home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

តំបន់ស្វយ័តមួយ​របស់​ចិនព្រមានពីករណីសង្ស័យមាន​ឆ្លងជំងឺអាសន្នរោគ Bubonic

តំបន់ស្វយ័តមួយ​របស់​ចិនព្រមានពីករណីសង្ស័យមាន​ឆ្លងជំងឺអាសន្នរោគ Bubonic

កាល​ពី​ថ្ងៃ​ទី៥ ខែកក្កដា អាជ្ញាធរ​ទីក្រុង Bayan Nur នៅ​ក្នុង​តំបន់ស្វយ័ត Inner Mongolia ប្រទេស​ចិន​បាន​ព្រមាន​អំពី​​ជំងឺ Bubonic (ជំងឺ​អាសន្នរោគម្យ៉ាង​ដែល​បង្ក​ដោយ​បាក់តេរី​ ឈ្មោះ Yersinia pestis) ក្រោយ​ពី​មាន​ការ​​រាយការណ៍​ពី​មន្ទីរពេទ្យទៅ​លើ​ករណីឆ្លង​មួយ​ករណី​។ .

តាម​រយៈការ​ព្រមាន​នេះ ​គឺ​ហាម​មិន​ឲ្យ​មាន​ការ​ប្រមាញ់ និង​បរិភោគ​សត្វ​ដែល​អាច​ផ្ទុក​ជំងឺ​នេះ និង​សំណូម​ពរ​ឲ្យ​មាន​ការ​រាយការណ៍​នូវ​ករណី​សង្ស័យ​នៃ​ជំងឺ​នេះ ឬ​មាន​អាការៈ​ក្ដៅ​ខ្លួន​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់ និង​រាយការណ៍​ទៅ​អាជ្ញាធរ​ប្រសិនជាឃើញ​មាន​ករណីសត្វ​កំប្រុកភ្នំ​ (Marmot) ងាប់។

ជំងឺ Bubonic ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Black Death ដែល​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង និង​មាន​អ្នក​ស្លាប់​ច្រើន​នៅ​អំឡុង​ឆ្នាំ ១៣០០​ ហើយ​ជំងឺ​នេះ​គឺ​ភាគច្រើន​ឆ្លង​តាម​រយៈ​ពពួក​សត្វ​កកេរ។ ក្នុង​ប្រទេស​ចិន​ករណី​ជំងឺ​នេះ​មិន​ចម្លែក​ទេ ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​គឺ​កម្រ​នឹង​កើត​មាន​ណាស់។ ចាប់​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ​ ២០១៨ ប្រទេស​ចិន​មាន​ករណី​ឆ្លង​២៦ករណី និង​អ្នក​ស្លាប់​១១​នាក់​ប៉ុណ្ណោះ។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.channelnewsasia.com/news/asia/china-inner-mongolia-suspected-bubonic-plague-12903920

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 06/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល