តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ភ្នែក​មាន​បញ្ហា​ធ្ងន់ ឥឡូវ​អាមេរិករក​ឃើញ​របៀប​ព្យាបាល​ថ្មី ដោយ​មិន​បាច់​វះកាត់

    ភ្នែក​មាន​បញ្ហា​ធ្ងន់ ឥឡូវ​អាមេរិករក​ឃើញ​របៀប​ព្យាបាល​ថ្មី ដោយ​មិន​បាច់​វះកាត់

    អ្នកវិទ្យាសាស្រ្តអាមេរិកជាច្រើន គ្រោង​រៀបចំ​ផលិត​ជែល​មួយប្រភេទ មាន​សមត្ថភាព​​អាច​ភ្ជិត​មុខ​របួស ឬដំបៅលើ​ផ្ទៃភ្នែក ដោយមិនចាំបាច់​ធ្វើការ​ដេរភ្ជាប់​នោះទេ។

    ការសិក្សា​នេះ ត្រូវបាន​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន នៅ​លើ​គេហទំព័រ Science Advances ដោយ​បង្ហាញ ជែល​ខ្ចប់ជាមួយ​សារធាតុ​គីមី​មាន​ពន្លឺ​ចាំង មិនត្រឹមតែអាច​ភ្ជិត​របួស​នោះទេ ថែមទាំង​អាច​បង្កើត​កោសិកាឡើងវិញ​ទៀត​ផង។

    យើង​ចង់​ប្រើសារធាតុ​នេះ ​ទៅ​លើ​កោសិកា​នានានៃ​កែវភ្នែក ​ចាប់ជាមួយ​សារធាតុ​សម្រាប់​ភ្ជិត និង​បង្កើត​កោសិកា​ឡើងវិញ​ ដើម្បី​ធ្វើឲ្យ​ដូច​ទៅ​នឹង​កែវភ្នែក​ដើម តាមតែ​អាចធ្វើទៅ​បាន។ នេះបើតាម​សាស្រ្ដាចារ្យ Reza Dana នៃ​សាលា Harvard Medical School ដែល​បាន​សហការ​រៀបចំ​ការសិក្សា​នេះ។

    ជែលនេះ នៅពេល​ប្រើ​ដំបូង អាច​មើលឃើញ​មាន​ពណ៌ខៀវ ដើម្បី​រារាំង​ការ​រំខាននៃ​​កាំរស្មី UV ដែល​មានផ្ទុក​កម្រិត​​សារធាតុ​ពុល។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែរបៀបម៉េច?

    ក្នុង​ការសិក្សា​មុន​ៗ វិធី​ព្យាបាល​ជា​ផ្លូវការ អ្នកស្រាវជ្រាវ បាន​ប្រើប្រាស់​ជែល​កំហាប់ ២០​ភាគរយ ទៅ​ភ្ជិត​របួស​កែវភ្នែក ៣​មិល្លីម៉ែត្រ និង​អនុវត្ត​ពន្លឺ​​អាច​មើលឃើញ​សម្រាប់​រយៈពេល ៤​នាទី ឈាន​ទៅភ្ជិត​របួស​ឲ្យ​ជាប់គ្នា។ មួយ​ថ្ងៃក្រោយមក ពួកគេ​បាន​សង្កេតឃើញ ផ្ទៃភ្នែក​ថ្លា និង​រលោង ដោយ​គ្មាន​សម្លាកនោះទេ។ ក្រោយ​ព្យាបាល​ច្រើន​ថ្ងៃ ជាលិកា​កែវ​ភ្នែកបាន​កកើតឡើង​វិញ ដោយ​​ជាលិកា​ថ្មីទាំង​នោះ​ មាន​សណ្ឋាន​​ខុសគ្នា​តិចតួច​ប៉ុណ្ណោះជាមួយ​​ជាលិកា​ដើម។

    អ្នកវិទ្យាសាស្រ្ត ​រំពឹង​ថា នឹង​ចាប់ផ្ដើម​សាកល្បង​វេជ្ជសាស្រ្ដ ដើម្បី​តេស្ដ​បច្ចេកវិទ្យា​លើ​អ្នក​ជំងឺ ​ក្នុង​រយៈពេល​ប្រមាណ ១​ ឆ្នាំ។

    របួសភ្នែក គឺ​មកពី​មូលហេតុ​រួម​មួយ នៃ​ការចុះខ្សោយ​ប្រព័ន្ធ​ចក្ខុ។ នៅទូទាំងពិភពលោក មាន​​​ករណី​ថ្មី ជាង ១,៥​លាន ដែល​ពិការ​ភ្នែក ត្រូវបាន​រាយការណ៍​ជារៀងរាល់​ឆ្នាំ។ ក្នុង​ចំណោម​អ្នកជំងឺ​​ទាំងនោះ តម្រូវ​ឲ្យ​មាន​ការ ​វះ​កាត់ផ្លាស់ប្ដូរ​កែវភ្នែក ​អាច​ប្រឈម​​ហានិភ័យ​នានា ក្រោយ​ការ​ផ្លាស់ប្ដូរ ដូចជា ​ការ​ឆ្លង​ជំងឺ​ជាដើម។

     

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 13/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: