នៅភាគខាងជើងឈាងខាងកើត និងតំបន់ដីសណ្តទន្លេ Hong នៃប្រទេសវៀតណាមប្រឈមនឹងខ្យល់ពុល ពីថ្ងៃទី១-៦ មីនា ២០២១។ នេះបើយោងតាម Vietnam News ចេញផ្សាយថ្ងៃនេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
នៅភាគខាងជើងឈាងខាងកើត និងតំបន់ដីសណ្តទន្លេ Hong នៃប្រទេសវៀតណាមប្រឈមនឹងខ្យល់ពុល ពីថ្ងៃទី១-៦ មីនា ២០២១។ នេះបើយោងតាម Vietnam News ចេញផ្សាយថ្ងៃនេះ។
ខ្យល់ពុលនេះមានលាយជាមួយកម្ទេចល្អិតៗបំផុត ដែលជាប្រភេទលោហៈធ្ងន់ គ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស។ វាអាចផ្តុំ និងជ្រៀតចូលដល់កូនថង់សួតតូចៗ និងក្នុងសរសសៃឈាម អាចបង្កឲ្យមានជំងឺមហារីក ឬប៉ះពាល់ដល់ DNA នាំមានបម្រែបម្រួលដល់សេណេទិក។
ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានស្នើឲ្យនិស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាមមានការប្រុងប្រយ័ត្ន ចៀសវាងការចេញក្រៅ បិទបង្អួចពេលព្រឹក និងត្រូវពាក់ម៉ាស់ការពារពេលចេញក្រៅ ត្រូវលាងសម្អាតរន្ធច្រមុះនឹងទឹកអំបិល។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕