ភ្នែក គឺសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា ក៏ជាអវយវៈងាយរងគ្រោះបំផុតដែរ ពិសេសក្មេងៗ បើប្រហែសតែបន្តិច អាចនឹងរងរបួសភ្លាម។ យ៉ាងណា យើងត្រូវដឹងថា ពេលរបួសភ្នែក បើមិនចាំបាច់ គឺមិនត្រូវប្រើថ្នាំទេ ហើយកត្តាមួយចំនួន ក៏គួរចៀសវាងដែរ ព្រោះអាចខូចខាតភ្នែកធ្ងន់ធ្ងរ។ “Hello គ្រូពេទ្យ” នឹងពន្យល់ពីបញ្ហារបួសភ្នែកឧស្សាហ៍កើតមាន ក៏ដូចជាវិធីដោះស្រាយត្រឹមត្រូវ ឲ្យគ្នាយើងបានដឹង។