backup og meta

ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ

ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ

ផ្លែទំពាំងបាយជូរ​មាន​ច្រើន​ពណ៌​ និងប្រភេទដូចជាពណ៌ក្រហម បៃតង ស្វាយ មានគ្រាប់ និង​អត់គ្រាប់ជាដើម។ ក្រៅពីនេះក៏​មាន​ដំណាប់​ទំពាំងបាយជូរ​ ទឹកទំពាំងបាយជូរ និង​ទំពាំងបាយជូរ​ក្រៀម​ជាដើម។ សារធាតុចិញ្ចឹម​មាន​ក្នុង​ទំពាំងបាយជូរ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។

ការពារជំងឺ​មហារីក

ទំពាំងបាយជូរ​មាន​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម​មានឈ្មោះថា Polyphenols ដែលជឿ​ថា​មាន​សារធាតុ​ប្រឆាំង​ការ​រលាក និង​អុកស៊ីតកម្ម។ សារធាតុមួយ​ក្នុង​នោះ​ឈ្មោះ resveratrol ដែល​មាន​ក្នុង​សំបក​របស់​ទំពាំងបាយជូរ​ក្រហម។

ការ​សិក្សា​ក្នុង​មន្ទីរពិសោធន៍​បាន​បង្ហាញ​ថា resveratrol អាច​បង្ការ​ ឬ​ពន្យឺត​ការ​លូតលាស់​នៃ​ដុំសាច់​មហារីក​នៅ​ក្នុង​ក្រពេញ​ទឹករងៃ ថ្លើម ក្រពះ សុដន់ ពោះវៀនធំ ស្បែក និង​មហារីកគ្រាប់ឈាម។

សារធាតុ resveratrol នេះ​ក៏​មាន​នៅ​ក្នុង​ស្រាទំពាំងបាយជូរដែរ។ អ្នកស្រាវជ្រាវ​ក៏បាន​សិក្សា​ទៅ​លើ​ទំនាក់ទំនង​រវាង​ស្រាទំពាំងបាយជូរ​ក្រហម និង​ហានិភ័យ​ជំងឺមហារីក ​បាន​រកឃើញ​ថា​ការ​ញ៉ាំ​ជាតិ​ស្រវឹងច្រើន​អាច​បង្កើន​ហានិភ័យ​មហារីក​ទៅវិញ។ ដូចនេះ កម្រិត​តិចតួច​គឺជា​ចំណុច​សំខាន់។ កម្រិត​តិចតួច​នេះ​ត្រូវ​បាន​កំណត់​ដោយ​ The Dietary Guidlines for American​​ សម្រាប់​ស្ត្រី​គឺ​មួយ​កែវ​ក្នុង​មួយថ្ងៃ និង​បុរស​ពីរកែវ​ក្នុង​មួយថ្ងៃ។

បន្ថែមពីនេះ ក្នុង​ទំពាំងបាយជូរ​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ flavonoid quercetin ។ ការសិក្សា​បាន​ឲ្យដឹង​ថា​សារធាតុ​នេះ​ក៏​ជួយ​បង្ការ និង​ពន្យឺត​ការ​លូតលាស់​របស់​កោសិកា​មហារីក​ដែរ។

សុខភាព​បេះដូង

ការសិក្សា​ទៅ​លើ​សត្វ​បាន​បង្ហាញ​ថា សារធាតុ quercetin និងresveratrol អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺក្រិន​សរសៃ​ឈាម​បេះដូង (Atherosclerosis)និង​ការពារ​ការ​ខូចខាត​ដែល​បង្ក​ដោយ​ជាតិ​ខ្លាញ់​អាក្រក់ LDL

សារធាតុ resveratrol ក្នុង​ទំពាំងបាយជូរ​ត្រូវ​បាន​គិត​ថា​មាន​សកម្មភាព​ប្រឆាំង​អុកស៊ីតកម្ម បញ្ចុះ​លីពីត និង​ប្រឆាំង​ការ​រលាក​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បាន​ដោយ​ការ​បង្ការ​ការ​កើនឡើង​នៃ​ប្លាកែត​ បញ្ចុះ​សម្ពាធ​ឈាម និង​បង្ការ​ហានិភ័យ​នៃ​ចង្វាក់​បេះដូង​លោត​មិន​ប្រក្រតី

ទំពាំងបាយជូរ​ក៏​មាន​ជាតិ​សរសៃ និង​ប៉ូតាស្យូម​ដែល​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង។ សមាគម​ជំងឺ​បេះដូង​អាមេរិក (AHA) បាន​ណែនាំ​ថា​ការញ៉ាំ​អាហារ​មាន​ប៉ូតាស្យូម​ច្រើន​ និង​បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សូដ្យូម​អាច​ធ្វើឲ្យ​​សម្ពាធ​ឈាម និង​សុខភាព​បេះដូងប្រសើរឡើង។

សម្ពាធ​ឈាម

ដូច​បាន​លើក​ខាងលើ ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​អាច​ជួយ​កាត់បន្ថយ​ផលប៉ះពាស់​អវិជ្ជមាន​ដែល​បង្ក​មកពី​អាហារ​មាន​សូដ្យូម​ច្រើនដូចជាភីហ្សា  សាំងវិច ទឹកស្រូបសាឡាដ ស៊ុបកំប៉ុង និងបង្គា ជាដើម​។ ទំពាំងបាយជូរ​ផ្ទុក​ប៉ូតាស្យូម​ខ្ពស់​ដែល​អាច​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់។ ម៉្យាងទៀត ទំពាំងបាយជូរ​ក៏​ជា​ប្រភពនៃ​ជាតិ​សរសៃ​ដែល​មាន​តួនាទី​ថែទាំ​សុខភាព​ប្រព័ន្ធ​សរសៃឈាម​បេះដូង។

ទល់លាមក

ទំពាំងបាយជូរ​ផ្ទុក​ជាតិទឹក និងជាតិសរសៃ ដែលអាចជួយ​បំពេញ​ជាតិទឹក និងសម្រួល​ដល់​ការ​បន្ទោរ​បង់ រួមទាំងការ​ទល់លាមកផងដែរ។

អាលែកហ្ស៊ី

ដោយសារតែ​សារធាតុ​ប្រឆាំង​ការ​រលាក quercetin ការសិក្សា​ខ្លះ​បាន​ណែនាំ​ថា​ញ៉ាំ​ទំពាំងបាយជូរ​អាច​ជួយ​សម្រាល​ដល់​អាការៈ​អាលែកហ្សី ដូចជា​ហៀរសំបោរ ហៀរទឹកភ្នែក និងកន្ទាលត្រអាក។ ប៉ុន្តែមិនទាន់​មាន​ការ​សិក្សា​ទៅលើ​មនុស្ស​ដើម្បី​បញ្ជាក់​ការ​រកឃើញនេះទេ។

ជំងឺ​ទឹកនោមផ្អែម

នៅឆ្នាំ២០១៣ ការសិក្សា​មួយ​បាន​ចេញ​ក្នុង BMJ បាន​ឲ្យ​ដឹង​ថា​ផ្លែឈើស្រស់​ (មិនមែន​ទឹកផ្លែឈើ) អាច​ជួយ​កាត់​បន្ថយ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ដែល​កើត​ទៅ​លើ​មនុស្ស​ពេញ​វ័យ។ អំឡុងពេល​ធ្វើ​ការ​សិក្សា​នេះ​មាន​អ្នក​ចូលរួម​ ១៨៧ ៣៨២នាក់ និង​មាន​រយៈពេល​២២​ឆ្នាំ​ ដែល​៦,%​នៃ​អ្នក​ចូលរួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ​អ្នក​ចូលរួម​ដែល​ញ៉ាំ​ផ្លែប្លូប៊ឺរី ទំពាំងបាយជូរ ទំពាំងបាយជូរក្រៀម ប៉ោម ឬសារី មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២ជាង​អ្នក​មិន​ញ៉ាំ​ផ្លែឈើទាំងនេះ។

ដោយសារ​តែ​កម្រិត​ជាតិស្ករ​ក្នុង​ទំពាំងបាយជូរ​ខ្ពស់ សមាគម​ជំងឺ​ទឹកនោម​ផ្អែម​ណែនាំ​ឲ្យ​ញ៉ាំទំពាំបាយជូរ និងផ្លែឈើ​ផ្សេងទៀត ដោយ​គិត​ទៅ​បរិមាណ​កាបូអ៊ីដ្រាត​ក្នុង​របបអាហារ។

សុខភាព​ភ្នែក

ទំពាំងបាយជូរ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lutein និងzeaxanthin ដែល​អាច​ជួយ​ថែទាំ​សុខភាព​ភ្នែក។ សារធាតុ​ទាំង​នេះ​ត្រូវបាន​គេ​ជឿ​ថា​អាច​បន្សាប​ពពួករ៉ាឌីកាល់សេរី​ ដែល​នេះ​អាច​កាត់បន្ថយ​អាការៈ oxidative stress (អតុល្យភាព​នៃ​រ៉ាឌីកាលសេរី និងសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយនិង​ការ​ខូចខាត​ដល់​ស្រទាប់​រ៉េទីន​ក្នុង​ភ្នែក និង​បង្ការ​ជំងឺ​ភ្នែក​ឡើង​បាយ​ រួមទាំង​ស្ថានភាព​ផ្សេងៗ។

ការ​សិក្សា​មន្ទីរពិសោធន៍​បាន​ឲ្យ​ដឹង​ថា សារធាតុ​ resveratrol អាច​ការពារ​បញ្ហា​ភ្នែក​ផ្សេងៗ រួមទាំង Macular Degeneration (បញ្ហា​ស្រវាំង​ភ្នែក​ ឬ​មើល​មិន​ឃើញ​ នៅ​ផ្នែក​កណ្ដាល​គំហើញនៃ​ភ្នែក)ដោយសារ​កត្តា​អាយុ ជំងឺទឹកដក់បាតភ្នែក​(Glaucoma) ជំងឺ​ភ្នែក​ឡើង​បាយ និង​ជំងឺ​ផ្សេងទៀត។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មិន​ទាន់​ដឹង​ច្បាស់​ពី​ដំណើរ​ការ​របស់​សារធាតុ​នេះ​ និង​មាន​ប្រយោជន៍​យ៉ាងម៉េច​ខ្លះ​ដល់​មនុស្ស។

អត្ថបទពាក់ព័ន្ធ៖

ព្យាបាលមុន

លទ្ធផល​ពី​ការ​សិក្សា​ក្នុង​មន្ទីរពិសោធន៍​បាន​ចេញ​ផ្សាយ​ក្នុង​ Journal Dermatology and Therapy បាន​អះអាង​ថា​សារធាតុ resveratrol អាច​ព្យាបាល​មុនបាន​ ជាពិសេស​ប្រសិនជា​ប្រើ​ជាមួយប្រភេទថ្នាំលាប benzoyl peroxide

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/271156#benefits

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម