home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អ្នកជំនាញ COVID-19 នៅស៊ុយអែតថា ការបិទទីក្រុង គឺជាសកម្មភាពឆ្កួត

អ្នកជំនាញ COVID-19 នៅស៊ុយអែតថា ការបិទទីក្រុង គឺជាសកម្មភាពឆ្កួត

លោក Anders Tegnell អ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លង និង​អ្នក​រៀបយុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​​ជំងឺ COVID-19 នៅប្រទេសស៊ុយអែត​បាន​​លើកឡើង​ថា​ការ​បិទ​ទីក្រុង​ទូទាំង​ពិភពលោក​ គឺ​ជា​សកម្មភាព​ឆ្កួត​ដែល​គេ​ជឿ​ថា​អាច​ទប់ស្កាត់​ការ​រាតត្បាត​បាន។

ហេតុផលដែលលោកប្រឆាំង​ការបិទទីក្រុង ដោយសារ COVID-19 ​មិន​​បាត់​ទៅ​វិញ​ក្នុង​ពេល​ឆាប់ៗ​ទេ ដែលនេះ​មាន​ន័យ​ថា​ការ​បិទ​ទីក្រុងនឹង​មិន​អាច​ដោះស្រាយ​ការ​គំរាមកំហែង​រយៈពេល​វែង​ទេ ​ព្រោះ​ការ​រាតត្បាត COVID-19 បាន​កើត​មាន​​ម្ដងទៀត​នៅ​តំបន់​​ជា​ច្រើន​ដែល​អាជ្ញាធរ​គិត​ថាពួកគេ​បាន​ទប់ស្កាត់​ការ​រាតត្បាត​​នេះ ​ដូ​ចជា​ទីក្រុង​ប៉េកាំងជាដើម។

​អ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លងរបស់​ស៊ុយអែត​រូប​នេះបាន​ណែនាំ​ថា ការរឹតត្បិត​ការ​ដើរហើរ​នេះ​ អាច​ផ្តល់​ផលប៉ះពាល់​ច្រើន​រួមមាន​ ការ​កើន​ឡើង​​អំពើហិង្សា​ក្នុង​គ្រួសារ ភាពឯកា និង​ការ​បាត់បង់​ការងារ។ លោក​ក៏​បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិតជា​មើល​រំលង​ឥទ្ធិពល​​ការ​ឆ្លង COVID-19 ​នៅ​ដំណាក់កាល​ដំបូងៗ ប៉ុន្តែ​បាន​​បដិសេធ​លើ​ការ​ពិចារណា​​បោះបង់​ចោល​យុទ្ធសាស្ត្រ​របស់​ខ្លួន។

នៅ​ប្រទេសស៊ុយអែត​ ជំនួស​ឲ្យ​ការ​បិទ​សាលារៀន ហាងទំនិញ និង​ភោជនីយដ្ឋាន​ ភាគច្រើននៅ​តែ​បើកដំណើរការជា​ធម្មតា​​។ ចំណែកឯ​ប្រជាជន​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​គោរព​លើ​គោលការណ៍​រក្សា​គម្លាត។ ម៉្យាងទៀត អ្នកឯកទេស​ជំងឺ​ឆ្លង​​រូប​នេះ​ ក៏​បាន​ណែនាំ​​ប្រឆាំង​​ការ​​ប្រើ​ម៉ាស់​ដែរ​ ដោយ​អះអាង​ថា​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​តិចតួច​ដែល​អាច​ជឿជាក់​បាន។

ការ​ស្ទង់មតិ​បាន​បង្ហាញ​ថា ​ប្រជាជន​ស៊ុយអែត​បាន​បាត់បង់​ជំនឿ​ទៅលើ​ប្រទេស​ខ្លួន​ក្នុង​​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត​នេះ​​ដោយសារ​ប្រទេសនេះ បាន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​បាន​អត្រា​អ្នកស្លាប់​ខ្ពស់។​​ យោង​តាម​ទិន្នន័យ​សាកលវិទ្យាល័យ Johns Hopkins បើ​ប្រៀបធៀប​នឹង​ប្រទេស​អ៊ីតាលី​ដែល​មាន​អ្នក​ឆ្លង​​ ២៣៩ ៤១០​ ករណី​មាន​អត្រា​អ្នក​ស្លាប់​ ៥៧,៤ នាក់​ក្នុង​ចំណោម​១០០ ០០០​ នាក់ រីឯនៅប្រទេស​ស៊ុយអែត​វិញ​មាន​អ្នក​ឆ្លង​សរុប​ ៦២ ៣២៤ ករណី​ប៉ុណ្ណោះ​តែ​បែរ​ជា​មាន​អត្រា​អ្នក​ស្លាប់​រហូតដល់ ៥០,៧ នាក់​ក្នុង​ចំណោម ១០០ ០០០នាក់​។ គិតមកថ្ងៃនេះ ប្រទេសស៊ុយអែត​មាន​អ្នក​ឆ្លង​សរុប ៦២ ៣២៤ ករណី​ ក្នុង​នោះ​អ្នក​ស្លាប់ ៥ ២០៩ នាក់ហើយ។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.scmp.com/news/world/europe/article/3090464/swedens-covid-19-expert-calls-global-lockdowns-madness-even

https://www.bloomberg.com/news/articles/2020-06-24/sweden-s-epidemiologist-says-world-went-mad-imposing-lockdowns

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ថាត់ រ័ត្នមូនីតា នៅ 25/06/2020
ត្រួតពិនិត្យ​ដោយ ទ្រី រ៉ាវី
x