backup og meta

មកដឹងពីភាពខុសគ្នារវាងសាច់សត្វនាំចូលស្របច្បាប់ និងខុសច្បាប់

មកដឹងពីភាពខុសគ្នារវាងសាច់សត្វនាំចូលស្របច្បាប់ និងខុសច្បាប់

ដើម្បី​សុវត្ថិភាព​ យើង​ប្រាកដជា​ចង់បាន និង​​ជ្រើសរើស​ប្រភេទ​សាច់​សត្វ​ស្រស់​ល្អ​យក​មក​ចម្អិន​អាហារ ប៉ុន្តែ​បច្ចុប្បន្ន​ក្រោយ​ផ្ទុះ​ករណី​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក ​ធ្វើឲ្យ​យើង​ព្រួយបារម្ភ​ចំពោះ​ការ​មើល ហើយ​ចង់​ដឹង​ពី​ភាព​ខុសគ្នា​រវាង​សាច់​នាំ​ចូល​ខុស និង​ស្រប​ច្បាប់។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ចាន់ សេដ្ឋា  អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​បញ្ជាក់​ថា ភាព​ខុសគ្នា​រវាង​សាច់​ស្រប និង​ខុស​ច្បាប់ ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​នៃ​ការ​ទុក​ដាក់ ឬ​ការ​ប្រើប្រាស់​ថ្នាំ​ជាដើម។

១- សាច់​ស្រប​ច្បាប់

សាច់​នាំ​ចូល​មក​ស្រប​ច្បាប់ គឺ​មាន​សំបុត្រ​ឯកសារ​នាំចូល​ត្រឹមត្រូវ ហើយ​ជា​ពិសេស​គឺ​គេ​ផ្ដោត​លើ​គុណភាព អនាម័យ​ជា​ចម្បង។ លោក​បាន​បន្ត​ថា ទំនិញ​មាន​ស្ដង់ដារ គឺ​ទទួល​បាន​ការ​ពិនិត្យ​ឯកភាព​ឲ្យ​ដឹក​យក​មក​ចែកចាយ​បន្ត និង​មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ មាន​ឈ្មោះ​ក្រុមហ៊ុន​នាំចូល សម្ភារៈ​ផ្ទុក​មាន​បំពាក់​តាម​បែប​បច្ចេកវិទ្យា​ត្រឹមត្រូវ​ជាដើម។ សាច់​ស្របច្បាប់​ គឺ​ខាង​​កាំ​កុងត្រូល​ប្រចាំ​តាម​ច្រក​នីមួយ​ៗ​ពិនិត្យ​ត្រឹមត្រូវ ភាគច្រើន​សាច់​គ្មាន​បញ្ហា​ឡើយ ព្រោះ​ការ​ចិញ្ចឹម​បែប​កសិដ្ឋាន​មាន​ក្បួនខ្នាត និង​ការ​ទុកដាក់ ដឹកជញ្ជូន​មាន​អនាម័យ មិន​ធ្វើ​ឲ្យ​ឆ្លង​មេរោគ ឬ​មិនមែន​ជា​ពពួក​សាច់​សត្វ​ងាប់​ដោយ​សារ​ជំងឺ​អ្វី​ទេ។

សាច់នាំចូលHello_គ្រូពេទ្យ

២- សាច់​នាំ​ចូល​ខុស​ច្បាប់

លោក ចាន់ សេដ្ឋា ក៏​បាន​រៀបរាប់​ថា ប្រសិនបើ​សាច់​ទាំង​នោះ​ខូច​គុណភាព ឬ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ ​ការ​ទុកដាក់ ដឹកជញ្ជូន​តាម​ម៉ូតូ ឬ​រឺម៉ក ហើយ​គេច​នាំ​ចូល​មក​ដោយ​មិន​ឆ្លងកាត់​មន្ត្រី​ជំនាញ ព្រោះ​សាច់​ទាំង​នោះ​អាច​ជា​សាច់​សត្វ​ងាប់ ឬ​មាន​ជំងឺ​អ្វី​មួយ។ និស្សិត​ផ្នែក​គីមី​ចំណី​អាហារ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រូប​នេះ​បាន​លើ​ជា​ឧទាហរណ៍​ងាយ​ៗ​មក​ថា ករណី​ដែល​ឃើញ​មាន​ច្រើន​បំផុត គឺ​សាច់​ជ្រូក​ដែល​ដឹក​មក​ពី​ប្រទេស​ជិត​ខាង​តាម​ម៉ូតូ ដែល​សកម្មភាព​ទាំងនោះ​មិន​មាន​អនាម័យ អាច​ក្លែង​បន្លំ និង​មិន​បាន​ក្លាស្សេរក្សា​គុណភាពសាច់។

ចំណែក​វិធី​សម្គាល់​ងាយ​បំផុត គឺ​មុន​ទិញ ត្រូវ​ពិនិត្យ​សាច់​ឲ្យ​បាន​ល្អិតល្អន់​ថា​មាន​ស្លាកស្នាម កន្ទួល សាច់​នោះ​មាន​រុយរោម​ដែរ​ឬ​ទេ ហើយ​បើ​រយៈ​ពេល​យូរ​ហើយ​សាច់​នៅ​តែ​ស្រស់​ អាច​មាន​សញ្ញា​នៃ​ការ​ប្រើ​ថ្នាំ​ឲ្យ​សាច់​នៅតែ​ស្រស់​។ ចំណែក​ពពួក​សាច់​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង​ភាគច្រើន​ជា​សាច់​ជ្រូក មាន់ ឬ​ត្រី​ងៀត​កែច្នៃ​ផ្សេង​ៗ។

លោក ចាន់ សេដ្ឋា ​ក៏​បាន​អះអាង​ដែរ​ថា អ្នក​ដែល​បាន​បរិភោគ​សាច់​នាំ​ចូល​ខុស​ច្បាប់​អាច​ឆ្លង​ពពួក​ព្រូន ឬ​តេនញ៉ា ប្រសិនបើ​ទំនិញ​នោះ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ។

អត្ថបទពាក់ព័ន្ធអ្នកវិទ្យាសាស្ត្រអះអាងថា ញ៉ាំដក់ដឿ កណ្ដូប ចង្រិត អាចជួយការពារមហារីក

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម