home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

៦៦% មូសខ្លាកើតចេញពីជម្រកទាំងនេះ មិនមែនកើតក្នុងពាង ឬអាងទឹកទេ

៦៦% មូសខ្លាកើតចេញពីជម្រកទាំងនេះ មិនមែនកើតក្នុងពាង ឬអាងទឹកទេ

មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ច្រើន​មុខ ពិសេស​គឺ​ជំងឺ​គ្រុន​ឈាម និង​គ្រុន​ឈីក។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ​មូស​ខ្លា​ចេញ​ខាំ​ញឹកញាប់​បំផុត​នៅ​ពេល​ថ្ងៃ ហើយ​វា​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស វា​ហើរ​បាន​ចម្ងាយ​មិន​លើស​ពី ១៥០ម៉ែត្រ ពី​ទី​កន្លែង​កកើត។ តើ​មូស​ខ្លា​ចូល​ចិត្ត​ធ្វើ​ជម្រក​នៅ​កន្លែង​ណាខ្លះ? ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ការ​បំបាត់​ជម្រក​មូសខ្លា​មាន​ប្រសិទ្ធភាព​ខ្ពស់?

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាលថា ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល រួម​ជាមួយ​អង្គការ​ដៃគូ បាន​ធ្វើការ​សិក្សា​ទៅ​លើ​ស្ថានភាព​នៃ​ការ​កកើត​មូសខ្លា តើ​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈីក គ្រុន​ឈីក​នេះ​មាន​លទ្ធភាព​កើត​នៅ​ទីណា​ច្រើន​ជាង​គេ?

ការ​សិក្សា​នោះ​បាន​ប្រមូល​នូវ​វត្ថុ​ដក់​ទឹក​ដែល​ជា​ជម្រក​មូសខ្លា មក​សិក្សា ដែល​លទ្ធផល​នៃ​ការ​វិភាគ និង​សិក្សា​នោះ​បាន​បញ្ជាក់​ថា ចំនួន ៦៦% នៃ​ការ​កកើត​មូសខ្លាកើត​ចេញ​ពី​ជម្រក​សត្វ​មូស​នៅ​ក្នុង​វត្ថុ​ដក់​ទឹក ដូចជា សំបក​កំប៉ុង ត្រឡោកដូង ចាន​ស្នោរ ពិសេស​សំបក​កង់​ឡាន ចាន និង​ប្រដាប់​ប្រដា​ផ្សេង​ដែល​ប្រជាពលរដ្ឋ​ប្រើ​សម្រាប់​ដាក់​ទឹក និង​ចំណី​ឲ្យ​សត្វ។ ឯ​លទ្ធភាព​នៃ​ការ​កកើត​មូសខ្លា​ពី​ក្នុង​ពាង​ទឹក និង​អាង​ទឹក មាន​តែ ៣០% ប៉ុណ្ណោះ។

លោក​ជំទាវ​បាន​បន្ត​ថា តួ​លេខ​ខាង​លើ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ការ​អន្តរាគមន៍​បំបាត់​ជម្រក​មូសខ្លា ទាមទារ​ចាំបាច់​នូវ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ​ការ​ដាក់​ថ្នាំ​អាបែត នៅ​ក្នុង​ពាង​ទឹក និង​អាង​ទឹកគ្រប់ផ្ទះ អាច​ការពារ​បាន​តែ ៣៣% ប៉ុណ្ណោះ ឯ ៦៦% ត្រូវ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ខ្លួន​នៅ​តាម​មូលដ្ឋាន និង​ផ្ទះ​រៀងៗ​ខ្លួន ធ្វើ​យ៉ាងណា​សម្អាត​ជុំវិញ​ផ្ទះ​ឲ្យ​បាន​ស្អាត កុំ​បោះ​ចោល​របស់​ដែល​អាច​ដក់​ទឹក​ពាស​វាល​ពាស​កាល ត្រូវ​ប្រមូល​ដុត ឬ​កប់វ​ត្ថុ​ដែល​អាច​ដក់​ទឹក​បាន ឯ​ប្រដាប់​ប្រដា​ដាក់​ទឹក​ឲ្យ​សត្វ​ផឹក​ ឬ​ស៊ី​ចំណី​នោះ ត្រូវ​ឧស្សាហ៍​លាង​សម្អាត។

ងាក​ទៅ​វិធានការ​បាញ់​ថ្នាំ​មូស​វិញ លោក​ជំទាវ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ថា មិន​មែន​ជា​មធ្យោបាយ​ដ៏​ស័ក្តិសិទ្ធ​ដែរ ការ​បាញ់​ថ្នាំ​មូស​នេះ​សម្រាប់​តែ​ករណី​រាត​ត្បាត​ធំធេង ដើម្បី​កាត់​ផ្តាច់​បាន​ជា​បន្ទាន់​នូវ​ខ្សែ​ចំណង​ដែល​មូស​ខាំ​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ​ប៉ុណ្ណោះ មិន​អាច​បាញ់​ថ្នាំមូស​នៅ​ទូទាំង​ប្រទេស​នោះ​ទេ។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ខែសម្បូរមូស ក្មេងអាចកើតគ្រុនឈីក គ្រុនឈាម! ៧ តិចនិកនេះការពារកូនកុំឲ្យមូសយាយីបាន

គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ? មួយណាធ្ងន់ធ្ងរជាង?

មូលហេតុ ៤យ៉ាង ក្មេងកើតគ្រុនឈាមទៅជាធ្ងន់ធ្ងរ អាចស្លាប់

មូសខ្លាញីមិនត្រឹមបង្កគ្រុនឈាមនោះទេ ថែមទាំងចម្លងជំងឺ ៣ មុខនេះទៀត

គ្រុនឈាមមាន ៣ ដំណាក់កាល តែម៉ាក់ប៉ាត្រូវចាប់អារម្មណ៍ចំណុចពិសេសនៅដំណាក់កាលទី ១

ក្មេងកើតជំងឺគ្រុនឈាមម្តងហើយ អាចកើតទៀតទេ?

រោគសញ្ញាសំខាន់ទាំង ៣ នៃជំងឺគ្រុនឈីក បណ្តាលមកពីមូសខ្លាញីខាំ

ប្រយ័ត្នកូនចៅកុំឲ្យកើតគ្រុនឈាម មូសខ្លាញីចេញខាំញឹកញាប់តែពេលនេះទេ

ស្ថានភាពជំងឺគ្រុនឈាមពាក់កណ្ដាលឆ្នាំនេះ ថយចុះរហូតដល់ ៨៤ ភាគរយ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 06/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត