តាមការប្រកាសលទ្ធផលរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២០ បានរកឃើញករណីវិជ្ជមាន COVID-19 ថ្មី ១៥ នាក់បន្ថែមទៀត និងគ្មានករណីជាសះស្បើយឡើយ។
ករណីវិជ្ជមាន COVID-19 ថ្មី ១៥ នាក់នោះ ជាបុរសទាំងអស់ដែលទើបវិលត្រឡប់មកពីអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរមកប្រទេសម៉ាឡេស៊ី ហើយមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០។ បន្ទាប់ពីធ្វើតសេ្តឃើញ អ្នកឆ្លងថ្មីទាំងអស់នោះត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ហើយអ្នករួមដំណើរទាំង ៧៩ នាក់បន្តធ្វើចត្តាឡីស័ក្តតាមកន្លែងដែលក្រសួងសុខភិនបាលរៀបចំ។