៣- អាហារត្រជាក់ខ្លាំង
ក្តៅខ្លាំងបែបនេះ ទាំងក្មេងទាំងចាស់ ច្បាស់ជាចង់ញ៉ាំរបស់ត្រជាក់ៗហើយ តែបើមិនចង់មានបញ្ហាសុខភាព ម៉ាក់ប៉ាមិនត្រូវឲ្យកូនញ៉ាំទឹក អាហារ ឬនំចំណីណាដែលត្រជាក់ខ្លាំង ដូចជាទឹកកក ទឹកកកឈូស ឬការ៉េមនោះទេ។
៤-អាហារផ្អែមខ្លាំង
កូនក្មេង១០ទាំង១០ ចូលចិត្តចំណីផ្អែមៗ តែយើងក៏គួរកំណត់ ឬជ្រើសរើសចំណីអាហារដែលមានជាតិស្ករតិច មិនសូវផ្អែមខ្លាំងឲ្យកូនញ៉ាំ ទើបរាងកាយកូនមិនបាត់បង់ជាតិទឹក។
៥-អាហារកំប៉ុង
អាហារ ឬភេសជ្ជៈកំប៉ុងមិនសម្បូរសារធាតុចញ្ចឹមនោះទេ ផ្អែមក៏ផ្អែម ឯខ្លះទៀតមានជាតិហ្គាស ឬមានដាក់សារធាតុគីមីដើម្បីរក្សាទុកបានយូរ វាមិនល្អចំពោះសុខភាពក្មេងទេ ដូច្នេះកុំឲ្យកូនញ៉ាំអី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕