គ្នាយើងមួយចំនួនប្រាកដជាធ្លាប់ដឹង ឬឮខ្លះហើយថា បាយស ដែលញ៉ាំរាល់ថ្ងៃ គឺមានជាតិស្ករ ដែលវាអាចបង្កទៅជាហានិភ័យជំងឺទឹកនោមផ្អែមបាន។ ហើយគិតមកទល់ពេលនេះ ផ្អែកតាមការស្រាវជ្រាវវិទ្យាសាស្រ្ត ក៏បានអះអាង ថាពិតជាមានហានិភ័យមែន។
តាមសារព័ត៌មានសឹង្ហបុរី Straits Times ការវិភាគលើទិន្នន័យពីការចុះសិក្សាស្រាវជា្រវធំៗបួន ដែលធ្វើឡើងដោយ សាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ត្រឹមតែបាយសមួយកូនចាន ញ៉ាំជាប្រចាំថ្ងៃ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម ដល់ទៅ១១% ទៅដល់សុខភាពប្រជាពលរដ្ឋ។
នៅក្នុងព្រឹត្តិបត្រស្រាវជ្រាវបានពន្យល់ថា នៅក្នុងអាហារ ពិសេសពពួកបាយស មានសារធាតុស្ករ ដែលត្រូវបានស្រូបចូលទៅក្នុងឈាមយ៉ាងរហ័ស ហើយជាតិស្ករនេះ អាចធ្វើឲ្យលំពែង ធ្វើការកាន់តែខ្លាំងជាងមុន។ នៅពេលដំណើរអាការៈបែបនេះ កើតឡើងញឹកញាប់ គឺធ្វើឲ្យលំពែងផលិតអាំងស៊ុយលីនមានគុណភាពកាន់តែខ្សោយ ជាហេតុធ្វើឲ្យរាងកាយងាយស្រូបជាតិស្ករ។
ដោយឡែកជាតិស្ករនៅក្នុងឈាមច្រើន បង្កឲ្យខូចក្រលៀនបាន ជាហេតុធ្វើឲ្យ ហានិភ័យជំងឺទឹកនោមផ្អែមកើតឡើង។
បើតាម លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាលសឹង្ហបុរី បានឲ្យដឹងថា ត្រឹមតែ ជំងឺទឹកនោមផ្អែមមួយមុខ អាចធ្វើឲ្យរដ្ឋសឹង្ហបុរីត្រូវចាយលុយគិតជាលុយដុលា្លរអាមេរិក ប្រមាណ ១ប៊ីលានដុល្លារអាមេរិក ដើម្បីចំណាយដោះស្រាយបញ្ហានេះ។
អត្ថបទពាក់ព័ន្ធ៖
- ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង
- ខែភ្ជុំបិណ្ឌ សម្បូរបាយដំណើបណាស់! នេះអត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព
[embed-health-tool-bmr]