ដោយឡែកស្ថានភាពសុខភាពរបស់អ្នកជំងឺទាំង៣២នាក់ផ្សេងទៀត (ស្រី២៣នាក់) ដែលបានបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលសុខភាពប៉ោយប៉ែត១ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មានសភាពធូរស្បើយធម្មតាហើយ។
ជំងឺគ្រុនឈីកនេះ គឺជាជំងឺបង្កឡើងដោយវីរុសឈីក ហើយចម្លងតាមរយៈមូសខ្លាញី ជាពិសេសខាំនៅពេលថ្ងៃ ហើយវាអាចចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ពីភូមិមួយទៅភូមិមួយ ដែលចល័តពីកន្លែងមួយទៅកន្លែងមួយ និងតាមទីកន្លែងដែលគ្មានអនាម័យ និងជាទីជម្រករបស់មូសខ្លាច្រើនជាដើម។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានករណីក្មេង-ចាស់ចំនួនសរុប ១៦៨នាក់ (ស្រី៩៥នាក់) ចេញអាការៈគ្រុនក្ដៅ ឡើងកន្ទួលក្រហមលើខ្លួន និងឈឺសន្លាក់ ក្នុងភូមិក្បាលកោះ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ សង្កាត់ប៉ោយប៉ែត ស្រុកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។



រូបភាព៖ ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត