១- ប្រេងអូលីវ
ប្រេងអូលីវធម្មជាតិ ជាសមាសធាតុជីវសកម្មមួយ ជំរុញប្រព័ន្ធស៊ាំក្នុងរាងកាយប្រសើរឡើង និងជួយបន្ថយបញ្ហាងាយអាលែកហ្ស៊ី ក្នុងរាងកាយ។ ការសិក្សាជាច្រើនបានបង្ហាញថា ពពួកសមាសធាតុជីវសកម្ម ក៏ជួយបន្ថយការលូតលាស់កោសិកាអាក្រក់ ពិសេស កោសិកាមហារីកដុសន់តែម្តង។
២- ទំពាំង
ទំពាំង ជាអាហារពេញនិយមខ្លាំងសម្រាប់ពលរដ្ឋខ្មែរ គឺសម្បូរជាតិសរសៃខ្ពស់ ពិសេសមានសមាសធាតុជីវសកម្ម អាចទាក់ទាញបាក់តេរីល្អនៅក្នុងពោះវៀន ជួយដល់ប្រព័ន្ធរំលាយអាហារ និងជួយដល់ការសម្រកទម្ងន់។

៣- កាហ្វេ
តាមការសិក្សាជាច្រើន ភេសជ្ជៈប្រភេទនេះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែបើនិយាយពីគុណសម្បត្តិ ភេសជ្ជៈរសជាតិល្វីងមួយនេះ មានសមាសធាតុជីវសកម្ម អាចកាត់បន្ថយហានិភ័យស្លាប់ដោយសារជំងឺបេះដូង។ ពិសេសជាងនេះ ជួយរាងកាយប្រឆាំងការកកើតដុំសាច់មហារីក។