home

ការព្យាបាលនិងវះកាត់

ការព្យាបាល​និង​វះកាត់ - ជា​ដំណោះស្រាយ​ដោយ​មធ្យោបាយ​ណាមួយ​តាម​បែបវេជ្ជសាស្ត្រ​ដ៏​សមស្រប និង​ត្រឹមត្រូវ​បំផុត​ទៅតាម​ស្ថានភាព​ជំងឺ ដើម្បី​ត្រឡប់​ទៅ​រក​សុខភាព​ល្អ ប្រក្រតី​ឡើង​វិញ

ចំណេះដឹងទូទៅ

ការព្យាបាលនិងវះកាត់

១- តើការដេរមាត់ស្បូនជាអ្វី?  ការ​ដេរ​មាត់​ស្បូន​ គឺ​ជា​ការ​ដេរ​ដោយ​បច្ចេកទេស​ពិសេស​ដើម្បី​​ឲ្យ​មាត់​ស្បូន​​បិទ​ជិត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ប្រសិន​បើ​ជា​​ដឹង​ថា​មាត់​ស្បូន​​ខ្សោយយើង​អាច​ធ្វើការ​ដេរ​បាន​ចាប់​ពី​សប្ដាហ៍​ទី ១៤ ទៅ។ ពេល​មាន​ផ្ទៃ​ពោះ​ មាត់​ស្បូន​នឹង​ត្រូវ​បាន​បិទ​យ៉ាង​ជិត​ដោយ​ឆ្នុក​ដែល​ជា​ទឹក​រម្អិល​។ នៅ​ពេល​ដែល​ទារក​លូត​លាស់​សម្ពាធ​ទៅ​លើ​មាត់​ស្បូន​កាន់​តែ​កើន​ឡើង។ ប្រសិន​បើ​មាត់​ស្បូន​ខ្សោយ​ មាត់​ស្បូន​នឹង​បើក​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ដែល​ និង​ធ្វើ​ឲ្យ​ថង់​ទឹក​ភ្លោះ​លយ​ចេញ​មក​ក្រៅ​ហើយ​បែក។ មាត់​ស្បូន​ដែល​ខ្សោយ​អាច​ធ្វើ​ឲ្យ​​មាន​ការ​រលូត​កូន​នៅ​បន្ទាប់​ពី​សប្ដាហ៍​ទី ១២ និង​មុន​សបា្ដហ៍​ទី ​២៤។ ២- តើដេរ​មាត់​ស្បូន​ដើម្បីអ្វី? គ្រូ​ពេទ្យ​អាច​នឹង​ណែនាំ​ស្រីៗ​យើង​ឲ្យ​ដេរ​មាត់ស្បូន​ ប្រសិន​បើ​មាត់​ស្បូន​ប្រឈម​នឹង​ការ​បើក​មុន​ពេល​កំណត់​​កូន​ត្រូវ​កើត​ ឬ​ក្នុង​ករណី​ខ្លះ​នៅ​ពេល​ដែល​មាត់​ស្បូន​ឆាប់​បើក​ពេក​។​ គ្រូ​ពេទ្យ​អាច​ណែ​នាំ​យើង​ដេរមាត់ស្បូនអំ​ឡុង​ពេល​មាន​គភ៌​ដើម្បី​បង្ការ​ការ​កើត​មិន​គ្រប់​ខែ​ប្រសិន​បើ​ស្រីៗ​យើង​​មាន៖ – ប្រវត្តិ​រលូត​នៅ​ត្រីមាស​ទី ២ ម្ដង​ ឬច្រើន​ជាង​ម្ដង​ដែល​ទាក់​ទង​ទៅ​និង​ការ​បើក​មាត់​ស្បូន​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​ហើយ​ដោយ​គ្មាន​ការ​សម្រាល​ឬការ​របើក​ស្រោម​ទឹក​ភ្លោះ។ – ដេរមាត់ស្បូន​មុន​ ដោយ​សារ​មាន​ការ​បើក​មាត់​ស្បូន​​មិន​មាន​ការ​ឈឺ​ចាប់​នៅ​ត្រីមាស​ទី ២ – នៅ​ពេល​ធ្វើ​ការ​ពិនិត្យ​រាង​កាយ​ឃើញ​ថា​មាត់​ស្បូន​បើក​នៅ​ត្រីមាស​ទី ២ – ការ​រក​ឃើញ​ថា​មាត់​ស្បូន​ខ្លី​នៅ​ពេល​ធ្វើ​ការ​ពិនិត្យ​ដោយ​ម៉ាស៊ីន​អេកូ (តិច​ជាង ២៥ មីលី​ម៉ែត្រ) មុន​សប្ដាហ៍​ទី ២៤

x