home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

របៀបជ្រើសរើសយ៉ាអួរញុំា កុំឲ្យឡើងទម្ងន់ផ្ដេសផ្ដាស

របៀបជ្រើសរើសយ៉ាអួរញុំា កុំឲ្យឡើងទម្ងន់ផ្ដេសផ្ដាស

យ៉ាអួរ ឬទឹកដោះគោជូរ គឺជាអាហារសម្រន់ដែលល្អចំពោះសុខភាព ប៉ុន្តែ​យ៉ាអួរមួយចំនួនមានផ្ទុក​សារធាតុ​ផ្សំដែលធ្វើឱ្យយើងឡើង​គីឡូ​។ តើយើងគួរជ្រើសរើសយ៉ាអួរ​របៀបណាដើម្បី​ញុំាទៅមិន​ធ្វើឱ្យ​ប្រឈម​បញ្ហា​​ធាត់?

១. យ៉ាអួរមានគ្រឿងផ្សំតិច

យ៉ាអួរដែលមានគ្រឿងផ្សំកាន់តែតិច កាន់តែល្អ។ ជាទូទៅ យ៉ាអួដែលមិនមាន​ផ្ទុកសារធាតុរក្សាទុក និងមិនបានបន្ថែមជាតិស្ករគឺជាជម្រើសល្អបំផុត។

យ៉ាអួរធម្មជាតិមានគ្រឿងផ្សំតែ ៣ មុខទេ​ គឺ​ទឹកដោះ​គោស្រស់ Lactobacillus​ bulgaricus និង Streptococcus thermophilus ។ Lactobacillus bulgaricus និង Streptococcus thermophilus គឺជាបាក់តេរី​ល្អសម្រាប់ធ្វើយ៉ាអួរ។ យ៉ាអួរមួយ​ចំនួន​អាច​ត្រូវបានបន្ថែមជាតិស្ករ និងផ្លែឈើ។

២. យ៉ាអួរមានបាក់តេរីនៅរស់ និងសកម្ម

យ៉ាអួរ​ប្រភេទនេះ យ៉ាអួរនោះមិនបានឆ្លងកាត់ការសម្លាប់មេរោគទេ ហើយនៅមានប្រូបាយអូទិក (Probiotics) ដែលជាបាក់តេរីល្អចំពោះសុខភាពប្រព័ន្ធរំលាយអាហារ។ យើង​អាច​មើល​ដឹង​ថា​មាន​ពពួក​បាក់តេរី​ទាំងនេះ​ឬអត់​នៅ​លើ​សម្បក​ផលិត​ផល​យ៉ាអួរ​។

៣. យ៉ាអួរផ្ទុកកាល់ស្យូមខ្ពស់

យើងគួររកមើលយ៉ាអួដែលមានផ្ទុកកាល់ស្យូមយ៉ាងហោចណាស់ ១៥% នៃបរិមាណកាល់ស្យូម​ដែល​យើងត្រូវការប្រចាំថ្ងៃ។

ចង់គណនា BMI ចុចទីនេះ!

យ៉ាអួរ

៤. មើលបរិមាណជាតិស្ករនៅក្នុងគ្រឿងផ្សំ

ជាធម្មតាយ៉ាអួរមានជាតិស្ករពីធម្មជាតិដែលបានមកពីឡាក់តូស (lactose) រប​ស់ទឹកដោះ​គោ​ស្រស់​ស្រាប់។ ការមានបរិមាណស្ករតិចតួចរាយនៅលើស្លាកគ្រឿងផ្សំមិនគួរឱ្យយើងបារម្ភទេ។

ផ្ទុយ​ទៅ​វិញ យ៉ាអួរដែលបានបន្ថែមជាតិស្ករសិប្បនិម្មិតមានផ្ទុកជាតិស្ករខ្ពស់។ ជាទូទៅ យើងត្រូវជ្រើសរើស​យ៉ាអួរដែល​មានជាតិស្ករតិចជាង ២២ក្រាម។

  • ជាទូទៅយ៉ាអួរដែលធ្វើពីទឹកដោះគោស្រស់ដែលផ្ទុកជាតិខ្លាញ់ខ្ពស់ ១ពែងមានជាតិ​ស្ករ​ឡាក់តូស​ពី ១០ ទៅ ១៥ក្រាម។
  • យ៉ាអួរក្រិច (Greek yogurt) ជាយ៉ាអួរខាប់ដែលឆ្លងកាត់ការចម្រោះ​យកជាតិទឹកចេញ។ យ៉ាអួរក្រិច ១ ពែងមានជាតិស្ករ​ឡាក់តូស​ពី ៥ ទៅ ១០ក្រាម។
  • យ៉ាអួរដែលត្រូវបានគេបន្ថែមរសជាតិអាចមានជាតិស្ករច្រើន ទោះ​ជា​យ៉ាអួរនោះត្រូវបាន​បន្ថែម​រសជាតិ​ជាមួយផ្លែឈើស្រស់ក៏ដោយ។

៥. ត្រូវប្រយ័ត្នចំពោះយ៉ាអួរមានបន្ថែមផ្លែឈើ

ការបន្ថែមផ្លែឈើស្រស់ទៅក្នុងយ៉ាអួរអាចជម្រើសល្អចំពោះសុខភាព ប៉ុន្តែផ្លែឈើមួយ​ចំនួននៅក្នុង​យ៉ាអួរអាចត្រូវបានលាយជាតិស្ករ សារធាតុពណ៌ និងទឹកបន្លែ។

ប្រសិនបើលើស្លាកកំប៉ុងយ៉ាអួរដាក់ថាមានផ្ទុកផ្លែឈើ យើងត្រូវពិនិត្យមើលស្លាកគ្រឿងផ្សំ។ ផ្លែឈើ​គួរតែគ្រឿងផ្សំទី ១ ដែលបានរាយលើបញ្ជីឈ្មោះគ្រឿងផ្សំ។

ប្រសិនបើយើងមិនឃើញ​ឈ្មោះ​ផ្លែឈើ​នៅលើបញ្ជីឈ្មោះគ្រឿងផ្សំទេ មានន័យថាផ្លែឈើ​នៅក្នុងយ៉ាអួរ​នោះប្រហែលជាមិនមែន​ផ្លែឈើ​ស្រស់ទេ អាចជារសជាតិផ្លែឈើសិប្បនិម្មិត។

៦. ត្រូវប្រយ័ត្នចំពោះយ៉ាអួរមានជាតិខ្លាញ់ទាប

យ៉ាអួរដែលមានជាតិខ្លាញ់មិនមែនសុទ្ធតែមិនល្អទេ ព្រោះរាងកាយរបស់យើងត្រូវ​ការជាតិខ្លាញ់​ដើម្បី​​ដំណើរការ។ ជាទូទៅយើងអាចញុំាយ៉ាអួរដែលមានជាតិខ្លាញ់ចន្លោះពី ១%-២%។ យ៉ាអួរ​ដែល​មាន​​ជាតិ​ខ្លាញ់​ទាបអាចត្រូវបានបន្ថែមរសជាតិដោយបន្ថែមជាតិស្ករច្រើន។

ប្រសិនបើយើង​ជ្រើសរើស​​យ៉ាអួរដែលមានជាតិខ្លាញ់ទាប យើងអាចជ្រើសរើស​​យ៉ាអួរដែលមានបន្ថែម​ផ្លែឈើ​ស្រស់​ជាជាង​យ៉ាអួរដែលបានបន្ថែម​ជាតិស្ករ។

រាល់ពេលជ្រើសរើសយ៉ាអួរ យើងគួរមើលស្លាកគ្រឿងផ្សំនៅលើកំប៉ុងឱ្យបានច្បាស់លាស់។ ប្រសិន​បើយើងមានប្រតិកម្មជាមួយជាតិឡាក់តូសក្នុងទឹកដោះគោស្រស់ យើងមិនគួរជ្រើសរើស​យ៉ាអួរ​ដែល​បានឆ្លងកាត់ការសម្លាប់មេរោគ (heat-treated yogurts) ទេ ព្រោះយ៉ាអួរ​ប្រភេទនេះ​លំបាក​រំលាយ។ យើងអាចជ្រើសរើសយ៉ាអួរដែលផលិតពីសណ្តែកសៀង ខ្ទិះដូង ឬគ្រាប់​អាម៉ុន​ដែល​បាន​បន្ថែមកាល់ស្យូម និងវីតាមីន D។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត