home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តិចនិកងាយៗ​ ជួយស្រីៗស្គមៗឲ្យឡើងគីឡូ រាងស្អាត

តិចនិកងាយៗ​ ជួយស្រីៗស្គមៗឲ្យឡើងគីឡូ រាងស្អាត

រូបរាង​កាយ​សមសួន​ពោរពេញ​ទៅ​ដោយ​មន្ត​ស្នេហ៍​គឺជា​បំណង​ប្រាថ្នា​របស់​ស្រី​ៗ​គ្រប់​រូប​។ ប៉ុន្តែ​បើ​យើង​មាន​រូប​រាង​ស្គម​ ស្លេកស្លាំង​ ​​គ្មាន​កម្លាំង​កំហែង​បែប​នេះ​ ​ធ្វើ​ម៉េច​នឹង​អាច​បញ្ចេញ​សម្រស់​ពិត​​របស់​ខ្លួន​បាន​ទៅ?​

ពិត​ណាស់​ មនុស្ស​យើង​ធាត់​ពេក​ក៏​ពិបាក​ ស្គម​ពេក​ក៏​​មិន​ស្រួល​ដែរ​ ពីព្រោះ​ថា​​នៅ​ពេល​ដែល​យើង​ស្គម​ជ្រុល​ ​ផ្ទៃ​មុខ​របស់​យើង​ក៏​មាន​សភាព​ផត​ និង​ឆាប់​​ចាស់​ជាង​វ័យ​ផង​ដែរ​។ មួយ​វិញ​ទៀត​ ការ​ស្គម​ជ្រុល​ក៏​អាច​ប្រឈម​មុខ​នឹង​កត្តា​សុខភាព​ផ្សេងៗ​​ ដូចជា​ជំងឺ​ពុក​ឆ្អឹង​ ​ការ​ឆ្លង​មេរោគ​ ​​​ការ​ពិបាក​មាន​កូន​ ព្រម​ទាំង​កត្តា​​ឆាប់​ស្លាប់​ថែម​ទៀត​ផង​។

យ៉ាងណា​មិញ​ ​បើ​យើង​ចង់​ដឹង​ថា​ ​យើង​មាន​រាងកាយ​ស្គម​ជ្រុល​ឬ​អត់​នោះ​ យើង​អាច​ធ្វើការ​គណនា​បាន​​តាម​សន្ទស្សន៍​ម៉ាស​រាងកាយ​ (BMI)។ ​អ្នក​ស្គម​ជ្រុល​គឺ​មាន​​សន្ទស្សន៍​ម៉ាស​រាងកាយ​ទាប​ជាង​១៨,៥​។ រី​ឯ​អ្នក​ធាត់​ជ្រុល​គឺ​មាន​​សន្ទស្សន៍​ម៉ាស​រាងកាយ​លើស​២៥​ឡើង​ទៅ​។

ធ្វើ​ម៉េច​ទើប​អាច​ឡើង​ទម្ងន់​ដោយ​មាន​សុវត្ថិភាព​ទៅ​?

​​​​​​ពិត​ណាស់​ បើ​ទោះ​បី​ជា​យើង​ចង់​ឡើង​គីឡូ​​ក៏​ដោយ​ ​ក៏​មិន​គួរ​ជ្រើសរើស​អាហារ​​ណា​ដែល​ផ្ដល់​ផល​អាក្រក់​ដល់​សុខភាព​​ដែរ​​។ ការ​ញ៉ាំ​អាហារ​ល្អៗ​​​ និង​បែបបទ​នៃ​ការ​រស់នៅ​ត្រឹមត្រូវ​ គឺ​​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។

​​​​​​​​ដូចនេះ​ ដើម្បី​ទទួល​បាន​រាងកាយ​ដ៏​ទាក់​ទាញ​ ស្រីៗ​យើង​គួរ​តែ​អនុវត្ត​វិធីសាស្ត្រ​ខាងក្រោម​នេះ។

រាងស្គមស្អាត

. ញ៉ាំ​កាឡូរី​​ច្រើន​ជាង​អ្វី​ដែល​រាងកាយ​ត្រូវ​ការ

រឿង​ដែល​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ឡើង​គីឡូ​នោះ​ គឺ​ញ៉ាំ​កាឡូរី​ច្រើន​ជាង​កាឡូរី​ដែល​រាងកាយ​យើង​ដុត​បំផ្លាញ​។ ប្រសិនបើ​យើង​ចង់​ឡើង​ទម្ងន់​យឺតៗ​ គួរ​ញ៉ាំ​កាឡូរី​​ឲ្យ​បាន​៣០០​ទៅ៥០០​ច្រើន​ជាង​កាឡូរី​ដែល​រាងកាយ​ដុត​បំផ្លាញ​ប្រចាំ​ថ្ងៃ​ ឬ​ចំនួន​៧០០ទៅ​១០០០ បើ​យើង​ចង់​ឆាប់​ឡើង​ទម្ងន់​លឿន​។

. ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​​ឲ្យ​បាន​ច្រើន

ជា​មួយ​គ្នា​នេះ​ដែរ​ អាហារូបត្ថម្ភ​ដែល​រាងកាយ​ត្រូវ​ការ​ជា​ចាំបាច់​​ដើម្បី​​​​ឲ្យ​ឡើង​ទម្ងន់​នោះ​ គឺ​ប្រូតេអ៊ីន​។ ​សាច់​ដុំ​របស់​យើង​ម្នាក់​ៗ​ កើត​ចេញ​ពី​ជាតិ​ប្រូតេអ៊ីន​នេះ​ឯង​​ បើ​គ្មាន​វា​ទេ​នោះ​ ​កាឡូរី​ដែល​លើស​ ប្រាកដ​ជា​បម្លែង​ខ្លួន​ទៅជា​​​ខ្លាញ់​​នៃ​រាងកាយ​មិន​ខាន​ ​​​ហើយ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់់​ មាន​ដូចជា​ត្រី​ សាច់​ ស៊ុត​ និង​ទឹកដោះគោ​ជាដើម​។​

​​. ញ៉ាំ​កាបូនអ៊ីដ្រាត​ និង​ខ្លាញ់​ ​ព្រម​ទាំង​អាហារ​៣ពេល​

ប្រសិនបើ​យើង​ចង់​ឡើង​គីឡូ​​លឿន​​ អាហារ​ដែល​មាន​កាបូនអ៊ីដ្រាត និង​​ជាតិ​ខ្លាញ់​ខ្ពស់​ គឺ​ពិត​ជា​​មិន​អាច​ខ្វះ​បាន​ឡើយ​​នៅ​ក្នុង​អាហារ​ទាំង​បី​ពេល​។ លើស​​ពី​នេះ ​យើង​ក៏​អាច​ញ៉ាំ​អាហារ​សម្រន់​បន្ថែម​​​ដើម្បី​បង្កើន​​ថាមពល​រាងកាយ​ ផង​ដែរ​។

. លើក​ទម្ងន់​ និង​បង្កើន​កម្លាំង

​​​​​ដើម្បី​ឲ្យ​ប្រាកដ​ថា​ កាឡូរី​ដែល​លើស​នៅ​ក្នុង​ខ្លួន​របស់​យើង​ ​បាន​បញ្ជូន​ទៅ​ក្នុង​សាច់​ដុំ​ ជំនួស​​ឲ្យ​កោសិកា​ខ្លាញ់​របស់​យើង​នោះ​ ការ​ហាត់​ប្រាណ​​ដោយ​លើក​ទម្ងន់​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ​

ចូរ​ព្យាយាម​ទៅ​ក្លឹប​ហាត់​ប្រាណ និង​លើក​ទម្ងន់​ ឲ្យ​បាន​ចាប់​​ពី២ទៅ៤ដង​ក្នុង​មួយ​សប្ដាហ៍​ ​​ដើម្បី​ទទួល​បាន​រូបរាង​កាយ​ដ៏​សមសួន​ និង​ពោរ​ពេញ​ទៅ​ដោយ​ថាមពល​​។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/nutrition/how-to-gain-weight#TOC_TITLE_HDR_10

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយថ្ងៃទី 09/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x