backup og meta

ដល់​ខែ​សម្បូរ​ស្វាយ​ហើយ! នេះអត្ថប្រយោជន៍ ៦​យ៉ាង ពី​ផ្លែស្វាយ

ដល់​ខែ​សម្បូរ​ស្វាយ​ហើយ! នេះអត្ថប្រយោជន៍ ៦​យ៉ាង ពី​ផ្លែស្វាយ

ចាប់តាំង​ពី​ខែ​ចូល​ឆ្នាំខ្មែរ​​មក​ ផ្លែស្វាយនៅ​ស្រុកខ្មែរយើង ចាប់ផ្ដើម​សម្បូរ​យ៉ាងខ្លាំង ដោយសារ​ដល់​រដូវប្រមូល​ផល។ ផ្លែស្វាយអាច​ញ៉ាំ​បានទាំង​ខ្ចី និង​ទុំ ភាគច្រើន ក្មេងៗ​ចូលចិត្តស្វាយ​ខ្ចី ញ៉ាំជាមួយអំបិលម្ទេស ចំណែក​ចាស់ៗ ចូលចិត្ត​ស្វាយទុំ ញ៉ាំជាមួយបាយ។

ក្រៅ​ពី​មាន​រសជាតិ​ជូរ ផ្អែម​ឈ្ងុយ​ឆ្ងាញ់ ផ្លែស្វាយ​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព​យើង។ ខាងក្រោម​នេះជា​អត្ថប្រយោជន៍ ៦​យ៉ាង ពី​ផ្លែស្វាយ៖

១- ​ការពារ​ជំងឺ​មហារីក

ផ្លែស្វាយមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការពារ​កោសិកា ចេញពី​ការ​បំផ្លាញ​ដោយ DNA ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក និង​ជំងឺ​ទឹកនោមផ្អែម។ ក្នុង​ការសិក្សា​លើ​សត្វ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​ស្វាយ ពិតជា​រារាំង​កំណើន​កោសិកា​មហារីក​សុដន់​មែន។

២- ​បង្កើន​មុខងារ​ប្រព័ន្ធ​ការពារ

ទឹក​ផ្លែ​ស្វាយ សម្បូរ​ដោយ​វីតាមីន A ជា​សារធាតុ​បំប៉ន​សំខាន់ ជួយ​ដល់​មុខងារ​របស់​ប្រព័ន្ធ​ការពារ រួមទាំង​ការ​ផលិត និង​សកម្មភាព​របស់​កោសិកា​ឈាម​ស។ កង្វះ​វីតាមីន A ក្នុង​រាងកាយពាក់ព័ន្ធ​ជាមួយ​ការ​ងាយ​ឆ្លង​មេរោគ។

៣- ជួយ​សុខភាព​ស្បែក និង​សក់

វីតាមីន A ក្នុង​ផ្លែស្វាយ ក៏សំខាន់​ផងដែរ ជួយ​បង្កើត និង​រក្សា​ជាលិកា Epithelial មាននៅ​ក្នុង​ស្បែក សក់ និង​ក្រពេញ​ក្រោម​ស្បែក Sebaceous។ ក្នុង​ការសិក្សា​លើ​សត្វ ក៏រកឃើញ​ថា កង្វះវីតាមីន A ពាក់ព័ន្ធ​នឹង​ការ​ជ្រុះសក់។ ផ្លែស្វាយ ក៏សម្បូរ​វីតាមីន C ដែរ ដោយ​សារធាតុ​បំប៉ននេះ ចាំបាច់​សម្រាប់​ផលិត​ខូឡាជេន ជួយ​ដល់ស្បែក និង​បង្ការ​ស្នាម​ជ្រួញ។

៤- បំបាត់​ការទល់លាមក

ក្នុងការសិក្សា​មួយលើ​មនុស្ស​មាន​ជំងឺ​ទល់​លាមក រកឃើញ​ថា ការញ៉ាំ​ផ្លែស្វាយ​ជួយ​ព្យាបាល​ជំងឺ​នេះ ជាង​ការ​ផឹក​ថ្នាំ​ជាតិ​សរសៃ​ទៅ​ទៀត។ ផ្លែស្វាយ អាច​ជួយ​កម្ចាត់ឧស្ម័ន និង​ការ​ហើមពោះ ដែល​ជារោគសញ្ញា​ជំងឺ​ពោះវៀន។

ផ្លែស្វាយ Hello គ្រូពេទ្យ

៥- ​ជួយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

វាដូចជា​មិនទំនងទេ ដែល​ផ្លែស្វាយជា​អាហារផ្អែម ជួយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្ដែ​លទ្ធផល​ការ​សិក្សា​លើ​ពីឡុត ដោយ​សាកលវិទ្យាល័យ Oklahoma របស់​អាមេរិក រកឃើញ​ដូច្នេះ។ ការសិក្សា​រយៈពេល ១២​សប្ដាហ៍ លើ​បុរស​មាន​ជំងឺ​ធាត់ ២០​នាក់ និង​ស្រ្ដី ១០​នាក់ ដោយ​ឲ្យ​ញ៉ាំ​ដំណាប់​ស្វាយ ១០​ក្រាម រាល់​ថ្ងៃ។ ចុងក្រោយ រកឃើញ​ថា អ្នកចូលរួម​មាន​កម្រិត​ជាតិស្ករទាប​ក្នុង​ឈាម អំឡុងពេល​សិក្សា។ អ្នកសិក្សា សង្ស័យ​ថា សមាសធាតុ​ជីវសកម្ម (Bioactive) ក្នុង​ផ្លែស្វាយ រួមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ក្នុង​ការ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

៦- ជួយ​​សុខភាព​ភ្នែក

សារធាតុប្រឆាំង​អុកស៊ីតកម្ម Lutein និង Zeaxanthin ក្នុង​ផ្លែស្វាយ ជួយ​ច្រើន​ដល់​ភ្នែក ដូចជា ជួយ​ការពារ​រ៉េទីន និង​កែវភ្នែក និង​បង្កើន​ចម្ងាយ​សម្លឹង​មើល និង​កាត់បន្ថយ​រយៈពេល ដែល​ភ្នែក​សម្រប​ទៅ​នឹង​សម្ពាធ​នៃ​ពន្លឺ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.health.com/nutrition/health-benefits-mango

កំណែ​ប្រែបច្ចុប្បន្ន

06/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម