ជំងឺឆ្កែឆ្កួតឆ្លងពីសត្វដែលមានផ្ទុកមេរោគជំងឺឆ្កែឆ្កួតខាំ ឬខ្វាច ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ បង្កដោយមេរោគមួយតូចបំផុត ជាប្រភេទវីរុស។ ក្រោយពេលខាំសត្វទាំងនោះបង្កទៅលើមនុស្ស ហើយអាចចម្លងមេរោគជំងឺឆ្កែឆ្កួតទៅមនុស្ស។ ក្នុងករណីយើងមិនទៅចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត និងតេតាណូសបានទាន់ពេលវេលានោះទេ អាចធ្លាក់ខ្លួនឈឺ ឈានដល់ស្លាប់បាត់បង់ជីវិត។
ការសិក្សារបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងឆ្នាំ ២០០៧ ប៉ាន់ប្រមាណថា មានករណីកុមារ និងមនុស្សធំស្លាប់ដោយជំងឺឆ្កែឆ្កួតជាង ៨០០ នាក់/ឆ្នាំ។ តួលេខនេះស្ថិតក្នុងចំណោមតួលេខខ្ពស់បំផុតនៅលើពិភពលោក៕
ប្រភព៖ សៀវភៅស្វែងយល់ពីជំងឺឆ្កែឆ្កួត ចេញផ្សាយដោយអង្គការស៊ីប៉ា សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងអប់រំ។