home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មក​ដឹង​ពី​ដើមចម​ធ្វើ​ឲ្យ​ពុល​ថ្លើម មិន​មែនតែស្រា​មួយ​មុខ​ទេ

មក​ដឹង​ពី​ដើមចម​ធ្វើ​ឲ្យ​ពុល​ថ្លើម មិន​មែនតែស្រា​មួយ​មុខ​ទេ

ថ្លើម​ជា​សរីរាង្គ​ដ៏​ចាំបាច់មួយ ដែល​មាន​មុខងារ​សំខាន់​ជា​ច្រើន ពិសេស​ជួយ​សម្អាត​ជាតិ​ពុល​នៅ​ក្នុង​ថ្លើម​យើង ប៉ុន្តែ​បើ​ថ្លើម​យើង​ខូច ប្រាកដ​ជួប​បញ្ហា​ធំ​ហើយ។ ថ្ងៃ​នេះ​យើង​មក​ដឹង​ទាំង​អស់​គ្នា​ពី​មូលហេតុ​ធ្វើ​ឲ្យ​ថ្លើម​ពុល។

ដូច​យើង​គ្រប់​គ្នា​ធ្លាប់​ដឹង​ហើយ​ថា ថ្លើម​ខូច​ក៏​ដោយសារ​តែ​ការ​ផឹក​ស្រា​ច្រើន តែ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បញ្ហា​ពុល​ថ្លើម​នេះ​មិន​មែន​មក​ពី​ស្រា​មួយ​មុខ​នោះទេ មាន​បញ្ហា​ច្រើន​ទៀត​ដែល​ជា​ដើម​ចម​ធ្វើ​ឲ្យ​ថ្លើម​ទៅ​ជា​ខូច គ្រាន់​តែ​ស្រា​ជា​មូលហេតុ​ចម្បង​ជាង​គេ​ប៉ុណ្ណោះ។

ចំពោះ​មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ថ្លើម​ជា​ពុល​នោះ មាន​ដូច​ជា ការ​ប្រើថ្នាំ​មួយ​ចំនួន​លើស​កម្រិត ឬ​ដោយ​គ្មាន​វេជ្ជ​បញ្ជា ការ​ប្រើ​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ​ដើម្បី​ព្យាបាល​ជំងឺ ក្រៅ​ពីនោះ​មាន​មូលហេតុ​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។

លោក​ថា “មូលហេតុ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ធ្វើ​ឲ្យ​ខូច​កោសិកា និង​ជាលិកា​ថ្លើម ដែល​សកម្មភាព​មួយ​ចំនួន​បំផ្លាញ​ថ្លើម​យើង​ភ្លាមៗ ​គេ​ហៅ​ថា ការ​ពុល​ថ្លើម​ស្រួចស្រាវ និង​មួយ​ទៀត​ជា​ការ​ពុល​ថ្លើម​រ៉ាំរ៉ៃ វា​បំផ្លាញ​ថ្លើម​យើង​បន្តិច​ម្តងៗ ដែល​យើង​ម្នាក់ៗ​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ ទាល់​តែ​ដល់​ពេល​ធ្ងន់ធ្ងរ​បាន​ដឹង។

អត្ថបទពាក់ព័ន្ធ៖ មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា

ពុលថ្លើម

រោគសញ្ញានៃការពុលថ្លើម៖

ករណី​ពុល​ថ្លើម​រ៉ាំរ៉ៃ លោក​វេជ្ជបណ្ឌិត​ខាង​លើ​ថា យើង​ពិបាក​ដឹង​ពី​រោគ​សញ្ញា​ខ្លាំង​ណាស់ ទាល់​តែ​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ ចំណែក​ការ​ពុល​ថ្លើម​ភ្លាមៗ​វិញ យើង​អាច​ដឹង​បាន​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។

– តឹងពោះ
– មិនឃ្លានអាហារ
– លឿងស្បែក ក្រចក គ្រាប់ភ្នែក ទឹកនោម លាមក
– អស់កម្លាំង បែកញើសស្អិត
– ស្លេកស្លាំង
– ហើមពេញខ្លួន។

ដំណោះស្រាយ៖

ពុល​​ថ្លើម​​បង្ក​​ផល​វិបាកច្រើន​យ៉ាង និង​អាច​ឲ្យ​យើង​ស្លាប់​ភ្លាមៗ​ក្នុង​ករណី​ធ្ងន់ធ្ងរ ដូច្នេះ​ហើយ​យើង​មិន​ត្រូវ​ផឹកស្រា ប្រើ​ថ្នាំដោយ​គ្មាន​វេជ្ជបញ្ជា ឬ​លើស​កម្រិត​នោះ​ទេ ចំពោះ​ថ្នាំ​បុរាណ​ខ្មែរ ថ្នាំចិន​សែ​គ្រប់​ប្រភេទ ឬ​​ឫសឈើ ក៏​មិន​ត្រូវ​ប្រើដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ដេត ធន្នី
កែ 27/05/2019
x