home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ឧបករណ៍​រំញ័រ​ជួយ​ឲ្យ​មាន​សាច់​ដុំ ៦ កង់​ ដែល ​Ronaldo ផ្សាយ អ្នក​ជំនាញ​អះ​អាង​ថា​​អត់​​​ប្រសិទ្ធភាព​

ឧបករណ៍​រំញ័រ​ជួយ​ឲ្យ​មាន​សាច់​ដុំ ៦ កង់​ ដែល ​Ronaldo ផ្សាយ អ្នក​ជំនាញ​អះ​អាង​ថា​​អត់​​​ប្រសិទ្ធភាព​

ឧបករណ៍​រំញ័រ​​ជំនួយ​​ឲ្យ​មាន​សាច់​ដុំ​ពោះ​ផ្នត់​ ៦​ កង់ ឬ​ Six-Pack ដែល​​​មាន​តារា​បាល់​ទាត់​ល្បី Ronaldo ជា​​តំណាងផ្សព្វ​ផ្សាយ​ នា​ពេល​ថ្មី​ៗ​នេះ ត្រូវ​វេជ្ជបណ្ឌិត​ជំនាញ​នៅចក្រភព​អង់គ្លេស​ បាន​ចេញ​មុខ​អះ​អាង​ ថា​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​ពេញ​លេញ​។

ប្រភេទ​ស៊េរី​ឧបករណ៍​ខាង​លើ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា Electric Muscle Stimulation (EMS) ជា​ផលិត​ផល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​ SIXPAD ដែល​​គេ​ប្រើ​​​សម្រាប់​ភ្ញោច​សាច់​ដុំ​ពោះ​ ដោយ​ថាមពល​រំញ័រ​​អេឡិចត្រូនិក​របស់​វា។ បន្ថែម​ពី​នោះ​ គេ​អាច​យក​វា​មក​រុំ​​លើ​ដៃ​ ជើង ដើម្បី​រំញោច​បន្ថយ​ការ​ឈឺ​ចាប់ ស្ពឹក​ស្រពន់​ផង​ដែរ​។

យ៉ាង​ណា​មិញ​ លោក​វេជ្ជបណ្ឌិត​ Niall MacFarlane សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​កីឡា និង​សរីរវិទ្យា​​នៃ​សាកលវិទ្យាល័យ​ Glasgow ប្រទេស​ស្កុតឡែន​ ចក្រភព​អង់គ្លេស បាន​​​និយាយ​​បញ្ជាក់​ថា ឧបករណ៍​ដែល Ronaldo ប្រើ​គឺ​ត្រឹម​តែជួយ​បន្ថយ​ការ​ឈឺ​​ចុក​ចាប់ និង​ជួយ​​ឲ្យ​​សាច់​ដុំ​សម្រាក​ប៉ុណ្ណោះ ពោល​គឺ​មិន​ទាន់​មាន​ប្រសិទ្ធភាព​​​​ចំពោះ​ការ​ភ្ញោច​​ឲ្យ​មាន​សាច់​ដុំ​ពោះ​ផ្នត់ ​៦ ​កង់​ដូច​ដែល​ក្រុមហ៊ុន​​​បាន​ផ្សាយ​នោះ​​ទេ។

ការ​អះ​​អាង​បែប​នេះ ក៏​ព្រោះ​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​លោក​ បាន​សិក្សា​ពី​មុខ​ងារ​នៃ​​ឧបករណ៍​នោះ ហើយ​រក​ឃើញ​ថា វា​បាន​ត្រឹម​តែ​​រំញ័រ​រុញ​​លំហូរ​ឈាម​ទៅ​ផ្នែក​ពោះ​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​ពួក​គេ​ត្រឹម​មាន​អារម្មណ៍​ថា សាច់​ពោះ​រឹង ប៉ុន្តែ​វា​នឹង​បាត់​​ទៅ​វិញ ហើយ​ពុំ​ធ្វើ​ឲ្យ​សាច់​ដុំ​ពោះរឹង​លូត​លាស់​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត​ Niall MacFarlane និយាយ​ថា៖ “តាម​ពិត​ទៅ អ្នក​អត្តពលិក​អាជីព ប្រើ​វា​សម្រាប់​តែ​ជំនួយ​ការ​ឈឺ​ចាប់​សាច់​ដុំ ពោល​គឺ​ឲ្យ​​រំញ័រ​ឲ្យ​សាច់​ដុំ​សម្រាក​ ធូរ​ស្បើយ​ពី​ការ​ចុក​ចាប់ ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​សាច់​ពោះ​នោះ​រឹង​ចេញ​ផ្នត់​នោះ​ទេ ហើយ​អ្នក​ក៏​មិន​បាន​ដឹង​ទេ​​ថា Ronaldo ត្រូវ​ចូល​​ហាត់​ក្នុង​ Gym យ៉ាង​ទៀងទាត់​​​​ទើប​មាន​​សាច់​ដុំ​ពោះ”។

រ៉ូណាល់ដូ៣

ដោយ​ឡែក​ ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ លោក​វេជ្ជបណ្ឌិត​ Theo Bampouras សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​កីឡា​នៃ​សាកលវិទ្យាល័យ​ Lancaster ប្រទេស​អង់គ្លេស បាន​បញ្ជាក់​ថា៖ “អ្នក​ទាំង​អស់​គ្នា​អាច​យល់​ច្រឡំ​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន តាម​ពិត​​គេ​ប្រើ​ឧបករណ៍​នេះ​សម្រាប់​ជំនួយ​ ហើយ​ជំនួយ​នោះ​ គឺ​ទៅ​លើ​ការ​សម្រាក​សាច់​ដុំ តែ​ក្រុមហ៊ុន​​ពុំ​បាន​ផ្សព្វ​ផ្សាយ​អស់។ ម្យ៉ាង​ សាច់​ដុំ​ពោះ​ផ្នត់​ គឺ​វា​មិន​​កើត​ឡើង​ងាយ​ស្រួល​ដូច​ដែល​យើង​គិត​នោះ​ទេ តែ​វា​អាច​កើត​បាន​ដោយ​​ត្រូវ​ការ​ពេល និង​ការ​ព្យាយាម​​​​របស់​អ្នក​ទៅ​វិញ​ទេ​”។

អត្ថបទពាក់ព័ន្ធ៖

តែ​ជុំ​វិញ​ការ​លើក​ឡើង​​ទាំង​នេះ លោក Masafumi Arakawa ជា​ប្រធាន​ក្រុមហ៊ុន​ SIXPAD​ នៃ​ឧបករណ៍​​ខាង​​លើ បាន​លើក​ឡើង​ទៅ​វិញ​ថា ក្រុមហ៊ុន​លោក​នៅ​តែ​ទទួល​ស្គាល់​ថា ផលិត​ផល​ឧបករណ៍​​រំញ័រ​នេះ នៅ​តែ​ជួយ​អភិវឌ្ឍ​សាច់​ដុំ​ពោះ ព្រោះ​វា​បាន​បំពាក់​រំញោច​ហ្វ្រេកង់​ ២០​Hz ដែល​​អ្នក​ជំនាញ និង​អាជ្ញាធរ​សុខភាព​ជប៉ុន​​បាន​ទទួល​ស្គាល់​ថា​មាន​ប្រយោជន៍​ជួយ​សាច់​ដុំបាន។

ទោះ​យ៉ាង​​ណា រឿង​រ៉ាវ​​​​អត្ថប្រយោជន៍​ឧបករណ៍ ​(EMS) មក​ទល់​ពេល​នេះ កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស់ ហើយ​​អ្ន​ក​ជំនាញ​ផ្សេង​ៗ​ទៀត​ក៏​កំពុង​សិក្សា​លើ​ករណី​នេះ​ ដើម្បី​បញ្ជាក់​ភាព​ពិត​​​ប្រាកដ​​​របស់​វា​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ មាន រតនា
កែ 26/05/2019
x