backup og meta

ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ

ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ

នេះ​ជា​ដំណឹង​ពិសេស​ដែល​ម៉ាក់​ៗ​ជាច្រើន​តែង​ប្រាថ្នា​ចង់បាន​រាង​ស្អាត ព្រោះ​បញ្ហា​ធាត់ និង​ក្បាលពោះ​​មិន​ស្រក​ ជា​ក្ដី​កង្វល់​ធំ​បំផុត​សម្រាប់​ស្រ្តី​សម្រាល​កូន​កូន​រួច។

នៅ​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 ដែល​សហការជាមួយ​សមាគម​សម្ភព និង​រោគ​ស្ត្រី​វិទ្យា​កម្ពុជា កាលពី​ចុងសប្តាហ៍កន្លងទៅ លោក​​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល ចែករំលែក​ដល់​ស្រ្តីសម្រាល​កូន​រួច​ថា ម៉ាក់​ៗ​អាច​ស្រក​ទម្ងន់​បាន ដោយការ​​បំបៅ​ដោះ​កូន។

ក្រៅ​ពី​សម្បូរ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ល្អ​ចំពោះ​ទារក​ហើយ ម៉ាក់​ៗ​អាច​ស្រក​គីឡូ​បាន​ទៀត ដោយ​ការ​បំបៅ​កូន​មួយ​ថ្ងៃ​អាច​ដុត​កាឡូរី​ប្រហែល ៥០០។

វេជ្ជបណ្ឌិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​អូស្ត្រាលី​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្រៅ​ពី​ព្យាយាម​បំបៅ​ដោះ​កូន​ហើយ ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ ឬ​បើ​គ្មាន​ពេល​ទេ​គួរតែ​ដើរ ឬជិះកង់​ ដើម្បី​ឲ្យ​រលាយ​ជាតិ​ខ្លាញ់ ហើយ​ត្រូវ​កាត់​បន្ថយ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ឬ​សាច់ និង​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ជាង​វិញ។ លោកស្រី​បាន​បញ្ជាក់​ប្រាប់​ត្រង់​ចំណុច​នេះ​ថា ការ​កាត់បន្ថយ​សាច់​មិន​អាច​ប៉ះពាល់​ដល់​ទឹកដោះ​ម្ដាយ​ឡើយ ព្រោះ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​​សាច់ត្រឹម ១ ឬ ២ ដុំ​ប៉ុណ្ណោះ ដែល​គិត​ជា​ចំនួន​ត្រឹម ១ខាំ គឺ​គ្រប់គ្រាន់ហើយ។

អ្នក​ជំនាញ​អាហារូបត្ថម្ភដដែល​ក៏​បាន​បន្ត​ទៀត​ថា បាយ​មួយ​ចាន​មាន​ជាតិ​កាឡូរី​ពី ២៥០- ៥០០ ដូចនេះ​បើ​យើង​ញ៉ាំ​ច្រើន​ កាឡូរីក៏​កើន​ទៅ​តាម​នោះ​ដែរ។ មួយ​វិញ​ទៀត​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ផ្អែម​ក៏​មិន​គួរ​ផឹក​ច្រើន​ដែរ ព្រោះ​មួយ​ប៉ុង​មាន​ជាតិ​ស្ករ​សឹង​តែ​ស្មើ​តម្រូវ​ការ​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់​ទៅ​ហើយ។

សម្រកទម្ងន់Hello_គ្រូពេទ្យ

លោកស្រី​ក៏​បញ្ជាក់​ផង​ដែរ​ថា ក្នុង​មួយ​ខែ​ស្ត្រី​សម្រាល​កូន​ត្រូវ​ស្រក ២ គីឡូ​ តាម​របៀប​ធម្មជាតិ​ដែល​បាន​ណែនាំ​ខាងលើ ហើយ​ក្រោយ​មាន​កូន ៦ ខែ​ ត្រូវ​យក​រូបរាង​ដើម​មក​វិញ ព្រោះ​ប្រសិនបើ​មិន​អាច​ស្រក​ទម្ងន់​បាន​ក្នុង​អំឡុង​ពេល​នេះ ពេល​ទៅ​មុខ​ទៀត​គឺ​ពិបាក​ហើយ ណា​មួយ​អ្នក​ដែល​មាន​កូន​រួច​មិន​ទាន់​ស្រក​គីឡូ​ដូច​ដើម ហើយ​មាន​កូន​បន្តបន្ទាប់​ទៀត គឺ​សឹង​តែ​គ្មាន​ឱកាស​ស្រក​ទម្ងន់​បាន​ទៀត​ទេ។ ដូចនេះ​ហើយ​បាន​ជា​យើង​សង្កេត​ឃើញ​ស្រ្តី​វ័យ​ចំណាស់ភាគច្រើន ធាត់​ជាង​មុន​ ព្រោះ​ពេល​សម្រាល​កូន​រួច​មិន​បាន​ខ្វល់ខ្វាយ​រឿង​ទម្ងន់​នេះ រហូត​បណ្ដោយ​មាឌ​ឲ្យ​កាន់តែ​រីក​ទទឹងទៅ។

ជាចុងក្រោយវេជ្ជបណ្ឌិត ជា ម៉ារី បាន​ឲ្យដឹង​ថា ដើម្បី​ឲ្យ​ទម្ងន់​ស្រក​វិញ ក្រោយ​សម្រាល​ត្រូវ​ប្រកាន់ខ្ជាប់ ៣ ចំណុច គឺ​ញ៉ាំ​ឲ្យ​មាន​តុល្យភាព​ ញ៉ាំ​ឲ្យ​បាន​គ្រប់​មុខ​ទាំង​បន្លែ​ផ្លែឈើ និង​ទី ៣ ញ៉ាំ​ឲ្យ​ចេះ​គិត មិន​មែន​ញ៉ាំ​តាម​ចិត្ត​ចង់។

អត្ថបទពាក់ព័ន្ធ៖ សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម