាស្យូម​ដែល​អាច​ជួយ​រក្សា​សម្ពាធឈាម។

. ស៊ុប​បន្លែ និងសណ្ដែក

ស៊ុប​បន្លែ និងសណ្ដែក​គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចម្អិន​ ហើយ​មាន​ជាតិ​ខ្លាញ់​ឆ្អែត​តិច​ទៀត។ ពពួក​សណ្ដែក​ផ្ដល់​ជាតិ​សរសៃ​រលាយ និង​ប្រូតេអ៊ីន​ដែល​ជួយ​បំបាត់​ភាព​ឃ្លាន។ សម្រាប់​បន្លែ​វិញ​គឺ​សំបូរ​វីតាមីន រ៉ែ និង​កាឡូរី​តិច។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.everydayhealth.com/high-cholesterol/diet/the-best-snacks-for-lowering-cholesterol/#01

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 20/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល