home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំគ្រាប់អាល់ម៉ុនរាល់ថ្ងៃ នឹង​ទទួលបាន​អត្ថប្រយោជន៍ ៨ យ៉ាងនេះ

ញ៉ាំគ្រាប់អាល់ម៉ុនរាល់ថ្ងៃ នឹង​ទទួលបាន​អត្ថប្រយោជន៍ ៨ យ៉ាងនេះ

គ្រាប់អាល់ម៉ុន (almonds) ​មិនត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ​ និងថែមទាំង​​ល្អ​សម្រាប់​សុខភាព​ទៀត​ព្រោះ​គ្រាប់អាល់ម៉ុន​សម្បូរ​ដោយ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដែល​យើង​ត្រូវការ។ ការ​ញ៉ាំ​គ្រាប់អាល់ម៉ុនរាល់ថ្ងៃ​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ដែរ។

. បញ្ចុះ​កូលេស្តេរ៉ូល

គ្រាប់អាល់ម៉ុន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​កូលេស្តេរ៉ូល​អាក្រក់​ពី​ក្នុង​រាងកាយ។ ប្រសិនជា​គ្នាយើង​មួយ​ចំនួន​មាន​បញ្ហា​កូលេស្ដេរ៉ូល​ខ្ពស់​ស្រាប់ យើង​អាច​ញ៉ាំចំនួន​គ្រាប់​អាល់ម៉ុន​ពី​២០​ទៅ​៣០​គ្រាប់​ក្នុង​មួយ​ថ្ងៃ​។

. សុខភាព​សក់

គ្រាប់អាល់ម៉ុន​ផ្ទុក​វីតាមីន និង​ជាតិរ៉ែ​ដែល​សក់​ត្រូវការ​សម្រាប់​លូតលាស់ និង​រឹងមាំ។ ម៉ាញ៉េស្យូម និង​ស័ង្កសី​ជំរុញ​ឲ្យ​សក់​ដុះ រីឯ​វីតាមីន E ធ្វើ​ឲ្យ​សក់​រឹងមាំ ហើយ​វីតាមីន B​ វិញ​ជួយ​ឲ្យ​សក់ឲ្យ​រលោង។

. បង្ការ​ជំងឺ​បេះដូង

ក្នុង​គ្រាប់​អាល់ម៉ុន​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ម៉ាញ៉េស្យូម ស្ពាន់ និងខ្លាញ់ monounsaturated ​ដែល​សុទ្ធ​តែ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង និង​សរសៃឈាម។ ដើម្បី​បង្ការ​ជំងឺ​ស្លោក​បេះដូង ឬ​សរសៃឈាម​បេះដូង (ischemic heart disease) និង​បញ្ហា​បេះដូង​ផ្សេង​ទៀត​ យក​ល្អ​គួរ​ញ៉ាំ​គ្រាប់​អាល់ម៉ុន​មួយ​ក្តាប់​ដៃ​ក្នុង​មួយ​ថ្ងៃ។

អត្ថបទ​ពាក់ព័ន្ធ៖

. បង្ការ​ស្នាម​ជ្រីវជ្រួញ​

គ្រាប់អាល់ម៉ុននមាន​បរិមាណ​ manganese ច្រើន​ដែល​អាច​ជួយ​ផលិត​ខូឡាជែន​ដែល​ជា​ប្រូតេអ៊ីន​ទទួល​ខុសត្រូវ​ទៅលើ​ពណ៌​ស្បែក (skin tone)។ រីឯ​វីតាមីន E គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ប្រឆាំង​សញ្ញា​នៃ​ភាព​ចាស់​បាន។

. ជួយ​ដល់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន

សំបក​អាល់ម៉ុន​ផ្ទុក​ prebiotics ដែល​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ត្រូវការ​សម្រាប់​ការ​លូតលាស់។ ប្រសិនជា​មាន​អតុល្យភាព​អាច​បង្ក​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ឈឺពោះ បញ្ហា​ក្លិន​មាត់​មិន​ល្អ និង​ពិបាក​រំលាយអាហារ។ បើតាម​ការ​ណែនាំ ​គួរយ​ញ៉ាំ​គ្រាប់​អាល់ម៉ុនពី​ ៣០ទៅ៣៥គ្រាប់​ក្នុង​មួយ​ថ្ងៃ។

. សម្រក​ទម្ងន់

គ្រាប់អាល់ម៉ុន​មាន​កាបូអ៊ីដ្រាត​ទាប តែ​មាន​ប្រូតេអ៊ីន ខ្លាញ់​ល្អ និង​ជាតិសរសៃ​ច្រើន។ ការសិក្សា​ឆ្នាំ ២០១៥​បាន​ឲ្យ​ដឹង​ថា​ការ​ញ៉ាំ​គ្រាប់​អាល់ម៉ុន​ជា​អាហារ​សម្រន់​នៅ​ពេល​ព្រឹក​អាច​ឲ្យ​យើង​​ឆ្អែត​បាន​យូរ។ ការ​ឆ្អែត​នេះ​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ដោយសារ​មិន​មាន​អារម្មណ៍​ចង់​ញ៉ាំ​អាហារ​សម្រន់ផ្សេង​​បន្ថែម។

. ជួយ​សកម្មភាព​ខួរក្បាល

ការ​ញ៉ាំ​គ្រាប់​អាល់ម៉ុន​ជា​ប្រចាំ​ជួយ​បង្កើន​ការ​ចងចាំ​ដែល​នេះ​មក​ពី​វីតាមីន E និង​អាស៊ីតខ្លាញ់។ បន្ថែម​ពី​នេះ​ទៀត គ្រាប់​នេះ​ក៏​ជួយ​ពន្យារ​ភាព​ចាស់​របស់​ខួរក្បាល​ដែរ។

. សុខភាព​ឆ្អឹង

គ្រាប់អាល់ម៉ុន​ផ្ទុក​កាល់ស្យូម ម៉ាញ៉េស្យូម manganese ស្ពាន់ វីតាមីន K ប្រូតេអ៊ីន និង​ស័ង្កសី​ដែល​ទាំង​នេះ​សុទ្ធ​ល្អ​សម្រាប់​សុខភាព​ឆ្អឹង។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://brightside.me/inspiration-health/what-happens-to-your-body-when-you-eat-4-almonds-a-day-335160/

https://www.medicalnewstoday.com/articles/269468

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 01/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល
x