ការសិក្សាមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ទីក្រុង Irvineសហរដ្ឋអាមេរិក បានតាមដាននៅបន្ទប់ពិសោធន៍ ទៅលើអ្នកស្ម័គ្រចិត្តចំនួន១២នាក់ អំពីសកម្មភាពរបស់ពួកគេ។ ក្រុមអ្នកវិទ្យាសាស្រ្តបង្ហាញថា មនុស្សសកម្មនៅពេលថ្ងៃ ពោលគឺ បន្ទាប់ពីម៉ោងសកម្មរួច(ផុតម៉ោងរៀននៅសាលា ឬធ្វើការ) ពេលល្ងាចសម្រាប់មនុស្សជាពេលល្អបំផុតដែលធ្វើឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ ដែលការហាត់ប្រាណពេលនោះ ធ្វើឲ្យអារម្មណ៍តានតឹង តប់ប្រមល់ទាំងឡាយបានរសាយ។
ម្យ៉ាងទៀតតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិកបានបង្ហាញថា ពេលវេលានាពេលល្ងាច ជាពេលដែលសីតណ្ហភាពរាងកាយឡើងខ្ពស់ ហើយកម្រិតគ្លុយកូសក្នុងឈាមទាប ជាអំណោយផលល្អសម្រាប់ការធ្វើលំហាត់ប្រាណដុតរំលាយជាតិខ្លាញ់នៅក្នុងរាងកាយបានយ៉ាងប្រសើរ ពោលគឺការហាត់ប្រាណនោះពុំចាំបាច់ត្រូវការការកម្តៅសាច់ដុំច្រើនដូចនៅពេលព្រឹកនោះឡើយ។