១- ជាតិបារ៉តធម្មជាតិក្នុងគ្រឿងសមុទ្រប៉ះពាល់សុខភាពអត់?
សម្រាប់មនុស្សភាគច្រើន កម្រិតជាតិបារ៉តមានផ្ទុកក្នុង ត្រី ខ្ចៅខ្ចង មិនមែនជាបញ្ហាចំពោះសុខភាពនោះទេ ព្រោះជាទូទៅគ្រឿងសមុទ្រទាំងអស់ សុទ្ធតែជាអាហារសុខភាពល្អ។ ញ៉ាំគ្រឿងសមុទ្រក្នុងកម្រិតមួយត្រឹមត្រូវ និងជាប្រចាំ អាចផ្ដល់ឲ្យយើងនូវប្រូតេអ៊ីនមានគុណភាពខ្ពស់ និងសារធាតុចិញ្ចឹមសំខាន់ផ្សេងទៀត ព្រមទាំងជាតិរ៉ែ ផងដែរ។ លើសពីនេះ គ្រឿងសមុទ្រ មានសារធាតុខ្លាញ់ឆ្អែត និងអាស៊ីដខ្លាញ់អូមេហ្គា ៣ ខ្ពស់ទៀតផង។
ទោះយ៉ាងណា ញ៉ាំគ្រឿងសមុទ្រច្រើនហួសហេតុ បណ្ដាលឲ្យមានកម្រិតសារធាតុបារ៉តខ្ពស់នៅក្នុងខ្លួន។ ទារកក្នុងផ្ទៃ ឬក្មេងតូចៗ កម្រិតជាតិបារ៉តខ្ពស់ អាចធ្វើឲ្យខូចខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។
សម្រាប់មន្ទិលសង្ស័យពីសារធាតុបារ៉តមាននៅក្នុងត្រី អាជ្ញាធរចំណីអាហារ និងឱសថអាមេរិក FDA និងទីភ្នាក់ការពារបរិស្ថានអាមេរិក EPA បានណែនាំឲ្យស្រីៗកំពុងពពោះ បំបៅដោះកូន និងក្មេងតូចៗ គួរតែកំណត់បរិមាណញ៉ាំគ្រឿងសមុទ្រឲ្យបានត្រឹមត្រូវ។