តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

បើ​និយាយពីរឿង​ស្រកគីឡូ កុំរំលង​វិធីទាំង៣​នេះឲ្យ​សោះ​

    បើ​និយាយពីរឿង​ស្រកគីឡូ កុំរំលង​វិធីទាំង៣​នេះឲ្យ​សោះ​

    ពេល​យើង​គិត​ដល់​រឿង​ស្រក​គីឡូ អ្នក​ខ្លះ​ទំនងជា​បន្ថយ​ការ​ញ៉ាំ​អាហារ ដោយ​គិត​ថា​អាច​សម្រក​គីឡូ​បាន តែ​ការ​បន្ថយ​បរិមាណ​អាហារ​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាន​នៅ​មិន​សុខ​ក៏​ថា​បាន។ បើ​អ៊ីចឹង​តើ​យើង​អាច​ដោះ​ស្រាយ​ម៉េច​វិញ?

    ខាង​ក្រោម​នេះ​ជា​វិធី​បី​យ៉ាង​ ដែល​គ្នា​យើង​ចង់​ស្រក​ឡី​ឡូ​អាច​សាក​ល្បង​បាន។​

    . កាត់​បន្ថយ​ការ​ញ៉ាំ​ផ្អែម​

    វិធី​ល្អ​បំផុត​​មួយ​ក្នុង​ការ​សម្រក​ទម្ងន់​គឺ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ ឬ​កាបូអ៊ីដ្រាត ហើយ​អាច​ងាក​មក​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជំនួស​វិញ​។ នៅ​ពេល​យើង​កាត់​បន្ថយ​ការ​ញ៉ាំ​​អាហារ​មាន​ជាតិ​ស្ករ​ច្រើន នោះ​រាង​កាយ​យើង​នឹង​​ដុត​បំផ្លាញ​ខ្លាញ់​ក្នុង​ខ្លួន​ធ្វើ​ជា​ថាមពល​ជំនួស​វិញ​។

    ការ​សិក្សា​មួយ​ក្នុងឆ្នាំ​២០២០ បាន​បញ្ជាក់​ថា​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ ឬ​កាបូអ៊ីដ្រាត​ទាប ជួយ​ឲ្យ​មនុស្ស​យើង​ស្រក​គីឡូបាន។ ការ​សិក្សា​បញ្ជាក់​ទៀត​ថា​ របបអាហារ​មាន​ជាតិ​ស្ករ​ទាប​អាច​កាត់​បន្ថយ​ចំណង់​អាហារ ដែល​ធ្វើ​ឲ្យ​យើង​​ទទួល​បាន​កាឡូរីតិច​ចូល​ក្នុង​ខ្លួន ឬ​មិន​សូវ​មាន​អារម្មណ៍​ចង់​ញ៉ាំ​អាហារ​ផ្ដេស​ផ្ដាស​។

    ញ៉ាំអាហារ

    . ញ៉ាំ​បន្លែ និង​ប្រូតេអ៊ីន​

    ដើម្បី​ឲ្យ​យើង​អាច​ស្រក​គីឡូ​បាន ព្រម​ជាមួយ​នឹង​រាងកាយ​នៅ​មាន​សុខ​ភាព​ល្អ កុំ​រំលង​ឡើយ​អាហារ​សម្បូរ​ដោយ​ប្រូតេអ៊ីន និង​បន្លែបៃតង ក៏​ដូច​ជា​គ្រាប់​ធញ្ញជាតិ​។

    អាហារ​សម្បូរ​ប្រូតេអ៊ីន​មាន​ដូច​ជា​ស៊ុត សាច់គោ សាច់​មាត់ សាច់​ជ្រូក ត្រី និង​គ្រឿង​សមុទ្រ​។ អាហារ​សម្បូរ​ប្រូតេអ៊ីន​ទាំងនេះ​ជួយ​រក្សា​សុខភាព​ និង​ម៉ាស​សាច់ដុំ ព្រម​ជាមួយ​នឹង​ជួយ​ឲ្យ​ស្រក​គីឡូ។

    ដូច​គ្នា​ដែរ ពពួក​បន្លែ​ដូចជា​ខាត់ណាខៀវ ស្ពៃ​ពួយឡេង ប៉េង​ប៉ោះ ស្ពៃក្ដោប និង​ផ្កា​ខាត់ណា ជាដើម សុទ្ធតែ​ជា​អាហារ​ល្អ​ចំពោះ​សុខភាព ដោយ​មាន​ជាតិ​ស្ករ និង​កាឡូរីទាប​ ហើយ​សម្បូរទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដែល​​យើងអាច​ញ៉ាំ​បាន​ច្រើន មិន​បារម្ភ​ពី​ការ​កើន​ឡើង​កាឡូរី ឬ​ជាតិ​ស្ករ​នោះ​ដែរ​។​

    . ហាត់​ប្រាណ​

    ការ​ហាត់​ប្រាណ​ជា​វិធី​មួយ​ល្អ​បំផុត​ក្នុង​ការ​សម្រក​ទម្ងន់។ ការ​ហាត់​ប្រាណ​ដោយ​លើក​ទម្ងន់​ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន​លឿន ដោយ​ជួយ​ដុត​កាឡូរី និង​ពង្រឹង​ការ​ធ្វើ​មេតាប៉ូលិស​។ ការ​ទៅ​ហាត់​ប្រាណ បែប​លើក​ទម្ងន់​បាន​បី ទៅ​បួន​ដង​ក្នុង​មួយ​សប្ដាហ៍ ជា​ការ​ណ៍​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់។

    យ៉ាងណា បើ​គ្នា​យើង​មិន​អាច​ហាត់​ប្រាណ​បែប​លើក​ទម្ងន់​នេះ​បាន យើង​អាច​ហាត់​ប្រាណ ដោយ​ដើរ រត់​ត្រឹកៗ ជិះ​កង់ ឬ​ហែល​ទឹក​ក៏​បាន។ ការ​ហាត់​ប្រាណ​តាម​វិធី​ទាំងនេះ សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ផែន​ការ​សម្រក​ទម្ងន់ និង​សុខភាព​ទូទៅ​។

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthline.com/nutrition/how-to-lose-weight-as-fast-as-possible

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 14/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត