ផ្លែសារីព្រៃមានប្រយោជន៍ដល់ស្បែក និង​សុខភាពទូទៅ

    ផ្លែសារីព្រៃមានប្រយោជន៍ដល់ស្បែក និង​សុខភាពទូទៅ

    ផ្លែសារីព្រៃឬឆឺរីថៃ គឺជាផ្លែឈើតំបន់ត្រូពិកដែលមានដើមកំណើតនៅឈូងសមុទ្រការ៉ាបៀន និងទ្វីបអាមេរិកខាងត្បូង។ ផ្លែ​ឈើ​នេះផ្ទុកវីតាមីន C ខ្ពស់ជាងផ្លែក្រូច និងសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម។ តើ​ផ្លែសារីព្រៃផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?

    ១. ពង្រឹងប្រព័ន្ធការពាររាងកាយ

    ប្រព័ន្ធការពាររាងកាយយើងត្រូវការវីតាមីន C ដើម្បីផលិតកោសិកាឈាម​ស។ កោសិកាឈាមស​ការពារ​រាងកាយយើងពីការឆ្លងវីរុសដូចជា ជំងឺផ្តាសាយ គ្រុនផ្តាសាយ និងក្អក។ លើសពី​នេះ​ទៅ​ទៀត​ផ្លែសារីព្រៃក៏ផ្ទុកសារធាតុ phytonutrients ដែលជួយឱ្យរាងកាយ​យើងប្រឆាំង​នឹងរ៉ាឌីកាល់សេរី​ដែលអាចធ្វើឱ្យយើងមានជំងឺរុំារ៉ៃដូចជា ជំងឺបេះដូង មហារីក ជំងឺក្រពះ​ពោះរៀនជាដើម។ ក្រៅពីនេះ ក៏ជួយ​រាងកាយប្រឆាំងនឹងការរលាកដែរ ដូច្នេះការញុំាផ្លែសារីព្រៃ​អាចរួម​ចំណែក​កាត់បន្ថយការ​កើតជំងឺ​រលាក​សន្លាក់

    ២. ជួយសុខ​ភាពស្បែក

    ផ្លែសារីព្រៃមានវីតាមីន A ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីកាំរស្មី UVB របស់ព្រះអាទិត្យដោយរារាំងដំណើរការនៃការបំផ្លាញ​ខូឡាជែនរបស់ស្បែក និងជួយស្បែកផលិត​កោសិកា​ថ្មីដែលធ្វើឱ្យស្បែក​យើងមានសុខភាពល្អនិងភ្លឺថ្លា។ ម៉្យាងវិញទៀតវីតាមីន C នៅក្នុងផ្លែ​សារី​ព្រៃ​ជួយជំរុញការផលិតខូឡាជែនដែលជួយជួសជុលស្បែកឡើងវិញ។ ជាលទ្ធផលរួម​ចំណែក​ធ្វើ​ឲ្យ​ស្បែក​មាន​ភាពយឺត គ្មានស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ។

    ស្បែកស្អាត

    ៣. ជួយសុខភាពខួរក្បាល

    ផ្លែសារីព្រៃមានសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងមុខងារខួរក្បាល ជួយដល់ការចង់ចាំ និងការពារជំងឺសរសៃប្រសាទ ព្រោះវាអាចកាត់បន្ថយការរលាក និងប្រឆាំងនឹងរ៉ាឌីកាល់​សេរីដែល​ធ្វើឱ្យខូចកោសិកាខួរក្បាល និងណឺរ៉ូន។

    ៤. បង្កើនថាមពល

    វីតាមីន C ក្នុងផ្លែសារីព្រៃជួយរាងកាយយើងផលិត L-carnitine។ វាជាជាអាស៊ីដអាមីណូ​ដែល​រាងកាយ​ប្រើប្រាស់ក្នុងការផលិតថាមពល។

    ៥. ជំនួយដល់ការរំលាយអាហារ

    អ្នកជំនាញបានលើកឡើងថាផ្លែសារីព្រៃអាចជួយបង្កើនមុខងារមេតាប៉ូលីស (ការបំលែង​អាហារ​ទៅ​ជាថាមពល) និងការរំលាយអាហារ។

    ចង់គណនា BMI ចុចទីនេះ!

    ផ្លែសារីព្រៃអាចបង្កការអាលែកហ្ស៊ីដល់មនុស្សមួយចំនួន។ ដោយសារផ្លែសារីព្រៃមានផ្ទុកវីតាមីន C ខ្ពស់ ដូច​នេះ​គួរ​ញ៉ាំ​ក្នុង​ចំនួន​តិច​តួច ការញុំាផ្លែសារីព្រៃច្រើនពេកបណ្តាលឱ្យរាក​ ឈឺក្រពះ កើនជាតិអាស៊ីដ និងបង្កក្រួស​ក្នុង​តម្រង​នោមជាដើម។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Barbados Cherry Nutrition Facts and Health Benefits
    https://www.verywellfit.com/barbados-cherry-nutrition-facts-4690723

    Barbados cherry nutrition facts
    https://www.nutrition-and-you.com/barbados-cherry-nutrition.html

    Acerola Cherry: 8 Benefits of This High-C Tropical Superfruit
    https://explore.globalhealing.com/acerola-cherry

    Acerola Cherry: the Trending Vitamin C-Rich Fruit
    https://draxe.com/nutrition/acerola-cherry/

    Acerola Cherry facts and health benefits
    https://www.healthbenefitstimes.com/acerola-cherry/

    ACEROLA CHERRIES: THE SUPERFRUIT THAT HAS 30 TIMES MORE VITAMIN C THAN ORANGES
    https://yoursuper.com/pages/acerola-benefits

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 20/10/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត