មិនថាក្នុងខ្សែភាពយន្ត ឬមានព័ត៌មានដែលចុះផ្សាយឡើយ គឺសុទ្ធតែបានបង្ហាញពីករណីមនុស្សស្រីមួយចំនួនត្រូវគេបន្លំយកទ្រព្យរបស់ និងរំលោភបំពានដោយប្រើល្បិចកលប្រើថ្នាំសណ្ដំ ឬថ្នាំសម្រើប។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានណែនាំស្រីៗយើងពីវិធីជួយខ្លួនឯងមួយចំនួន ដែលអាចការពារខ្លួនបានខ្លះៗ។ ថ្នាំប្រភេទនេះមានច្រើនប្រភេទណាស់ តែភាគច្រើនមានជាថ្នាំដូចស្ករកៅស៊ូ ក្លិនដូចទឹកអប់សម្រាប់ឲ្យហិត និងជាថ្នាំដាក់ក្នុងទឹក។