backup og meta

វីតាមីន C មានប្រយោជន៍បែបណាចំពោះស្បែក? អាចទទួលបានពីអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 08, 2020

    វីតាមីន C មានប្រយោជន៍បែបណាចំពោះស្បែក? អាចទទួលបានពីអ្វីខ្លះ?

    វីតាមីន C ត្រូវបានគេស្គាល់ថាជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយសម្រាប់សុខភាព ក្នុង​នោះ​ក៏​ល្អ​សម្រាប់ស្បែកផងដែរ។ សព្វ​ថ្ងៃ​មានផលិតផលផ្សព្វផ្សាយជាច្រើនដែលអះអាង​ថា​មានផ្ទុកវីតាមីន C និង​ថាអាច​ជួយការពារស្បែកឲ្យនៅក្មេងជាង​វ័យ​ និងសភ្លឺថ្លា។ វីតាមីន C ​ពិតជាដូចវេទមន្តមែនដែរទេ? អត្ថបទនេះនឹងផ្តល់ឲ្យគ្នា​យើង​នូវព័ត៌មានបន្ថែមអំពីការប្រើប្រាស់វីតាមីនC នេះ​។

    ការពិតនៃវីតាមីនC

    វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្ត​ឈាម។ វីតាមីន​នេះ​ជួយ​កាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយ​បំបាត់​ស្នាម​ អុជ​ខ្មៅ និងស្នាម​អុជ​ពណ៌ត្នោតនៅលើស្បែក។ វីតាមីន C ក៏ជួយកាត់បន្ថយការផលិតជាតិពណ៌មេឡាញីនផងដែរ។ វីតាមីនC មាននាទីការពារអង់ស៊ីម tyrosinase មានន័យថាវាមានការកំណត់នូវការបំប្លែងសារជាតិមេឡាញីន ការពារការបង្កើត និងមានឥទ្ធិពលលើមេឡានីន។

    វីតាមីនC អាចជួយឲ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឲ្យស្បែកឆាប់ចាស់ និងកាន់តែខ្មៅ។ ក្រៅពីនេះវីតា​មីន​C ក៏ជួយបង្កើននូវបរិមាណជាតិស្ករ glutathione និងវីតាមីន E ក្នុងរាងកាយផងដែរ ដែលសារធាតុទាំងពីរនេះត្រូវបានគេស្គាល់ ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ Glutathione ក៏ជួយឲ្យស្បែកផលិត pheomelanin ជំនួសឲ្យ eumelanin ផងដែរ ជាលទ្ធ​ផល​​ដែលធ្វើឲ្យស្បែកយើង​ភ្លឺថ្លាជាងមុន។

    វីតាមីនC ក៏​ជួយដល់បំបាត់​ស្នាមដែលមានបន្ទាប់ពីការជាសះស្បើយពី​របួស​ ឬបង្កើតស្បែកឡើងវិញបន្ទាប់ពីការកើតមុន ជួយដល់កោសិកាកូឡាជែន បង្កើតភាពយឺត និងភាពរឹងមាំរបស់ស្បែក។ វីតាមីន​នេះ​​ថែមទាំង​បង្កើន​ការ​បញ្ចេញក្រពេញ​សេបូម និងរន្ធញើសតូចៗ។

    កង្វះវីតាមីនC ធ្វើឲ្យយើង​ងាយនឹងមានបញ្ហាស្បែក។ ឧទាហរណ៏ ស្បែកងាយមានស្នាមជាំ មានការហូរឈាម និង​កាត់បន្ថយ​នូវ​សមត្ថភាព​ក្នុង​ការជាសះស្បើយ។

    អត្ថបទពាក់ព័ន្ធ៖

    តើវីតាមីនCធ្វើឲ្យស្បែកសមែនទេ?

    យើង​ត្រូវយល់ពីស្បែក ដើម្បីយល់ពីយន្តការនៃវីតាមីនC។ រចនាសម្ព័ននៃស្បែកមានបីស្រទាប់គឺស្រទាប់ខាង​លើ (epithelium) ស្រទាប់កណ្តាល (mesoderm) ស្រទាប់ខាងក្នុង (hypodermis)។ ស្រទាប់សើស្បែក (dermis) គឺជាស្រទាប់ខាងក្រៅ​បង្អស់នៃស្បែក​ដែលមានបួនស្រទាប់ធំៗ។ ផ្ទៃខាងក្រៅដែលជាស្រទាប់កោសិកាស្នែង horn cell layer, the granule layer, the spine layer និងស្រទាប់ខាងក្រោម។ ស្រទាប់ខាងក្រោមគឺជាកន្លែងដែលសារជាតិពណ៌មេឡាញីនត្រូវបានផលិត ដែល​ជាមូលហេតុនៃការបង្កើតស្នាមរង្វង់ខ្មៅ។ វីតាមីនC មានប្រសិទ្ធភាពក្នុងការការពារនូវការកកើតនៃជាតិមេឡាញីន។ វីតាមីនC ក៏​អាចចាក់ចូលទៅក្នុងផ្នែកខាងក្រោមនៃស្រទាប់ខាងក្រោមអាចឲ្យយើង​ទទួលបានប្រសិទ្ធភាពបាន។

    ការបន្ថែមវីតាមីន C ដល់ស្បែក

    ការលាបវីតាមីន C លើស្បែក

    គ្នាយើង​គួរតែជ្រើសរើសនូវផលិតផលណាដែលមានផ្ទុកនូវវីតាមីន C និង​មានកំហាប់ខ្ពស់ជាមួយនឹងកម្រិត​ pH មធ្យមព្រោះកម្រិត​ pH ខ្ពស់ពេកនឹងបណ្តាលឲ្យរលាកស្បែកបាន។ គុណវិបត្តិនៃការលាបវីតាមីន C គឺបានតែនៅលើផ្ទៃខាងលើតែប៉ុណ្ណោះ ដោយ​វាមិនអាចឆ្លងកាត់ស្បែកចូលទៅក្នុងខ្លួនយើង​បានទេ។

    បរិភោគវីតាមីន C ពីអាហារ

    វីតាមីន C មានច្រើននៅក្នុងផ្លែឈើ និងបន្លែ។ ការបរិភោគវីតាមីន C ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងមានសុវត្ថិភាពណាស់។ យើង​គួរតែបរិភោគជាប្រចាំក្នុងរយៈពេលយូរដើម្បីទទួលបានផលប្រយោជន៍ល្អបំផុត។

    ការចាក់វីតាមីន C ទៅក្នុងស្បែក

    វិធីនេះមានគ្រោះថ្នាក់ខ្លាំងបំផុតដែលអាចបណ្តាលឲ្យយើង​ shock បាន។ ប្រសិនបើយើង​ shock ឬពុលដោយសារវីតាមីន ជារឿង​គួរ​ឲ្យ​បារម្ភ ព្រោះថាការពុលជាតិវីតាមីនមានគ្រោះថ្នាក់បំផុតជាងការ shock ដែលមកពីជាតិពុលផ្សេងទៀត។

    ផឹកវីតាមីន C

    វីតាមីន C មានភាពងាយស្រួលក្នុងការធ្វើអន្តរកម្មជាមួយសារធាតុផ្សេងៗហើយក៏មិនមានផលប៉ះពាល់ដល់ស្បែកនៅពេលកំពុងព្យាបាលដែរ។ ផឹក​វីតាមីន C ជាវិធីងាយស្រួល និងមានប្រសិទ្ធភាព។

    អ្វីគ្រប់យ៉ាងសុទ្ធតែមានមុខ​ពីរ​ ​យើង​មិនគួរប្រើវីតាមីនC ច្រើនពេកទេ យើង​គួរតែប្រើវាក្នុងកម្រិត​ដែលមានប្រសិទ្ធភាពខ្ពស់បំផុត។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម