ម្ហូបជប៉ុន Sushi ភាគច្រើន ស្គាល់ថា ជាត្រីឆៅ ទទួលការពេញនិយមទូទាំងពិភពលោក ហើយនៅខ្មែរយើង ក៏ពេញនិយមខ្លាំងដែរ សម្រាប់យុវជនសម័យថ្មី តែក៏មានគ្នាយើងខ្លះ ញ៉ាំអត់បានដែរ។ តើយើងដឹងបានប៉ុនណា ពីហានិភ័យ និងអត្ថប្រយោជន៍នៃមុខម្ហូបជប៉ុនមួយនេះ? “Hello គ្រូពេទ្យ’ នឹងជម្រាបជូនអំពីរឿងរ៉ាវទាំងអស់នេះ។
និយាយឲ្យស្រួលយល់ Sushi ជាត្រីឆៅ ហើយបិទភ្ជាប់ជាមួយដុំបាយតូចមួយ ចំណែកត្រីឆៅ ដែលពុំមានបិទភ្ជាប់ជាមួយដុំបាយ គេហៅថា Sashimi។ ប៉ុន្ដែ យើងក៏គួរដឹងដែរ មិនមែនមុខម្ហូម Sushi ទាំងអស់ សុទ្ធតែប្រើត្រីឆៅនោះទេ។
១- គ្រោះថ្នាក់នៃត្រីឆៅ
តាមរដ្ឋបាលចំណីរអាហារ និងឱសថអាមេរិក (FDA) អាហារសមុទ្រ គួរចម្អិនដើម្បីកាត់បន្ថយការឆ្លងជំងឺ។ បើយើងញ៉ាំត្រីឆៅមានប៉ារ៉ាស៊ីត ផលវិបាកសុខភាពដែលត្រូវប្រឈម រួមមាន ក្អួត ចង្អោរ រាក និងរោគសញ្ញាពុលអាហារ។ ប៉ារ៉ាស៊ីត អាចចូលទៅក្នុងក្រពះរបស់យើង បណ្ដាលឲ្យមិនស្រួលខ្លួន ឈឺ និងរលាក។ បើជួបបញ្ហាទាំងនេះ ចាំបាច់ត្រូវលេបថ្នាំភ្លាមៗ។
២- ញ៉ាំ Sushi មានសុវត្ថិភាពទេ?
គ្រោះថ្នាក់នៃការញ៉ាំត្រីឆៅ គឺគួរឲ្យខ្លាច និងចៀសវាង តែយើងក៏ត្រូវយល់ដែរថា ត្រីឆៅដែលប្រើក្នុងមុខម្ហូប Sushi គឺមានគុណភាពខ្ពស់។ មុខម្ហូប Sushi ត្រូវធ្វើឡើងស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារខ្ពស់បំផុត ដើម្បីធានាថា ភ្ញៀវញ៉ាំហើយ មិនឈឺនោះទេ។
ទូក្លាសេ ការក្លាសេត្រី និងការប្រើអាហារសមុទ្រមានគុណភាព ជាកត្ដាសំខាន់ការពារកុំឲ្យឆ្លងជំងឺមកពីអាហារ។ ដូច្នេះ បើយើងទុកចិត្តលើហាង Sushi ណាមានស្ដង់ដារសុវត្ថិភាពខ្ពស់ និងកេរ្ដិ៍ឈ្មោះល្អ នោះយើងអាចទៅញ៉ាំយ៉ាងឆ្ងាញ់ ដោយសប្បាយ មិនចាំបាច់បារម្ភទេ។
អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នផង! ត្រី Tuna របស់ក្រុមហ៊ុនមួយនៅវៀតណាម មានផ្ទុកបាក់តេរី
៣- ផលប្រយោជន៍សុខភាពពីការញ៉ាំ Sushi
បើយើងឆ្លងកាត់ផុតការភ័យខ្លាចពីការញ៉ាំត្រីឆៅហើយ នោះយើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការញ៉ាំមុខម្ហូបដ៏ពេញនិយមនេះ។
- មុខម្ហូប Sushi ភាគច្រើន មានផ្ទុកអាស៊ីតអូម៉េហ្គា ៣ ជួយកាត់បន្ថយហានិភ័យមហារីក ជួយប្រព័ន្ធសរសៃឈាមបេះដូង និងធ្វើឲ្យកូលេស្ដេរ៉ូលថយចុះ។
- មុខម្ហូម Sushi ភាគច្រើន ក៏សម្បូរប្រូតេអ៊ីនដែរ ដែលជួយទ្រទ្រង់ដំណើរការរាងកាយ។
- មុខម្ហូប Sushi ក៏មានផ្ទុកវីតាមីន និងសារធាតុរ៉ែដែរ ដូចជា កាល់ស្យូម និងវីតាមីន D ជាសារធាតុបំប៉ន មាននៅក្នុង Sushi។
៤- ការប្រុងប្រយ័ត្ន
[embed-health-tool-bmr]