ផឹកទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំងច្រើន និងជារៀងរាល់ថ្ងៃ អាចបណ្ដាលឲ្យឆាប់ស្លាប់ ដោយសារជំងឺបេះដូង និងមហារីក។ នេះបើតាមការសិក្សាថ្មីធ្វើឡើងក្នុងសហរដ្ឋអាមេរិក។
ផឹកទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំងច្រើន គឺពាក់ព័ន្ធ នឹងប្រឈមមុខការស្លាប់ដោយជំងឺផ្សេងៗដល់ទៅ ២៨% ជំងឺបេះដូង ៣១% និងជំងឺមហារីក ១៦%។
“នៅអាមេរិក ប្រហែលពាក់កណ្ដាលនៃចំនួនប្រជាជនសរុប គឺផឹកភេសជ្ជៈផ្អែមខ្លាំង ១ កំប៉ុង/ថ្ងៃ… ហើយដើម្បីជំនួសភេសជ្ជៈផ្អែមខ្លាំងទាំងនេះ គួរផឹកភេសជ្ជៈផ្សេងទៀត ជាពិសេសទឹកសុទ្ធ គឺជាយុទ្ធសាស្រ្តមួយ ដើម្បីលើកកម្ពស់សុខភាព និងរស់បានអាយុវែង’។ នេះជាការលើកឡើងរបស់លោក Vasanti Malik អ្នកស្រាវជ្រាវផ្នែកអាហារបំប៉ន នៅឯសាលាសុខភាពសាធារណៈ Harvard TH Chan ក្នុងទីក្រុង Boston។
ទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែមខ្លាំង ជាប្រភពចម្បងតែមួយគត់ ដែលមានជាតិស្ករបន្ថែម ទៅក្នុងរបបអាហារពលរដ្ឋអាមេរិកគ្រប់រូប។ នេះបើតាមការកក់សម្គាល់របស់លោក Vasanti Malik។
សាស្ត្រាចារ្យរូបនេះ បានបញ្ជាក់ថា នៅពេលយើង ផឹកទឹកក្រូច និងភេសជ្ជៈមានជាតិស្ករផ្សេងទៀត ទំនងជាបានវិវត្តទៅរកកត្ដាប្រឈមជំងឺទឹកនោមផ្អែម ជំងឺថប់បារម្ភ និងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងៗ។ យើងអាចទំនងជាទទួលយកចំនួនកាឡូរីសរុប ច្រើនជាងរាងកាយត្រូវការនាំឲ្យបង្កើនមហានិភ័យប្រឈម បញ្ហាសម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
អត្ថបទពាក់ព័ន្ធ៖
- “ទឹកដូង” កំពូលភេសជ្ជៈសុខភាព លាក់គុណប្រយោជន៍យើងមិនធ្លាប់ដឹង
- អាថ៌កំបាំងសុខភាពមិនគួរឲ្យជឿពីស្រាបៀរ
ចំណែកភាពប្រឈមកើតជំងឺមហារីក ជាមួយភេសជ្ជៈមានជាតិស្ករវិញ ទំនងបង្កឡើងដោយជំងឺមហារីក ដែលពាក់ព័ន្ធនឹងរបបអាហារ រួមមាន មហារីក និងភេសជ្ជៈប៉ូវកម្លាំង។
សម្រាប់ការសិក្សាថ្មីនេះ ហានិភ័យពាក់ព័ន្ធភេសជ្ជៈមានជាតិស្ករខ្ពស់ ខណៈបច្ចុប្បន្នកំណើនអ្នកចូលចិត្តភេសជ្ជៈប្រភេទទាំងនេះ ទាំងបុរស និងស្រ្ដី កំពុងកើនឡើងខ្ពស់ដូចគ្នា។
ការសិក្សាថ្មីនេះ បានពិនិត្យ និងតាមដានលើបុរស ចំនួន ៣៧.៧១៦នាក់ អស់រយៈពេល ២៨ឆ្នាំ និងស្រ្តី ចំនួន ៨០.៦៤៧នាក់ អស់រយៈពេល ៣៤ឆ្នាំ ដោយបានពិនិត្យលើកត្តារបបអាហារនានា សកម្មភាពរាងកាយ និងការធាត់ជ្រុល ដោយសារផឹកភេសជ្ជៈផ្អែមខ្លាំង។ លទ្ធផលរកឃើញថា រយៈពេល ៣៤ឆ្នាំ មកនេះ ស្រ្តី ២៣.៤៣២នាក់ បានស្លាប់ ក្នុងនោះ ៤.១៣៩នាក់ ស្លាប់ដោយសារបញ្ហាបេះដូង និង ៨.៣១៨នាក់ ស្លាប់ដោយសារជំងឺមហារីក។ រីឯបុរសវិញ ក្រោយតាមដាន ២៨ឆ្នាំ ១៣.០០៤នាក់ បានស្លាប់ ដោយក្នុងនោះ ៣.៧៥៧នាក់ ស្លាប់ដោយសារបញ្ហាបេះដូង និង ៤.០៦២នាក់ ស្លាប់ដោយសារជំងឺមហារីក។
[embed-health-tool-bmi]