អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង

    អាហារបង្កើន​អារម្មណ៍​ផ្លូវភេទ មនុស្សភាគ​ច្រើន​មានជំនឿខ្លាំង

    ប្រុសៗចូល​ចិត្ត​និយាយ​គ្នា​រឿង​ពាក់ព័ន្ធ​ផ្លូវ​ភេទ ញ៉ាំរបស់នេះ​ខ្លាំង ញ៉ាំ​របស់​នោះ​ធ្វើ​ឲ្យ​អាអូន​តូច​ខ្សោយ។ ស្ដាប់ការបកស្រាយខាងក្រោម៖

    ១- អ្វី​ទៅ​ជា​សារធាតុ​បង្កើន​តណ្ហា?

    មនុស្ស​ស្ទើរ​ទាំង​អស់​ត្រូវការ​រួម​ភេទ នេះ​ក៏ជា​ហេតុ​ផល​​នាំ​ឲ្យ​មាន​សារធាតុ​បង្កើន​តណ្ហា​កើត​ឡើង។ អ្នក​ស្រាវ​ជ្រាវ​ បាន​រកគ្រប់​វិធី​ដើម្បី​ដោះ​ស្រាយ​បញ្ហាខ្សោយ​ផ្លូវ​ភេទ ជាក់​ស្តែង​ការ​ផលិត​ថ្នាំ Viagra គឺ​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ​មនុស្ស​គ្រប់​រូប ហើយ​បច្ចុប្បន្ន ក៏​​ជា​ជម្រើស​ពេញ​និយម​បំផុតផងដែរ។ ក្រៅ​ពី​ថ្នាំ ​មនុស្សតែង​មាន​ជំនឿ​បុរាណ​ ជឿថា​សារធាតុ​បង្កើន​តណ្ហា​នេះ ក៏​អាច​ទទួល​បាន​ពី​អាហារ​ ដូច​ជា សូកូឡា ប៉ុន្តែពេញ​និយម​ជាង​គេ គឺអយស្ទ័រ។

    ២- អាហារ​ដែល​ជឿ​ថា​ជួយ​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ

    បើ​ផ្ដោត​លើ​ជំនឿ​តៗគ្នា អាហារ​ធ្វើ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ ត្រូវគេ​​បែង​ចែក​វា​ជា ​៥ ​ប្រភេទដូចជា៖

    – អាហារ​ហឹរ៖​ ជា​អាហារ​​ធ្វើ​ឲ្យ​មាន​អារម្មណ៍ថា​ក្ដៅ ហើយ​ធ្វើបែក​​ញើស​ និង​ហូរ​ទឹក​ភ្នែក (ដូច​ជា​ ម្ទេស)។ គេ​គិត​ថា ​អាហារ​ប្រភេទ​នេះ ធ្វើ​ឲ្យ​កើន​​អារម្មណ៍កាន់​តែ​ក្ដៅរោល​រាល​ពេល​យើង​ប្រតិបត្តិ​ការ​​លើ​គ្រែដូច​គ្នា។ ខណៈ​អាហារ​ត្រជាក់ ​នាំ​ឲ្យ​មាន​អារម្មណ៍​ត្រជាក់ ហេតុនេះ ពេល​បើក​ឆាក​ប្រយុទ្ធ​អាច​មិន​សូវ​ជា​ក្តៅ​រោលរាល​ខ្លាំងទេ គឺអាចសន្សឹមៗមួយៗ។

    – អាហារ​មាន​ភិនភាគ​ស្រដៀង​ប្រដាប់​ភេទ៖ អាហារ​មួយ​ចំនួន​មើល​ទៅ​ស្រដៀង​អវយវៈ​ភេទ ឧទាហរណ៍​ ដូច​ជា អយស្ទ័រ​ ឬ​ប្រភេទ​បន្លែ​ផ្លែ​ឈើ ​មើល​ទៅ​ស្រដៀង​នឹង​លិង្គ​ ​មាន​ដូច​ជា ត្រសក់ និង​ផ្លែ​ចេក​ជា​ដើម។

    – ពង ឬអវយៈភេទ​សត្វ៖ សម្រាប់​ជនជាតិ​អាស៊ី តែង​មាន​ទម្លាប់ញ៉ាំអវយវៈភេទរបស់​សត្វ​​ ដូច​ជា លិង្គគោ លិង្គពពែ ពង​ត្រី​សាលម៉ុន ពង​សត្វ​គ្រួច ហើយ​នាំ​គ្នា​ជឿថា ​អាច​ធ្វើ​ឲ្យ​កើន​ឡើង​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង ​ថាមពល​បន្ត​ពូជកាន់​តែ​​ប្រសើរ​ឡើង។

    – អាហារកាន់​តែ​ពិបាក​រក ជួយ​ឲ្យអារម្មណ៍​ស្រើប​ស្រាល៖ គេជឿ​ថា ​អាហារ​កម្រ​ពិបាក​រក​បាន អាច​ធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​កើន​ឡើង ឧទាហរណ៍ ​ដូច​ជា គ្រំ​ប្រមោយ​ដំរី (Elephant trunk clam) ជា​ដើម។

    – អាហាររំញោច​អារម្មណ៍៖ មាន​ជំនឿ​តគ្នា​ថា ​អាហារ​ដែល​រំញោច​អារម្មណ៍​ឲ្យ​សប្បាយ​ ក៏​អាច​រំញោច​អារម្មណ៍​ផ្លូវភេទ​បានដូច​គ្នា។ ឧទាហរណ៍ ស្ត្របឺរី ដែល​មាន​ពណ៌​ក្រហម ​ហើយ​រូបរាង​ដូច​បេះដូង បើ​ញ៉ាំ​ទៅ​ប្រាកដ​ជា​រ៉ូមែនទិក​មិន​ខាន។

    អត្ថបទ​ពាក់ព័ន្ធ៖

    • អាហារ​ ៥ យ៉ាង ប្រុសៗញ៉ាំ ប៉ូវ​សុខភាព​ឲ្យខ្លាំង
    • ញ៉ាំ​ត្រី​ឲ្យ​បាន​ ២ ដងក្នុង​មួយសប្តាហ៍ បេះដូងមាន​សុខភាពល្អ

    ៣- អយ​ស្ទ័រ ពិត​ជា​​អាច​ជួយ​បង្កើន​តណ្ហា​មែន​អត់?

    ​អយ​ស្ទ័រ​ អាច​ញ៉ាំ​បាន​ទាំង​ឆៅ ឬ​ទាំង​ឆ្អិន គ្រំប្រភេទ​​នេះ​ មើល​ទៅរូបរាង​វា​​ដូច​យោនីស្រីៗ ប៉ុន្តែ​ក៏​​មាន​តម្លៃ​ថ្លៃគួរ​សម​ដែរ។ ពេល​​មើល​ទៅ​អយ​ស្ទ័រ ពិត​ជា​រំញោច​អារម្មណ៍​ណាស់​ ឆៅ មាន​សំណើម ស្វិត និង​រលោង ពិត​ជាគួរ​ឲ្យ​ចង់​ញ៉ាំ​ណាស់ ធ្វើ​ឲ្យ​គ្រប់​គ្នាជឿ​ថា ញ៉ាំ​អយស្ទ័រ ជួយអារម្មណ៍​ផ្លូវ​ឡើង​ខ្លាំងបាន។​

    មិន​មាន​ការ​សិក្សា​ពី​រដ្ឋបាលចំណីអាហារ និង​ឱសថអាមេរិក (FDA) ដើម្បី​បញ្ជាក់​ថា​ វា​មាន​ប្រសិទ្ធភាព​ជា​សារធាតុ​បង្កើន​តណ្ហា​ឡើយ តែ​ក៏​មិន​មាន​ភស្តុតាង​បញ្ជាក់​ថា រឿង​នេះ​​មិន​ពិតដូច​គ្នា។

    បើ​មើល​ទៅ​គុណ​ប្រយោជន៍​វិញ អយស្ទ័រ សម្បូរ​​ជាតិ​ស័ង្កសី ​ជួយ​បង្កើន​កម្រិត​អ័រម៉ូន តេស្ដូស្ដេរ៉ូន (Testosterone) ហើយ​ជាតិ​ស័ង្កសី​នេះ​ ច្រើនត្រូវ​គេ​​ហៅ​ថា ជា​ជាតិ​រ៉ែ​ពិសេស​សម្រាប់រឿង​លើ​គ្រែ (Ultimate sex mineral)។ អយស្ទ័រ ក៏​មាន​កម្រិតសារធាតុ Dopamine មួយ​ចំនួន ដើរ​តួជា​សារធាតុ Neurotransmitter សម្រាប់​ភ្ញោច​ខួរ​ក្បាល​ឲ្យ​ភ្ញាក់។ ដូច​នេះ​ អយស្ទ័រ ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ប្រុស ពេល​​ញ៉ាំ​អយ​ស្ទ័រ ក្នុង​បរិមាណ​ច្រើន​ចាប់​ពី ៥-៧​ គ្រាប់​/ថ្ងៃ យើង​​នឹង​ចាប់​អារម្មណ៍​ថា​ ​មាន​អ្វី​ខុស​ប្លែកពី​ធម្មតា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Aphrodisiacs: Fact or Fiction? http://www.webmd.com/sex/features/aphrodisiacs-fact-or-fiction#1. Accessed April 26, 2017.

    Raw oysters really are aphrodisiacs say scientists (and now is the time to eat them). http://www.telegraph.co.uk/news/uknews/1486054/Raw-oysters-really-are-aphrodisiacs-say-scientists-and-now-is-the-time-to-eat-them.html. Accessed April 26, 2017.

    Are oysters an aphrodisiac? http://www.abc.net.au/health/talkinghealth/factbuster/stories/2009/09/24/2695317.htm. Accessed April 26, 2017.

    Do aphrodisiacs work? The truth about foods like oysters and chocolate. http://www.cnbc.com/2017/02/14/do-aphrodisiacs-work-the-truth-about-foods-like-oysters-and-chocolate.html. Accessed April 26, 2017.

    Aphrodisiacs: Better Sex or Just Bunk? http://www.webmd.com/sex-relationships/features/want-better-sex#1. Accessed April 26, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 18/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត