backup og meta

ញ៉ាំថ្នាំបំប៉នអូមេហ្គា ៣ ជួយ​ប្រឆាំង​មហារីក​បាន​កម្រិតណា?

ញ៉ាំថ្នាំបំប៉នអូមេហ្គា ៣ ជួយ​ប្រឆាំង​មហារីក​បាន​កម្រិតណា?

ដូច​គ្នា​យើង​ដឹង​ស្រាប់ អូមេហ្គា ៣ ជា​ពពួក​អាស៊ីដ​ខ្លាញ់​ល្អ អាច​ជួយ​សុខភាព​បាន​ច្រើន ពិសេស​គឺ​ខួរ​ក្បាល។ ដោយ​សារ​គុណ​ប្រយោជន៍​ច្រើន​ពី អូមេហ្គា ៣ នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ភាន់​ច្រឡំ ដោយ​ថែម​ទាំង​គិត​ថា ញ៉ាំ​ថ្នាំ​បំប៉ន អូមេហ្គា ៣ អាច​ជួយ​បង្ការ​មហារីក​បាន។

១- ការ​សិក្សា​និយាយ​អ្វី​ខ្លះ​ពី​ថ្នាំ​បំប៉ន​អូមេហ្គា ៣?

ពិត​ណាស់ សារធាតុ​ក្នុង​ថ្នាំ​បំប៉ន អូមេហ្គា ៣ អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​ច្រើន​ចំពោះ​សុខភាព រាប់​បញ្ចូល​ទាំង​កាត់​បន្ថយ​អត្រា​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​ចាស់​វង្វេង​បាន។ ប៉ុន្តែយោង​តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​សាលក​វិទ្យាល័យ Anglia ចក្រភព​អង់គ្លេស រក​ឃើញ​ថា ញ៉ាំ​ថ្នាំ​បំប៉ន អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ រៀងរាល់​ថ្ងៃ មិន​មាន​ផល​វិជ្ជមាន​ជា​ដុំ​កំភួន​ចំពោះ​សុខភាព​យើង​នោះ​ទេ។

ការ​សិក្សា​នេះ បញ្ជាក់​ទៀត​ថា គុណ​ប្រយោជន៍​ពី​ថ្នាំ​បំប៉ន អូមេហ្គា ៣ អាច​មាន​តិច​តួច​ប៉ុណ្ណោះ បើ​ធៀប​ជាមួយ​ការ​ញ៉ាំ​សាច់​ត្រី ដោយ​អ្នក​ជំនាញ​ជឿ​ជាក់​ថា សាច់​ត្រីល្អ​ខ្លាំង​សម្រាប់​សុខភាព​បេះដូង​ក៏​ដូច​ជា​សុខភាព​ទូទៅ។

ក្នុង​ការ​ស្រាវជ្រាវ​លើ​អ្នក​ចូលរួម​ជាង ១សែន​នាក់ ដែល​ញ៉ាំ​ថ្នាំ​បំប៉ន​អូមេហ្គា ៣ យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ ក្នុង​នោះ​មាន ១ ០០០នាក់ បាន​ញ៉ាំ​ថ្នាំ​បំប៉ន​ប្រភេទ​នេះ ដល់​ទៅ ៤​ឆ្នាំ ខណៈ​ឥទ្ធិពល​របស់​អាហារ​បំប៉ន​អូមេហ្គា ៣ លើ​សុខភាព​របស់ទាំងនោះ​ មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន នាំ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ថ្នាំ​បំប៉ន មាន​គុណ​ប្រយោជន៍​តិច​តួច​ប៉ុណ្ណោះ។

អត្ថបទ​ពាក់​ព័ន្ធ៖

២- អ្វី​ជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣

អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ជា​ក្រុម​គ្រួសារ​ខ្លាញ់​ល្អ ដោយ​ក្នុង​នោះ​រួម​មាន៖

– អាស៊ីដ​ខ្លាញ់ ALA (Alpha-linolenic acid)៖ អាស៊ីដ​ខ្លាញ់​នេះ គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព ប៉ុន្តែ​វា​មិន​អាច​ផលិត​ដោយ​រាង​កាយ​យើង​បាន​នោះ​ទេ ដោយ​សារ​តែ​ហេតុ​នេះ យើង​អាចទទួល​បាន​អាស៊ីដ​ខ្លាញ់ប្រភេទ​នេះ​បាន​ពីអាហារ​ដូច​ជា​ ​ប្រេង​បន្លែ គ្រាប់​ធញ្ញជាតិ ជា​ដើម។

– អាស៊ីដ​ខ្លាញ់ EPA (Eicosapentaenoic acid) និង DHA (Docosahexaenoic acid) ទោះ​ជា​ពពួក​អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ រាង​កាយ​យើង​អាច​ផលិត​បាន ដោយ​ការ​ទាញ​យក​ពី​អាស៊ីដ​ខ្លាញ់ ALA ប៉ុន្តែ​ក៏​សម្បូរ​នៅ​ក្នុង​សាច់​ត្រី ខ្លាញ់​ត្រី និង​ខ្លាញ់​ចម្រាញ់​ពី​ថ្លើម​សត្វ។

វេជ្ជ​បណ្ឌិត Lee Hooper សាស្ត្រាចារ្យ​នៃ​សាលា​វេជ្ជសាស្ត្រទីក្រុង Norwich នៃសាកល​វិទ្យាល័យ Anglia បញ្ជាក់​ថា ការ​សិក្សា​នេះ ទទួល​មូលនិធិ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​រក​ឲ្យ​ឃើញ​ថា ថ្នាំ​បំប៉ន​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ គឺមិន​មាន​គុណ​ប្រយោជន៍​ច្រើន ដូច​អ្វី​យើង​ឃើញ យើង​ឮ​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិត​ផល​នា​ពេល​កន្លង​មក​នោះ​ទេ។

អត្ថបទ​ពាក់​ព័ន្ធ៖

លោក Lee Hooper អះអាង​ថា ក្នុង​ការ​សិក្សា​មុន​ៗ​រក​ឃើញ​ថា ពពួក​ថ្នាំ​បំប៉ន​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ រាប់​បញ្ចូល​ទាំង​ខ្លាញ់​ត្រី មិន​អាច​ការពារ​ប្រឆាំង​លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន ដូច​ជា ជំងឺ​ថប់បារម្ភ បាក់​ទឹក​ចិត្ត ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ទឹក​នោម​ផ្អែម និង​ចៀស​ផុត​ពី​ការ​ស្លាប់​ឡើយ។ លោក​ថា ក្រៅ​ពី​មាន​គុណ​ប្រយោជន៍​បន្តិច​បន្តួច ​បែរ​ជា​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ទៅ​វិញ ពិសេស​មហារីក​ក្រពេញ​ប្រូ​ស្តាត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-51674313

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម