ឥណ្ឌូណេស៊ី ប្រកាស​ទទួលបានវ៉ាក់សាំងកូវីដ១៩ លើកទី១ ជាង១លាន​ដូស

    ឥណ្ឌូណេស៊ី ប្រកាស​ទទួលបានវ៉ាក់សាំងកូវីដ១៩ លើកទី១ ជាង១លាន​ដូស

    ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ថា​ប្រ​ទេស​របស់​លោក​បាន​ទទួល​វ៉ាក់​ស៊ាំង​កូវីដ១៩ ​លើកទី១​របស់​ខ្លួន​ពី​ប្រទេស​ចិន​ហើយ និង​គ្រោងរៀបចំ​ចាក់​​វ៉ាក់សាំង​នេះ​ជា​ទ្រង់​ទ្រាយធំ​តែម្ដង​។

    សារព័ត៌មាន​ channelnewsasia បាន​ចុះ​ផ្សាយ​កាលពី​យប់​មិញ​ថា​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ទទួល​វ៉ាក់សាំង​ចំនួន​១,២លាន​ដូស ពីក្រុម​ហ៊ុន​ចិន​ Sinovac Biotech ដែល​វ៉ាក់សាំង​នេះ​កន្លង​មក​ក៏​ធ្លាប់​បានធ្វើ​តេស្ត​សាក​ល្បង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ​កាលពី​ខែ​សីហា​។

    វ៉ាក់សាំងCOVID-19

    បើ​តាម​លោក​ប្រ​ធានាធិបតី ប្រ​ទេស​ឥណ្ឌូណេស៊ី នឹង​ទទួលបាន​វ៉ាក់សាំង​កូវីដ​១៩ ចំនួន​១,៨​លាន​ដូស​ បន្ថែម​ទៀត​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២១។​

    ការ​ធ្វើ​តេស្ត​សាក​ល្បង​ដំណាក់​កាល​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន Sinovac Biotech​ លើ​វ៉ាក់សាំងកូវីដ​១៩ ក៏​កំពុង​ធ្វើ​ដែរ​ក្នុង​ប្រទេស​ប្រេស៊ីល និងទួរគី ដែល​លទ្ធ​ផល​ប្រ​សិទ្ធភាព​វ៉ាក់សាំង​នៅ​ប្រេស៊ីល​នឹង​ត្រូវ​បង្ហាញនៅ​ពាក់កណ្ដាល​ខែ​ធ្នូ​នេះ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.channelnewsasia.com/news/asia/indonesia-first-covid-19-vaccine-china-sinovac-jokowi-13713098

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 07/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត