backup og meta

តើបន្លែក្លាសេ​ល្អចំពោះសុខភាពឬអត់?

តើបន្លែក្លាសេ​ល្អចំពោះសុខភាពឬអត់?

គ្នា​យើង​ទំនងជា​បាន​ដឹងពីប្រភេទ​បន្លែ​ក្លាសេហើយមែនទេ? បន្លែប្រភេទនេះ​​អាច​ទុក​បាន​យូរ​ និងអាច​ថាមាន​តម្លៃធូរថ្លៃជាង​បន្លែងស្រស់ទៀតផង​​ ពិសេស​គ្នា​យើង​ដែល​រវល់ច្រើន​គឺ​ពិតជា​គិតថា​បន្លែនេះជាជម្រើស​ល្អ​​មិន​ខាន។។​​ ប៉ុន្តែ​គ្នាយើង​អាច​នឹង​មាន​ចម្ងល់​ថា​តើ​បន្លែ​ក្លាសេ​​ល្អ​សម្រាប់​សុខភាព​ឬ​យ៉ាង​ណា។

. សារធាតុ​ចិញ្ចឹម

ជាធម្មតា​បន្លែ​ដែល​យក​ទៅ​ក្លាសេគឺជា​បន្លែ​ដែល​បេះ​ភ្លាមៗ​​ ដូចនេះ​ហើយគេជឿថា​​បន្លែ​ទាំង​នោះ​អាចនៅ​រក្សា​សារធាតុ​ចិញ្ចឹមបាន​​ដដែល។ ការសិក្សា​មួយ​បាន​បង្ហាញ​ថា​បន្លែ​ក្លាសេ​ត្រឹម​រយៈ​ពេល​​២​ខែ​ ​មិន​មាន​ការ​ប្រែប្រួល​សារធាតុ phytochemical ខ្លាំង​ទេ។ ដោយឡែក​ការសិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​ក្លាសេ​​អាច​នឹង​ប៉ះពាល់​ដល់​បរិមាណ​សារធាតុចិញ្ចឹម​នៃប្រភេទ​បន្លែ​មួយ​ចំនួន​។

ការសិក្សា​មួយ​បាន​រក​ឃើញ​ថា​ផ្កាខាត់ណាខៀវ​ក្លាសេ​​គឺ​មាន​សារធាតុ riboflavin ខ្ពស់​បើ​ធៀប​នឹង​ផ្កាខាត់ណាខៀវ​ស្រស់ ខណៈ​ដែល​គ្រាប់​សណ្ដែក pea ក្លាសេ​​មាន​វីតាមីន​ទាប​ជាង​គ្រាប់​សណ្ដែក​ស្រស់។ បន្ថែម​ពី​នេះទៀត ការ៉ុត និង​ស្ពៃពួយឡេង​ក្លាសេ​​មាន​សារធាតុ beta-carotene ទាប។

យ៉ាងណាមិញ ការ​ក្លាសេ​​អាច​នឹង​បន្ថយ​បរិមាណ​សារធាតុចិញ្ចឹម​ដូចជា​វីតាមីន C និង​វីតាមីន​B1​ (Thiamine)។ ការសិក្សា​មួយ​បង្ហាញ​ថា​វីតាមីន C នៃ​បន្លែ​មួយ​ចំនួន​មាន​ការ​ថយ​ចុះ​ចន្លោះ​ពី​១០ទៅ៨០% អំឡុងពេល​ក្លាសេ ​ដោយ​ជា​មធ្យម​បាត់បង់​សារធាតុចិញ្ចឹម​ប្រហែល​៥០%។ គួរ​ចងចាំ​ផង​ដែរ​ថា​វិធី​ចម្អិន​ដូចជា​ស្ងោរ ឆា​ និង​ដុត​ ក៏អាច​ធ្វើ​ឲ្យ​បាត់បង់​សារធាតុចិញ្ចឹម​ដូចគ្នា​មិនថា​បន្លែ​នោះ​ជា​បន្លែ​ស្រស់ ឬបន្លែ​កំប៉ុង​ក៏​ដោយ។

. សារធាតុ​បន្ថែម និង​សារធាតុ​រក្សា​ទុក​ឲ្យ​បាន​យូរ

យក​ល្អ​ពេល​ជ្រើស​រើស​បន្លែ​ក្លាសេ​គួរ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​ឲ្យ​បាន​ម៉ត់ចត់។ ទោះបី​ជា​ភាគច្រើន​បន្លែ​ក្លាសេ​មិន​មាន​​សារធាតុ​បន្ថែម​ផ្សេងៗ​ និង​សារធាតុ​រក្សា​ឲ្យ​បាន​យូរ​ ប៉ុន្តែ​បន្លែ​ក្លាសេ​មួយ​ចំនួន​អាច​នឹង​មាន​បន្ថែម​ជាតិស្ករ អំបិល ទឹក​ជ្រលក់ និង​គ្រឿង​ផ្សំ​ផ្សេង​ទៀត​ដែល​បន្ថែម​រសជាតិ​។ ការ​បន្ថែម​រសជាតិ​អាច​បង្កើន​បរិមាណ​សូដ្យូម ជាតិខ្លាញ់ ឬ​កាឡូរី​។

សម្រាប់​គ្នាយើង​ដែល​ចង់​បន្ថយ​កាឡូរី និង​សម្រក​ទម្ងន់​​ យក​ល្អ​គួរ​ចៀសវាង​បន្លែ​ក្លាសេ​ដែល​មាន​គ្រឿងផ្សំ​ដូចជា​បឺរ​ ខ្ទឹមស ឬ​ទឹក​ជ្រលក់​ឈីស។ រីឯ​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​គួរ​ពិនិត្យ​មើល​សារធាតុ​សូដ្យូម​នៃ​បន្លែ​ក្លាសេ​​ឲ្យ​បាន​ដិតដល់ និង​ជ្រើស​រើស​ផលិតផល​ណា​ដែល​មិន​មាន​បន្ថែម​អំបិល។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​បន្ថយ​ការ​ញ៉ាំ​ជាតិ​សូដ្យូម​អាច​បន្ថយ​កម្រិត​សម្ពាធឈាម។

. អត្ថប្រយោជន៍​ផ្សេង​ទៀត

បន្លែ​ក្លាសេ​​គឺ​មាន​ងាយស្រួល​ និង​ចំណាយ​ពេល​តិច​ក្នុង​រៀប​ចំ និង​ចម្អិន​ជាង​បន្លែ​ស្រស់។ ម៉្យាងទៀត​បន្លែ​ក្លាសេ​​មាន​តម្លៃ​សមរម្យ និង​អាចរ​ក្សា​ទុក​បាន​យូរ​ទៀត​។ យើង​ក៏​អាច​ញ៉ាំ​បន្លែ​ដែល​យើង​ចូលចិត្ត​បាន​គ្រប់​រដូវ​ផង​ដែរ។

ការ​បន្ថែម​បន្លែ​ក្លាសេ​ទៅ​ក្នុង​របបអាហារ​អាច​បង្កើន​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដូចជា​ជាតិ​សរសៃ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​ជាតិរ៉ែ។ ការ​សិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​បង្កើន​ការ​ញ៉ាំ​បន្លែ​អាច​នឹង​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​មហារីក និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២។

ជារួម​ទោះបីជា​មាន​ភាព​ខុស​គ្នា​បន្តិច​បន្តួច​រវាង​បន្លែ​ស្រស់ និង​បន្លែ​ក្លាសេ​​ទៅ​លើ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ក៏​ដោយ បន្លែ​ក្លាសេ​​ជាទូទៅ​នៅ​តែ​រក្សា​បរិមាណ​សារធាតុចិញ្ចឹម​បាន​ភាគច្រើន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/are-frozen-vegetables-healthy

កំណែ​ប្រែបច្ចុប្បន្ន

25/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

បន្លែ-ផ្លែឈើល្អៗ ជួយកូនក្នុងផ្ទៃលូតលាស់ល្អ ម៉ាក់ៗត្រូវញ៉ាំឲ្យបានច្រើន


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម