home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រៅពីធ្វើឲ្យអាហារឆ្ងាញ់ ប៊ីចេងអាចមានអត្ថប្រយោជន៍ចំពោះសុខភាពអត់?

ក្រៅពីធ្វើឲ្យអាហារឆ្ងាញ់ ប៊ីចេងអាចមានអត្ថប្រយោជន៍ចំពោះសុខភាពអត់?

គ្រឿង​ផ្សំ​ដែល​ជួយ​ឲ្យ​អាហារ​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ឡើង​នោះ គឺ​ប៊ីចេង។ ក្រៅពី​ជួយ​ធ្វើឲ្យ​អាហារ​ឆ្ងាញ់​ជាង​មុន តើ​ប៊ីចេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ ឬ​ទេ?

សម្រាប់​ចម្ងល់​នេះ​ដែរ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ប៊ីចេង​គឺជា​គ្រឿង​ផ្សំ​របស់​អាហារ ដែល​ជា​ទូទៅ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ចំពោះ​សុខភាព។ ចំណែក​អ្នកមាន​អាការៈ​ឈឺក្បាល វិល មុខ​ក្អួត​ចង្អោរ ​គិត​ថា​ខ្លួន​កំពុងតែ​មាន​ប្រតិកម្ម​មិន​ល្អ​ជាមួយ​នឹង​ការ​បរិភោគ​មានជាតិប៊ីចេង​គួរតែ​ដាក់​វា​ក្នុង​បរិមាណ​តិចតួច​ទៅ​បាន​ហើយ ឬមិនប្រើសោះក៏បានដែរ ចៀសវាងបញ្ហាទាំងនោះ។

រីឯ​សំណួរ​សួរ​ថា ប៊ីចេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ​ឬទេ? ចម្លើយ​គឺ​គ្មាន​ទេ តែ​សម្រាប់​មនុស្ស​ចាស់​ដែល​ធ្លាក់​ចុះ​ចំណង់​អាហារ អាច​ធ្វើឲ្យពួកគាត់​បាន​ទទួល​រសជាតិ​ឆ្ងាញ់​របស់​អាហារ​បាន​ច្រើន​ជាង​មុន និង​ចាប់ផ្ដើម​ឡើង​គីឡូ​ជាង​មុន​ក៏​ថា​បាន។ ។

វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ប៊ីចេង​គឺ​គ្រឿង​ផ្សំ​ដែល​មិន​គំរាមកំហែង​ដល់​សុខភាព​ដូច​អំបិល ឬ​ស្ករ​ឡើយ។ ដូចនេះ​យើង​អាច​ប្រើប្រាស់​វា​នៅ​អាហារ​ក្នុង​បរិមាណ​សមរម្យ ហើយ​បើ​ទោះជាដាក់​ច្រើន​ក៏​មិន​ជា​បញ្ហា​ឡើយ គ្រាន់តែ​អាហារ​បាត់បង់​រសជាតិ​ឆ្ងាញ់ ទៅជា​ភ្លាវ​វិញ​តែ​ប៉ុណ្ណោះ ឬ​សម្រាប់​អ្នក​ចូលចិត្ត​រសជាតិ​ភ្លាវ​នោះ​អាច​ចាត់​ទុក​ថា​គ្មាន​បញ្ហា។

ប៊ីចេង​ត្រូវ​បាន​ផលិត​ដោយ​វិធី​ឡើង​មេ​ធម្មជាតិ ហើយ​វត្ថុធាតុដើម​សំខាន់​ៗ​មាន​ដូចជា អំពៅ ដំឡូង​មី ជាដើម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ញ៉ាំអាហារមានប៊ីចេងច្រើន ធ្វើឲ្យពុកឆ្អឹង វិលមុខ ជារឿងពិតអត់?

ក្នុងអាហារប្រចាំថ្ងៃ គួរដាក់ប៊ីចេងប៉ុន្មានទៅ ទើបមិនសូវប៉ះពាល់សុខភាព?

មកដឹងពីកាលបរិច្ចេទគ្រឿងទេសក្នុងផ្ទះបាយ ទើបមិនបង្កគ្រោះថ្នាក់សុខភាព

គ្រឿងទេសនៅផ្ទះបាយ ៤ មុខ មានសមត្ថភាពពិសេសក្នុងការជួយសម្រកទម្ងន់

ចម្អិនអាហារត្រូវដាក់គ្រឿងផ្សំច្រើនមុខ គ្រឿងផ្សំមួយណាគ្រោះថ្នាក់ជាងគេ? ប៉ះពាល់អីខ្លះ?

គ្រឿងផ្សំមានក្នុងអាហារ និងអាហារកញ្ចប់មួយចំនួននេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាព

ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន

ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ

គ្រឿងផ្សំរសជាតិ​អាហារ​យើង​ប្រើ​រាល់​ថ្ងៃ ដឹង​ថាមាន​គ្រោះ​ថ្នាក់​ប៉ុនណា​អត់?


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 25/09/2020
x