តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ទម្លាប់ញ៉ាំអាហារ​លឿន​ៗ ប្រយ័ត្ន​នាំទុក្ខ​ដាក់​​ខ្លួនពេល​ក្រោយ

    ទម្លាប់ញ៉ាំអាហារ​លឿន​ៗ ប្រយ័ត្ន​នាំទុក្ខ​ដាក់​​ខ្លួនពេល​ក្រោយ

    ញ៉ាំ​លឿន ឬ​ហៅ​បែប​សាមញ្ញ​ថា ដាក់​ញាត់ៗ ញ៉ាំ​លេបៗ អាច​ថា​ជា​ទម្លាប់​ពី​កំណើត ឬប្រឹង​​ញ៉ាំ​ជែង​គ្នា ពេល​ជុំ​គ្នា​ម្ដងៗ​ជាមួយ​មិត្តភ័ក្ដិ។ យ៉ាង​ណា​ក៏​ដោយ តាម​ន័យ​វេជ្ជសាស្ត្រ ការ​ញ៉ាំ​លឿន​ដោយ​មិន​ទំពា​អាហារ​ឲ្យ​ហ្មត់​ល្អ មុន​លេប នឹង​នាំ​បញ្ហា​ដល់​សុខភាព។ “Hello គ្រូ​ពេទ្យ” ​បក​ស្រាយ​លម្អិត​ទាំង​អស់​ខាង​ក្រោម៖

    ១- ហេតុ​ផល​ញ៉ាំ​លឿន

    ទម្លាប់​ញ៉ាំ​លឿន​​ភាគ​ច្រើន ដោយសារ​បរិស្ថាន​រស់​នៅ​ជុំ​វិញខ្លួន​៖
    – ទម្លាប់​ញ៉ាំ​រហ័ស​តាំង​ពី​ក្មេង​​ក្នុង​គ្រួសារ
    – គ្មាន​ពេល​វេលា ឬ​សន្សំ​ពេល ជា​ពិសេស​អ្នក​ធ្វើ​ការ ឬ​រៀន
    – ឬបើ​មិន​អ៊ីចឹង​ទេ ដើម្បី​តាម​ទាន់​មិត្តភ័ក្ដិ​យើង ក្រែង​លោក​គេ​លត់​អស់​មុន លែង​មាន​អី​ញ៉ាំ​ទៀត។

    ញ៉ាំលឿនៗ

    ២- បញ្ហាសុខភាពដោយសារញ៉ាំលឿន

    – អាហារមិនរលាយ៖ ញ៉ាំ​លឿន មាន​ន័យ​ថា គ្នា​យើង​ទំពា​តិច​បំផុត មិន​បាន​ទំពា​អាហារ​ឲ្យ​ម៉ត់​នោះ​ទេ ពោល​គឺ​ស្ទើរ​តែ​ដាក់​លេបៗ​តែ​ម្ដង។ បំណែក​អាហារ​ធំៗ​ចាប់​ផ្ដើម​ផ្ដុំ​គ្នា ហើយ​ធ្វើ​ឲ្យ​កក​ស្ទះ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដែល​ធ្វើ​ឲ្យ​យើង​ហើម​ពោះ ហើយ​ពោះ​ឡើង​រឹង។ ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន យើង​អាច​​ឆ្អល់​ចុង​ដង្ហើម និង​ពិបាក​ដក​ដង្ហើម។ បើ​បណ្ដោយ​ទុក​យូរ​មិន​កែ​ទម្លាប់ យូរៗ​ទៅ​អាច​នាំ​ឲ្យ​មាន​បញ្ហា​រលាក​ក្រពះនៅថ្ងៃមុខ។

    – ឡើងទម្ងន់៖ អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថា ចំណង់​អាហារគ្រប់គ្រង​ដោយ​ខួរ​ក្បាល មិន​មែន​ក្រពះ​នោះ​ទេ។ ខួរ​ក្បាល​​យើង ត្រូវ​ការ​ពេល​ប្រហែល ២០ នាទី ដើម្បី​ដំណើរ​ការ និង​បញ្ជូន​សញ្ញាបញ្ជាក់​ថា​យើង​ឆ្អែត។ អ៊ីចឹង​ហើយ​ទើបភាគច្រើន​បន្ទាប់​ពី​ញ៉ាំ​អាហារ​មួយ​ឆ្អែត​ល្មម​រួច​ប្រហែល​ជា ៣ នាទីក្រោយ អ្នក​ខ្លះ​មាន​អារម្មណ៍​មិន​ទាន់​ឆ្អែត និង​ចង់​ញ៉ាំ​ទៀត។ គ្នា​យើង​​ត្រូវ​ចាំ​ថា ញ៉ាំ​ច្រើន មាន​ន័យ​ថា ចំនួន​កាឡូរី​ច្រើន ហើយ​ពេល​ចំនួន​កាឡូរី​ច្រើន​ហួស វា​នឹង​ធ្វើ​ឲ្យ​យើង​ធាត់។

    ៣- ដំណោះស្រាយ

    ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​សុខភាព គ្នា​យើង​ដែល​ញ៉ាំ​បាយ​លឿនៗ គួរ​បន្ថយ​ល្បឿន​ញ៉ាំ​ឲ្យ​យឺត​ជាង​មុន ដោយ​ទំពា​អាហារ​ឲ្យ​ម៉ត់​សិន ចាំ​លេប​ចូល​ពោះ។

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Why Speed Eating Is Bad For Your Health And Tips To Slow Your Pace Down. http://www.foodtalk.com.au/contents/en-us/d66_how-to-slow-down-fast-speed-eating.html acessed March 15, 2017

    The Effects of Eating Too Fast. http://www.livestrong.com/article/446323-the-effects-of-eating-too-fast/ acessed March 15, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ TAING Bunchhorng កែសម្រួល​ចុងក្រោយ 14/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត