backup og meta

មានបញ្ហាកប់ត្រចៀកក្រាញ់ គួរទៅរកពេទ្យ ឬជាងធ្វើក្រចក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 17, 2020

    មានបញ្ហាកប់ត្រចៀកក្រាញ់ គួរទៅរកពេទ្យ ឬជាងធ្វើក្រចក?

    មនុស្ស​ភាគច្រើន​តែង​ជួប​បញ្ហា​កប់​ត្រចៀកក្រាញ់​នៅ​ក្រចក​មេជើង​ទាំង​សងខាង ជាពិសេស​ស្រី​ៗ កើត​ច្រើន​ជាង​បុរស។ ចំណែក​មូលហេតុ​វិញ​បណ្ដាល​មកពី​មាន​ធូលី​ដី​ជ្រៀត​ចូល ហើយ​អ្នក​ខ្លះ​ទៀត​បណ្ដាលមកពី​ធ្វើ​ក្រចក​ច្រើន​ពេក។

    វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា សម្រាប់​ស្រី​ៗ​នៅ​តាម​ទី​ជនបទ​ដែល​ធ្វើ​ស្រែ​ចម្ការ កើត​ត្រចៀក​ក្រាញ់​ព្រោះ​ធ្វើ​ស្រែ​ចូល​ដី ចំណែក​អ្នក​ខ្លះ​ទៀត​កើត​ព្រោះ​ជាង​ធ្វើ​ក្រចក។ លោក​បញ្ជាក់​ថា បញ្ហា​កប់​ត្រចៀក​ក្រាញ់​នេះ ជាង​ធ្វើ​ក្រចក​ស្រុក​យើង​ភាគច្រើន​គ្មាន​សញ្ញាប័ត្រ​ឡើយ ដោយ​គ្រាន់តែ​រៀន​តាម​គ្នា​បន្ត​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​បរទេស​ទាល់តែ​មាន​សញ្ញាប័ត្រ​ទើប​អាច​ធ្វើឲ្យ​អតិថិជន​បាន។

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ពេល​មាន​បញ្ហា​កប់​ត្រចៀកក្រាញ់​នេះ​គួរតែ​ស្វែង​រក​គ្រូពេទ្យ​វិញ​ល្អ​ជាង។ ព្រោះ​ការ​ដែល​កាត់​ក្រចក​ដល់​គល់​សងខាង ធ្វើ​ឲ្យ​ក្រចក​នៅ​សល់​ស្រួច ហើយ​នៅ​ពេល​ដែល​វា​ដុះ​វែង​មក​វិញ បណ្ដាល​ឲ្យ​មុត​ក្លាយ​ទៅ​ជា​ការ​បង្ក​រោគ នាំ​ឲ្យ​​មាន​ខ្ទុះ និង​ឈឺចាប់​ខ្លាំង។

    ចំពោះ​គ្រូពេទ្យ ការ​វះ​កាត់​ក្រចក​ដែល​កប់​នោះ​គឺ​ចាក់​ថ្នាំ​ស្ពឹក​ជា​មុន​សិន ទើប​មិន​មាន​ការ​ឈឺចាប់​ បន្ទាប់មកលាប​ថ្នាំផ្សះលាបនៅក្រោមក្រចកហើយរុំ ដើម្បីសម្លាប់ការបង្ករោគ និងជួយឲ្យក្រចកដុះធម្មតាវិញ។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា បើសិនជា​មិន​មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ វា​អាច​ធ្វើឲ្យ​មាន​ការ​បង្ក​រោគ ដែល​រាលដាល​ទៅ​រចនា​សម្ព័ន្ធ​ឆ្អឹង​នៅ​ប្រអប់​ជើង​បាន។

    កប់ត្រចៀកក្រាញ

    រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​កប់​ត្រចៀក​ក្រាញ់​មាន​ដូចជា៖

    – ហើម​

    – ស្បែក​ឡើង​ក្រហម ឬ​រឹង​នៅ​ជុំវិញ​ក្រចក

    – ឈឺចាប់​ពេល​ប៉ះពាល់ ឈឺ​ខ្ទកៗ

    – ហូរ​ខ្ទុះ​លាយ​ឈាម

    – ធុំ​ក្លិន​ស្អុយ

    – ក្រចក​ថ្មី​ដុះ បណ្ដាល​ឲ្យ​រលាក​គែម​ៗ​ក្រចក

    នៅ​ពេល​ដែល​យើង​ទៅ​រក​ជាង​ធ្វើ​ក្រចក​វិញ អាច​មាន​បញ្ហា​កង្វះ​អនាម័យ​ដៃ និង​ឧបករណ៍​ដែល​ធ្វើឲ្យ​សភាព​ជើង​កប់​ត្រចៀក​ក្រាញ់ រឹតតែ​ធ្ងន់ធ្ងរ​ឡើង។ ក្រៅពី​មេជើង​វាក៏​អាច​កើត​នៅ​ម្រាម​ដៃ ឬ​ម្រាម​ជើង​ដទៃ​ទៀត​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម