គ្នាយើងមិនតិចទេ ព្រលឹមមិនទាន់ ស្រវារកទិញកាហ្វេផឹកហើយ ទាំងពោះទទេឡត។ តើទម្លាប់នេះ អាចប៉ះពាល់សុខភាពទេ? “Hello គ្រូពេទ្យ” នឹងលើកយកផលប៉ះពាល់ចម្បងពីការផឹកកាហ្វេ ទាំងមិនទាន់ញ៉ាំអាហារព្រឹក មកឲ្យគ្រប់គ្នាបានដឹង។
១- កម្រិតអ័រម៉ូន Serotonin
មានគ្នាយើងតិចតួចប៉ុណ្ណោះដឹងថា កាហ្វេអាចដើរតួជាភ្នាក់ងាររារាំងចំណង់អាហារយើងបាន អ៊ីចឹងហើយទើបពេលផឹកកាហ្វេ ធ្វើឲ្យយើងមិនឃ្លានអាហារពេលព្រឹក។
ការមិនញ៉ាំអាហារពេលព្រឹកនេះ នឹងធ្វើឲ្យរាងកាយយើងផលិតអ័រម៉ូន Serotonin ដែលជាអ័រម៉ូនធ្វើឲ្យយើងរីករាយ កាន់តែច្រើន។ អ័រម៉ូន Serotonin ពិតជាសំខាន់ណាស់សម្រាប់ធ្វើឲ្យគេងលក់ស្កប់ស្កល់នៅពេលយប់ ប៉ុន្តែបើអ័រម៉ូននេះ កើនឡើងខ្លាំងនៅពេលថ្ងៃ លុះដល់ពេលព្រលប់ រាងកាយយើងនឹងបំលែងអ័រម៉ូន Serotonin ទៅជាអ័រម៉ូន Melatonin វិញ ដែលជាអ័រម៉ូនធ្វើឲ្យយើងគេងមិនលក់ នាំឲ្យជួបបញ្ហាច្រើននៅពេលគេង។ ហេតុនេះ យកល្អ ត្រូវញ៉ាំអាហារពេលព្រឹកឲ្យហើយសិន សឹមផឹកកាហ្វេក៏មិនទាន់ហួសពេលដែរ។
អត្ថបទពាក់ព័ន្ធ៖
- អាហារព្រឹកល្អបំផុតចំពោះសុខភាព ប៉ុន្តែមនុស្សតិចណាស់ដឹង
- អត់ញ៉ាំអាហារព្រឹក អាចស្លាប់ដោយសារជំងឺបេះដូង
២- ធ្វើឲ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ
សារធាតុកាហ្វេអ៊ីនក្នុងក្រពះទទេ អាចរារាំងដល់ការំលាយអាហារ ដោយបណ្ដាលឲ្យហើមពោះ និងរោគសញ្ញារលាកពោះវៀន ដូចជា ឈឺចាប់ ឬមិនស្រួលក្នុងពោះជាដើម។
ជាងនេះទៅទៀត សារធាតុកាហ្វេអ៊ីន បានរំញោចដល់ក្រពេញ Andrena ផលិតអ័រម៉ូនស្ត្រេស ដូចជា អ័រម៉ូន Cortisol និង Adrenalin ហើយនៅពេលអ័រម៉ូនទាំងពីរ កើនឡើងកាន់តែច្រើននៅក្នុងរាងកាយ នឹងធ្វើឲ្យចង្វាក់បេះដូងដើរកាន់តែលឿន និងសម្ពាធឈាមឡើងខ្ពស់ នាំឲ្យបេះដូងចាប់ផ្ដើមបញ្ចេញជាតិស្ករក្នុងឈាម ដើម្បីបញ្ជូនថាមពលទៅសាច់ដុំ ដែលអាការៈនេះ អាចធ្វើឲ្យយើងគ្រោះថ្នាក់ដល់ជីវិត។
ក្នុងស្ថានភាពនេះ ប្រព័ន្ធរំលាយអាហារយើង ក៏ឈប់ដំណើរការដូចគ្នា ដើម្បីបង្វែរថាមពលទៅទីតាំងក្នុងរាងកាយ កំពុងត្រូវការថាមពលខ្លាំងបំផុត។
[embed-health-tool-bmr]