home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ

ញ៉ាំស៊ុតមាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល និងការចងចាំ

បើ​យើង​និយាយ​ពី​ស៊ុត​ គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ជា​អាហារ​ងាយ​រក តែ​មាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ច្រើន​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​យើង​។ មិន​បាច់​និយាយ​ដល់​ប្រ​យោជន៍​សុខ​ភាព​ផ្សេង​ទៀត យើង​និយាយ​តែ​ពី​គុណ​ប្រ​យោជន៍​របស់​ស៊ុត​លើ​ការ​ចងចាំ ក៏​ធ្វើ​ឲ្យ​យើង​មិន​អាច​រំលង​ស៊ុត​ពី​របប​អាហារ​បាន​ដែរ​។​

ស៊ុត​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​អ្នក​ជំនាញ​ខាង​សុខ​ភាព​​ជឿ​ថា​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ​មាន​ផល​ល្អ​ដល់​អង្គ​ចងចាំ និង​អារម្មណ៍​របស់​មនុស្ស​យើង​។ ក្រៅពី​នេះ​សារធាតុ​ choline មាន​ក្នុង​ស៊ុត ក៏​ជួយ​ឲ្យ​កោសិកា​ខួរ​ក្បាល​​​ផ្នែក​ចងចាំ​មាន​សុខភាព​​​ល្អ​។

​​​​​តាម​ការ​សិក្សា​ មនុស្ស​យើង​ភាគ​ច្រើន​មិន​បាន​ទទួល​បាន​សារធាតុ​choline គ្រប់​គ្រាន់​ពី​របប​អាហារ​នោះ​ទេ។ បើ​តាម​ការ​ណែ​នាំ សម្រាប់​មនុស្ស​ស្រី​គួរ​ទទួល​បាន​សារធាតុ​ choline ៤២៥​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ចំណែក​មនុស្ស​ប្រុស​វិញ​គួរ​ទទួល​បាន​សារធាតុ​ choline ៥៥០​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំពោះ​សារធាតុ​choline នៅ​ក្នុង​ផ្នែក​ពណ៌លឿង​របស់​ស៊ុត​មួយ​គ្រាប់​មាន​ចំនួន​១១២​មិល្លីក្រាម​។

ស៊ុត

ជា​ការ​ណែ​នាំ​​មនុស្ស​យើង​មាន​សុខភាព​ល្អ​ធម្មតា​ គួរ​ញ៉ាំ​ស៊ុត​មិន​លើស​ពី​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ និង​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​លើ​ស​ពី​៣​គ្រាប់​ក្នុង​មួយ​សប្ដាហ៍​។

ក្រៅពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ស៊ុត​នៅ​មាន​ផ្ទុក​​វីតាមីន​Bដែល​ជា​វីតាមីន​​​ដើរ​តួនាទី​សំខាន់​​ដល់​សុខភាព​ខួរក្បាល​។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​ជួប​បញ្ហា​​ធ្លាក់​ចុះ​​វីតាមីនB រួម​មានហ្វូឡាត និង​វីតាមីន B12 អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​។

បញ្ហា​ធ្លាក់​ចុះ​នៃ​ ហ្វូឡាត ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​វង្វេងតែ​ការ​សិក្សា​ថា​ការ​ប្រើ​ថ្នាំ​ជំនួយ​ប្រភេទអាសុីដហ្វូលិកអាច​ជួយ​កាត់​បន្ថយ​បញ្ហា​ធ្លាក់​ចុះ​នៃ​កម្រិត​ចង​ចាំ​នេះ​បាន​។

ដូច​នេះ​ហើយ បាន​ជា​គេ​ថា​ស៊ុត​ជា​ប្រភព​នៃ​វីតាមីន​B និង choline ដែល​សុទ្ធ​តែ​សំខាន់​សម្រាប់​ដំណើរ​ការ និង​ការ​លូត​លាស់​​ខួរ​ក្បាល ក៏​ដូច​ជា​គ្រប់​គ្រង​អារម្មណ៍​របស់​មនុស្ស​យើង​។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/nutrition/11-brain-foods#TOC_TITLE_HDR_11

https://www.health.com/food/10-foods-that-boost-concentration

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 20/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x