និយមន័យ
១- អ្វីទៅជាតេស្តអាស៊ីដអាមីណូ?
តេស្តអាស៊ីដអាមីណូ ធ្វើឡើងសម្រាប់ពិនិត្យអាស៊ីដអាមីណូ ក្នុងគោលដៅធ្វើរោគវិនិច្ឆ័យដំណើរការមិនប្រក្រតីរបស់អាស៊ីដនេះ។ អាស៊ីដអាមីណូ មាននាទីបង្កើតប្រូតេអ៊ីន អ័រម៉ូន អាស៊ីដនុយក្លេអ៊ិចក្នុងរាងកាយ។ មួយវិញទៀត អាចដើរតួបញ្ជូនប្រព័ន្ធប្រសាទ និងជាអង់ស៊ីមផងដែរ។ រាងកាយស្រូបយកអាស៊ីដប្រភេទនេះពីអាហារប្រចាំថ្ងៃ ពេលចូលដល់ក្នុងខ្លួន អាស៊ីដនឹងបំប្លែងទៅជាអាស៊ីដអាមីណូប្រភេទផ្សេង។ ទោះយ៉ាងណា នៅមានអាស៊ីដអាមីណូចំនួន ៨ ប្រភេទផ្សេងទៀត ដែលអាស៊ីដនេះមិនអាចសំយោគបាន។ អាមីណូអាស៊ីដទាំង ៨ គឺតម្រូវឲ្យមាននៅក្នុងអាហារយើងញ៉ាំប្រចាំថ្ងៃ។
ពេលមានបញ្ហាមិនប្រក្រតីនៃដំណើរការដឹកនាំអាស៊ីដអាមីណូ អាស៊ីដទាំងនោះនឹងចូលទៅក្នុងចរន្តឈាម ទឹកនោម ឬមាននៅទាំងពីរកន្លែងតែម្តង។ បញ្ហាមិនប្រក្រតីនៃដំណើរការទាំងនោះ ភាគច្រើនបង្កមកពីបញ្ហាតំណពូជ។ ផលវិបាករបស់ជំងឺមានទាក់ទងជាមួយអាស៊ីដអាមីណូ អាចធ្វើឲ្យយើងមានអាការៈតិចតួច ឬធ្ងន់ធ្ងរ បញ្ហាខ្សោយប្រាជ្ញាស្មារតី ការលូតលាស់នៃកោសិកាមានសភាពយឺតយ៉ាវ និងប្រកាច់។