សណ្ដែកស្ថិតនៅក្នុងក្រុមអាហារដែលមានជាតិសរសៃខ្ពស់បំផុត។ នៅពេលដែលអ្នកញ៉ាំសណ្ដែកមួយពែង អ្នកអាចទទួលបានជាតិសរសៃរហូតទៅដល់ ១០ក្រាមឯណោះ។ បន្ថែមលើនេះ មានប្រភេទសណ្ដែកជាច្រើនដែលអាចឲ្យអ្នកជ្រើសបានដែលមានដូចជា សណ្ដែកសៀង សណ្ដែកក្រហម សណ្ដែកហ្គាបានហ្ស៊ូ (Garbanzo beans) សណ្ដែកលីម៉ា ឬសណ្ដែកពីនតូ។

៥- ដំឡូងជ្វា
ដូចនឹងសណ្ដែកដែរ ដំឡូងក៏មានសារធាតុសរសៃខ្ពស់ដែរ ប៉ុន្តែភាគច្រើនស្ថិតនៅលើសម្បក។ ដំឡូងជ្វាស្ងោរជាមួយសម្បកទំហំល្មមមួយ អាចផ្ដល់ឲ្យសារធាតុសរសៃដល់ទៅ ៣,៨ក្រាម។ ដំឡូងធម្មតាក៏ល្អដែរសម្រាប់បញ្ហាទល់លាមក ដោយដំឡូងតូចល្មមអាចមានជាតិសរសៃដល់ទៅ ៣ក្រាម។
អាន៖ រឿងពិតពាក់ព័ន្ធទល់លាមក មនុស្សភាគច្រើនអត់ដឹង
អាន៖ រឿងមិនពិត ៣ យ៉ាង ខំជឿស្លុងតាមចាស់ៗរាប់ឆ្នាំ មកទល់សព្វថ្ងៃ
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕