home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

គីមឈី ញ៉ាំទៅឆ្ងាញ់ ហើយថែមទាំងជួយសុខភាពច្រើនមុខ

គីមឈី ញ៉ាំទៅឆ្ងាញ់ ហើយថែមទាំងជួយសុខភាពច្រើនមុខ

គីមឈី ជាមុខម្ហូប​ដ៏ល្បីល្បាញ​មួយ​របស់​ប្រជាជន​កូរ៉េ ហើយ​នៅខ្មែរយើង ក៏​ពេញនិយម​ញ៉ាំ​មុខម្ហូប ដែល​មាន​រសជាតិ​ជូរ និងហឹរ​មួយ​នេះដែរ។ ក្រៅពី​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​ហើយ អ្នកជំនាញ​ថា វាអាច​ជួប​បំបាត់បញ្ហា​រំលាយ​អាហារ ថប់បារម្ភ និង​បាក់ទឹកចិត្ត​បាន​ទៀត។

ផ្ដើម​ពីទំនាក់ទំនង​រវាង​ខួរក្បាល និង​ប្រព័ន្ធ​រំលាយ​អាហារ អ្នកជំនាញ បញ្ជាក់​ថា មាន​កោសិកា​សរសៃប្រសាទ ប្រមាណ ១០០​ប៊ីលាន នៅ​ក្នុង​ខួរក្បាល ដោយ​វាគ្រប់គ្រង​រាល់​សកម្មភាព និង​អារម្មណ៍។ ក្រៅពី​ខួរក្បាល មាន​តែទីតាំង ១​ទៀត​ប៉ុណ្ណោះ ក្នុង​រាងកាយ​យើង គឺពោះវៀន ដែល​មាន​កោសិកា​សរសៃ​ប្រសាទ រហូត​ដល់ ៥​ប៊ីលាន ដោយ​វាភ្ជាប់ទៅ​ខួរក្បាល តាមរយៈ​ប្រព័ន្ធ​សរសៃប្រសាទ។ នេះបើតាម​សាស្ត្រាចារ្យ Ruairi Robertson នៅ​សាកលវិទ្យាល័យ British Columbia របស់​កាណាដា។

តាមរយៈ​ទំនាក់ទំនង​ខាងលើនេះ អ្នកជំនាញ​ថា សុខភាព​ពោះវៀន​ខ្សោយ អាច​ប៉ះពាល់​ដល់​អារម្មណ៍​នានា ដូចជា​ការថប់បារម្ភ និង​ការបាក់ទឹកចិត្ត។ វាក៏​បណ្ដាល​ឲ្យ​កើត​បញ្ហា​សរសៃប្រសាទ​ផ្សេងទៀត ដូចជា ជំងឺភ្លេចភ្លាំង ជំងឺ Parkinson និង​អូទីស្សឹមជាដើម។ ជាងនេះទៅទៀត អ្នកជំនាញ​រកឃើញ​ថា បើប្រព័ន្ធ​រំលាយអាហារ មាន​បញ្ហា វាបញ្ជូន​សញ្ញាទៅ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល ដែល​ធ្វើឲ្យ​អារម្មណ៍​ប្រែប្រួល ហើយ​អ្នកមាន​រោគសញ្ញា​ពោះវៀន​មិនប្រកតី (IBS) និង​បញ្ហា​មុខងារ​ពោះវៀន វិវត្ត​ទៅ​រក​បញ្ហា​បាក់ទឹកចិត្ត និងថប់បារម្ភ។

សាស្ត្រាចារ្យ Ruairi Robertson បញ្ជាក់​ថា ការញ៉ាំ​អាហារ​មាន​សារធាតុ Prebiotics ជួយបង្កើតប្រភេទ​បាក់តេរីល្អ អាច​ជួយ​បំបាត់​បញ្ហា​ពោះវៀន ហើយ​មិន​ឲ្យ​វិវត្ត​ទៅ​រក​បញ្ហា​បាក់ទឹកចិត្ត និងថប់បារម្ភបាន។ Prebiotics អាច​រក​បាន​នៅ​ក្នុង​អាហារ ដូចជា គីមឈី និង​យ៉ាអួ។ អ្នកជំនាញ​ថា មនុស្ស​ពេញវ័យ អាច​ញ៉ាំ​គីមឈី និង​យ៉ាអួ បាន​រាល់ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖ អ្វីជា Prebiotics ហើយហេតុអ្វីពេលកូនទើបចេះដើរ ត្រូវការចាំបាច់បំផុត?

គួរបញ្ជាក់​ថា Probiotics ជា​បាក់តេរី​ល្អ​ជួយ​ទ្រទ្រង់​រាង​កាយ និង​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 13/08/2019
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x