១- ដំបូន្មានសំខាន់ៗដើម្បីកាត់បន្ថយបញ្ហាឈឺក្បាលជង្គង់ដោយសាតរលាក
ដំបូន្មានទីមួយ គឺត្រូវជ្រើសរើសអាហារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រោះអាការៈរលាក នឹងផលិតពពួករ៉ាឌីកាល់សេរី ជាម៉ូលេគុលបំផ្លាញកោសិកា បង្កើយដោយរាងកាយយើងផ្ទាល់ ឬដើម្បីឆ្លើយតបនៅពេលរាងកាយមានជាតិពុល។ ផ្នែករាងកាយ ដូចជា ស្បែក ភ្នែក រួមទាំង Synovium (សន្ទះនៅចន្លោះសន្លាក់ជង្គង់) ងាយនឹងទទួលផលប៉ះពាល់ពីរ៉ាឌីកាល់សេរីទាំងនោះ។ ឯសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពាររាងកាយពីរ៉ាឌីកាល់ទាំងនោះបាន។ មានការសិក្សារឃើញថា សាធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយប្រយុទ្ធនឹងជំងឺរលាកសន្លាក់ កាត់បន្ថយការរលាក និងបន្ធូរការឈឺចាប់។
ដំបូន្មានទីពីរ ត្រូវគ្រប់គ្រងទម្ងន់ឲ្យបានត្រឹមត្រូវ ព្រោះមានទម្ងន់សមស្រប ពិតជាសំខាន់ណាស់ក្នុងការសម្រួលស្ថានភាពឈឺក្បាលជង្គង់។ បញ្ហាលើសទម្ងន់ មិនត្រឹមតែបង្កើនសម្ពាធលើជង្គង់ប៉ុណ្ណោះទេ វាក៏ភ្ញោចការផលិតអ័រម៉ូន និងធាតុគីមីផ្សេងទៀត បង្កឲ្យមានការរលាក។
២- តិចនិកបញ្ចុះទម្ងន់ពេលមានបញ្ហាឈឺជង្គង់
នៅពេលមានបញ្ហាឈឺក្បាលជង្គង់ដោយសារលើសទម្ងន់ អាចសាកតិចនិកបញ្ចុះទម្ងន់ខាងក្រោមនេះ ដើម្បីស្តារស្ថានភាពជំងឺឲ្យធូរស្រាលវិញបាន៖
– បន្ថយបរិមាណអាហារ
– ជៀសវាងញ៉ាំអាហារមានជាតិកាលឡូរីខ្ពស់
– ព្យាយាមញ៉ាំស៊ុប ពិសេសស៊ុបមានបន្លែច្រើន
គន្លឹះមួយទៀត កុំចម្អិនអាហារប្រើសីតុណ្ហភាពខ្ពស់ពេក ព្រោះពេលយើងចម្អិនអាហារវិធីនេះ សាច់ក្នុងអាហារ និងបង្កើតជាសារធាតុមួយហៅថា Advanced glycation end products (AGEs) ដែលបង្កឲ្យរាងកាយយើងរលាកបាន។
៣- អាហារល្អៗសម្រាប់អ្នកឈឺក្បាលជង្គង់
– វីតាមីន C៖ សារធាតុប្រឆាំងអុកស៊ីតកម្ម មានក្នុងវីតាមីន C អាចជួយក្នុងការលូតលាស់របស់ឆ្អឹង។ បើកង្វះវីតាមីន C អាចបង្កទៅជាបញ្ហាឆ្អឹងពុកផុយ និងបង្កើនសញ្ញាឈឺជង្គង់។ សម្រាប់ប្រុសៗ គេណែនាំឲ្យញ៉ាំវីតាមីន C ចំនួន ៩០ មិល្លីក្រាម/ថ្ងៃ ឯស្រីៗគួរញ៉ាំ ៧៥ មិល្លីក្រាម/ថ្ងៃ ខណៈវិតាមីន C មាននៅក្នុងបន្លែផ្លែឈើដូចជា៖