តាមសារព័ត៌មាន DailyMail ក្រុមហ៊ុន FutureYou ជាក្រុមហ៊ុនផ្គត់ផ្គង់អាហារូបត្ថម្ភធម្មជាតិដ៏ធំ មានមូលដ្ឋាននៅ Cambridge ចក្រភពអង់គ្លេស បានទទួលការកោតសរសើរច្រើនពីពលរដ្ឋអង់គ្លេស អំពីផលិតផលធម្មជាតិដែលផ្សំពីរមៀត។ នេះក៏ដោយសារតែឱសថពីធម្មជាតិពិសេសនេះ បានជួយពួកគេឲ្យធូរស្បើយពីអាការៈឈឺចាប់ ជាពិសេសបញ្ហាត្រង់ផ្នែកសន្លាក់ដែលភ្ជាប់ឆ្អឹង។
តាមការឲ្យដឹងពីមន្ទីរពិសោធន៍វិទ្យាសាស្រ្ត Cambridge ធាតុផ្សំពីរមៀតមានផ្ទុកវីតាមីន C សំខាន់ អាចជួយជំរុញការកកើតសរសៃទឹកប្រូតេអ៊ីនសម្រាប់ឆ្អឹងខ្ចី ហេតុនេះបានជារមៀតត្រូវបានប្រើប្រាស់ជាសមាសធាតុសំខាន់ផ្សំចេញជាផលិតផលឱសថ សម្រាប់ព្យាបាលបញ្ហាទាំងនោះ។
លោកស្រី Roz Palmer ជនជាតិអង់គ្លេស ដែលបានប្រើប្រាស់ឱសថផ្សំពីរមៀត ប្រាប់ឲ្យដឹងថា ក្រោយពេលឈឺខ្នងជាង ១ឆ្នាំ ពេលនេះ លោកស្រីអាចធ្វើការបានធម្មតា។ “ឥឡូវខ្ញុំមិនបាច់ដើរទប់ៗ ទៅកន្លែងការងារខ្ញុំទៀតទេ ហើយរាល់ពេលយប់ខ្ញុំក៏លែងឈឺចុកចាប់ខ្នងទៀតដែរ”។