home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ឧស្សាហ៍វិលមុខ ញ័រខ្លួន ជាតិស្ករក្នុងឈាមធ្លាក់ចុះហើយ ប្រញាប់បំពេញវិញ

ឧស្សាហ៍វិលមុខ ញ័រខ្លួន ជាតិស្ករក្នុងឈាមធ្លាក់ចុះហើយ ប្រញាប់បំពេញវិញ

បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ បណ្ដាល​ឲ្យ​យើង​ញ័រ វិល​មុខ ឈឺ​ក្បាល បែក​ញើស​ញឹកញាប់ ឃ្លាន​ច្រើន បេះដូង​លោត​ញាប់។ល។ គ្នា​យើង​មួយ​ចំនួន​ឧស្សាហ៍​វិល​មុខ សឺ​ៗ​ចង់​សន្លប់ តែ​មិន​សូវ​ចាប់​អារម្មណ៍ គិត​ថា​វា​ជា​រឿង​សាមញ្ញ​មក​ពី​គិត​ច្រើន​ពេក តែ​វា​អាច​បណ្ដាល​មក​ពី​ជាតិ​ស្ករ​ក្នុង​ខ្លួន​ធ្លាក់​ចុះ។

ដោយ​សារ​ជាតិ​ស្ករ​មាន​នាទី​ផ្ដល់​ថាមពល​រាង​កាយ ហេតុ​នេះ​ពេល​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ​តែង​មាន​អារម្មណ៍​អស់​កម្លាំង ​និង​មិន​សូវ​ស្រួល​ខ្លួន ជាង​នេះ​​ពេល​ជាតិ​ស្ករ​ធ្លាក់​ចុះ​ខ្លាំង​ភ្លាម​ៗ នឹង​ធ្វើ​ឲ្យ​យើង​​សន្លប់ ឬ​ប្រកាច់។ ហេតុ​នេះ​ហើយ យើង​គួរ​ដឹង​ពី​របៀប​បំពេញ​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាមៗ និង​វិធី​មើល​ថែ​ខ្លួន​ឲ្យ​បាន​ល្អ​ចៀសវាង​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​ជាមួយ​តិចនិក​ដូច​ជា៖

វិធី​បន្ថែម​ជាតិ​ស្ករ​ភ្លាមៗ

– ញ៉ាំ​ផ្លែ​ប៉ោម ផ្លែ​ចេក ឬ​ផ្លែ​ក្រូច​មួយ​ផ្លែ
-​ ញ៉ាំ​ផ្លែ​ទំពាំង​បាយ​ជូរ​១៥​គ្រាប់
– ញ៉ាំ​ទំពាំង​បាយ​ជូរ​ក្រៀម ២​ស្លាបព្រា​កាហ្វេ

ចំណាំ៖ អាហារ​ខាង​លើ​នេះ​ផ្ទុក​១៥ក្រាម​នៃ​កាបូអ៊ីដ្រាត ជា​បរិមាណ​ល្អ​បំផុត​ជួយ​បំពេញ​ជាតិ​ស្ករ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ។

តិចនិក​ការពារ​កុំ​ឲ្យជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ខ្លាំង​

  • ញ៉ាំ​អាហារ​ពេល និង​អាហារ​សម្រន់​តិចៗ​ពេញ​មួយ​ថ្ងៃ ពោល​គឺ​អាហារ​ពេល​ ៣ដង និង​អាហារ​សម្រន់​២-៣ដង/ថ្ងៃ (គម្លាត​គ្នា​៣-៤​ម៉ោង ញ៉ាំ​ម្ដង)
  • បង្កើត​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​ជា​ប្រចាំ ញ៉ាំ​បន្លែ​ផ្លែឈើ សាច់​ស៊ុត​គ្រប់​មុខ​ឲ្យ​មាន​តុល្យភាព។ ជាតិ​សរសៃ និង​ប្រូតេអ៊ីន នឹង​ជួយ​ផ្ដល់​កម្លាំង​ដល់​រាងកាយ ជាហេតុ​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ងាយ​ធ្លាក់​ចុះ។
  • កាត់​បន្ថយ​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​អាល់កុល ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ខ្លាំង និង​បណ្ដាល​ឲ្យ​កើត​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​វិញ។

ជាតិស្ករធ្លាក់ចុះ

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 21/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត