បើគ្នាយើងចេះថែរក្សាសុខភាពខួរក្បាលបានល្អ មិនត្រឹមតែជួយដល់ការចងចាំប៉ុណ្ណោះទេ បើចំពោះក្មេងៗវិញ រៀនកាន់តែពូកែ កាន់តែឆ្លាតវៃ ហើយចំពោះចាស់ៗវិញ ក៏ចៀសផុតជំងឺជាច្រើន ពិសេសជំងឺចាស់វង្វេងតែម្តង។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារខ្លះៗ ជួយសុខភាពខួរក្បាល និងការចងចាំបានល្អ។
១- ខ្លាញ់ត្រី
និយាយពីសុខភាពខួរក្បាល ត្រីសម្បូរខ្លាញ់ ត្រូវចាត់ទុកជាអាហារចម្បងគ្នាយើងអាចពិចារណា ដូចជា ត្រីសាល់ម៉ុន ត្រីដ្រូត (ស្រដៀងត្រីព្រួល) និងត្រីសាឌីន ព្រោះពពួកត្រីទាំងនេះ សម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣។
គ្នាយើងត្រូវដឹងថា អូមេហ្គា ៣ ជាអាស៊ីដខ្លាញ់សំខាន់ខ្លាំងសម្រាប់សុខភាពខូរក្បាល អាចចៀសផុតពីជំងឺចាស់វង្វេងបានទៀតផង។ ការសិក្សារកឃើញថា គ្នាយើងចូលចិត្តញ៉ាំត្រី អាចជួយឲ្យការចងចាំបានល្អ និងអារម្មណ៍ស្រស់ស្រាយ។